Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

មន្រ្តីក្រសួងការពារជាតិ ចាត់ទុកពលរដ្ឋខ្មែរ រិះគន់រូបវិមានឈ្នះៗក្នុងក្រដាសប្រាក់ ១៥,០០០៛ ជាធូលីដី

$
0
0

ភ្នំពេញ ៖​ ខណៈប្រជាពលរដ្ឋខ្មែរជាច្រើនបានធ្វើការរិះគន់ទៅលើក្រដាសប្រាក់ ១ម៉ឺន ៥ពាន់រៀល ដែលមានវិមានស្ដូបសន្ដិភាព នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋាន នយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់ វិមានឈ្នះ ឈ្នះចាត់ទុកប្រជាពលរដ្ឋខ្មែរ ដែលរិះគន់រូបវិមានឈ្នះៗ ក្នុងក្រដាសប្រាក់ ១,៥០០០រៀលថា ជាល្អធូលីដែលខ្យល់បក់មួយភ្លែតក៏បាត់ទៅវិញ ដោយ លោកបានបញ្ជាក់ថារូបនេះគឺតំណាងសន្ដិភាព ដ៏ធំធេងរបស់បក្សប្រជាជនកម្ពុជា និងវៀតណាមដែលបានជួយសង្គ្រោះប្រទេសកម្ពុជាពីរបបប្រល័យពូជសាសន៍ ។

មន្រ្តីក្រសួងការពារជាតិ លោក ណឹម សុវត្ថិ បានធ្វើការវាយប្រហារទៅលើប្រជាពលរដ្ឋដែលបានរិះគន់ទៅលើក្រដាសប្រាក់១ម៉ឺនប្រាំពាន់រៀលដែលមានរូបវិមានសន្ដិភាពកាលពីពេលថ្មីៗនេះថា ជាដីធូលីដែលបក់មួយភ្លែតក៏ស្ងាត់ទៅវិញ ខណៈការរិះគន់កើតឡើងព្រោងព្រាតពេញផ្ទៃប្រទេសថាវិមានសន្ដិភាពនោះ គឺជាវិមានដែលកសាងឡើងដើម្បីរំលឹកដល់យួនដែលចូលមកប្រទេសខ្មែរទៅវិញ ដែលពួកគេហាក់មិនពេញចិត្តនឹងការដែលដាក់រូបបែបនេះនៅក្នុងក្រដាសប្រាក់របស់ខ្មែរនោះទេ ។

មិនត្រឹមតែប៉ុណ្ណោះប្រជាពលរដ្ឋមានការមិនពេញចិត្តបន្ថែមទៀតត្រង់ចំណុចដែលបង្កើតក្រដាសប្រាក់ដែលមានតម្លៃ ១ម៉ឺន៥ពាន់រៀលនេះព្រោះនៅក្នុងពិភពលោក ពុំដែលមានអ្នកបង្កើតក្រដាសប្រាក់របៀបនេះឡើយ សូម្បីតែអាជីវករក្នុងផ្សារក៏ងឿងឆ្ងល់ និងយល់ថាជារឿងមិនសមផងដែរ ព្រោះពួកគេនឹងពិបាកចាយ ពិបាកអាប់ថែមទៀត ដែលនាំឲ្យមានការច្រឡំបើមិនបានមើលឲ្យបានគ្រប់ជ្រុងជ្រោយ ហើយពួកគេនឹងពិបាកក្នុងការដាក់ជាដុំៗថែមទៀត ព្រោះក្រដាសប្រាក់ដែលដាក់មួយខ្ទាស់តែងតែ ១០ម៉ឺនរៀល ៥០ម៉ឺនរៀល ១លានរៀល តែដល់ពេលក្រដាសប្រាក់ដែលមានសាច់លុយ ១ម៉ឺន៥ពាន់រៀល មួយខ្ទាស់ ១០ម៉ឺន ៥ពាន់រៀល ពួកគេថាមិនទំនងទាល់តែសោះ ៕

ប្រភពរូបភាព ៖ BayonTV

The post មន្រ្តីក្រសួងការពារជាតិ ចាត់ទុកពលរដ្ឋខ្មែរ រិះគន់រូបវិមានឈ្នះៗក្នុងក្រដាសប្រាក់ ១៥,០០០៛ ជាធូលីដី appeared first on ខ្មែរអ្នកអាន.


Viewing all articles
Browse latest Browse all 1748