Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

តិចអត់ដឹង! តើនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើអ្វីខ្លះនៅប្រទេសវៀតណាមថ្មីៗនេះ?

$
0
0

មនុស្សជាច្រើនកំពុងរស់នៅក្នុងប្រទេសកម្ពុជា បាននឹងកំពុងធ្វើការរិះគន់ទៅលើក្រដាសប្រាក់ ១ម៉ឺន៥ពាន់រៀល ក៏ដូចជារូបវិមានសន្ដិភាព ដែលបង្កើតអស់ទឹកប្រាក់លានដុល្លារ និងសាច់ប្រាក់ដែលពិភពលោកមិនដែលបង្កើត ប៉ុន្តែពួកគេក៏កំពុងចាប់អារម្មណ៍ផងដែរទៅលើទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ទៅកាន់ប្រទេសវៀតណាម ដែលប្រជាពលរដ្ឋដែលកំពុងតាមដាននយោបាយ កំពុងរិះគន់យ៉ាងខ្លាំងទៅកាន់លោកនាយករដ្ឋមន្រ្តីកម្ពុជារូបនេះ ថាអោនក្បាលគោរពវៀតណាមដោយបើកចំហរ ។

នាពេលថ្មីៗនេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ដើម្បីធ្វើកិច្ចការមួយចំនួនជាមួយប្រទេសនេះ ដែលរួមមានការបង្កើតតំបន់សេដ្ឋកិច្ច ការទទួលស្គាល់ការបោះបង្គោលព្រំដែនជាង ៨០ភាគរយ គោរពស្ដូបរបស់អតីតអ្នកដឹកនាំវៀតណាម ហូ ជីមិញ និងចុះហត្ថលេខាទៅលើ ព្រំដែនវៀតណាមកម្ពុជា ដែលបោះដោយវៀតណាមគឺត្រឹមត្រូវច្បាស់លាស់ ។

បើក្រឡេកទៅកាន់អ្នកវិនិយោគរបស់វៀតណាមក៏បានធ្វើការសុំលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដើម្បីចូលមកធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ ដែលលោកនាយករដ្ឋមន្រ្តីក៏បានយល់ស្របផងដែរត្រង់ចំណុចនេះ និងបានចុះហត្ថលេខារួចស្រេចផងដែរ ខណៈលោកកំពុងមានវត្តមាននៅក្នុងទឹកដីវៀតណាម ដែលផ្សាយដោយសារព័ត៌មានហ្វ្រេសញូវ ។

ងាកទៅកាន់សេចក្ដីគាំទ្របង្កើតតំបន់ពិសេសកម្ពុជាវៀតណាម ប្រតិភូដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានធ្វើការយល់ព្រមលើសេចក្ដីព្រមព្រៀងនេះផងដែរ ហើយលោកនាយករដ្ឋមន្រ្តីកម្ពុជា ក៏បានស្នើរឲ្យអ្នកវិនិយោគវៀតណាមចូលរួមផងដែរ ត្រង់ចំណុចនេះព្រោវាជាទឹកដីដែលលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ផ្ទាល់រត់ទៅពឹងវៀតណាមឲ្យមកជួយរំដោះប្រទេសកម្ពុជា ដែលមតិរិះគន់ចាត់ទុកថាជាការសមគំនិតប្រគល់ទឹកដីទៅឲ្យវៀតណាមទៅវិញ ។

ជាមួយគ្នានេះផងដែរ ពាក់ព័ន្ធទៅនឹងការបោះបង្គោលព្រំដែនសីមារបស់កម្ពុជាវៀតណាម ដែលបានបោះនិងចេញថវិការជាតិ ដោយវៀតណាមផងដែរនោះ លោកនាយករដ្ឋមន្រ្តីកម្ពុជាក៏បានទទួលស្គាល់ និងចុះហេត្ថលេខាទៅលើរឿងនេះផងដែរ ដោយមតិរិះគន់បានសរសេររិះគន់ផងដែរលើចំណុចនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ៕

The post តិចអត់ដឹង! តើនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើអ្វីខ្លះនៅប្រទេសវៀតណាមថ្មីៗនេះ? appeared first on ខ្មែរអ្នកអាន.


Viewing all articles
Browse latest Browse all 1748

Trending Articles