បើតាមប្រភពបណ្ដាញសង្គមហ្វេសប៊ុកនាពេលយប់ម៉ិញនេះ មានការចោលសម្រាមពេញមាត់ទន្លេក្រុងតាខ្មៅ ដែលបានប្រារព្វពិធីបុណ្យអុំទូក ។ នេះបើតាមការបង្ហោះរូបរបស់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក យប់ម៉ិញនេះ នៅលើគណនី Virak CN ។ អ្នកលេងបណ្ដាញសង្គមជាច្រើនបានចូលទៅ Comment និងដៀលអ្នកចោលសម្រាមប្រដូចទៅនឹងសត្វឆ្កែ ។
ជាថ្មីម្ដងទៀត ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់អុំទូក និងបានចូលរួមក្នុងពិធីបុណ្យអុំទូកបានធ្វើការចោលសម្រាមយ៉ាងពាសវាលពាសកាល ដែលរងការរិះគន់ជាថ្មី ដល់មនុស្សជាច្រើនដែលបានចូលរួមកាលពីយប់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ដែលអ្នកចូលរួម Comment នៅលើរូបភាពនេះ បានតិះដៀលដល់អ្នកចោលសម្រាមយ៉ាងចាស់ដៃ ។

មានមនុស្សមួយចំនួនក៏បានធ្វើការ Comment តិះដៀលទៅកាន់អ្នកចោលសម្រាមនៅមាត់ទន្លេក្រុងតាខ្មៅផងដែរថាជាឆ្កែ ដែលចូលចិត្តចោលសម្រាមបែបនេះ ដែលធ្វើឲ្យបរទេសមើលងាយ ។ ពួកគេបាននិយាយថា ពួកគេមិនបាននិយាយចោទប្រកាន់ទៅកាន់ខ្មែរដែលល្អជានោះទេ ប៉ុន្តែសម្រាប់អ្នកចោលសម្រាមក្រៅធុងប៉ុណ្ណោះ ពិសេសអ្នកដែលទៅលេងបុណ្យអុំទូកក្រុងតាខ្មៅយប់ម៉ិញនេះ ៕









ប្រភព ៖ បណ្ដាញសង្គម
The post អ្នកលេងបណ្ដាញសង្គម ដៀលអ្នកចោលសម្រាមនៅតាខ្មៅយប់ម៉ិញនេះថាជា «ឆ្កែ» appeared first on ខ្មែរអ្នកអាន.