Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

អ្នកជួលឡាន កុំចង់បានលុយចិនពេក ប្រយ័ត្នចិនយកឡានទៅបើកកម្សាន្ដតាមឆ្នេរ (វីដេអូ)

$
0
0

ជនជាតិចិនម្នាក់បានជួលឡានបើកចូលទឹកសមុទ្រលេងតាមឆ្នេរ ត្រូវបានអ្នកលេងបណ្ដាញសង្គមថតបង្ហោះ និងចែកចាយពេញបណ្ដាញសង្គមហ្វេសប៊ុក ដែលសកម្មភាពបែបនេះធ្វើឡើងនៅឆ្នេរខេត្តកោះកុង ហើយត្រូវបានមហាជនមើលឃើញថាមកពីពួកគេជួលឡានពីខ្មែរទើបបានជាចិនធ្វើរឿងបែបនេះ ។

បើតាមប្រភពពីបណ្ដាញសង្គមហ្វេសប៊ុក ដែលមានឈ្មោះថា Barang Kency ដែលបានឋិតនៅកន្លែង និងថតបានពីសកម្មភាពដែលជនជាតិចិនម្នាក់ធ្វើការបើកឡានតាមបណ្ដោយ ឆ្នេរសមុទ្រខ្មែរ ដែលឋិតនៅខេត្តកោះកុង ។ បើតាមប្រភពអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក មានអ្នកស្គាល់ថា ជនជាតិចិនម្នាក់នោះ ឈ្មោះថា ឡោ ប៉ាន់ ។

ជាទូទៅទឹកសមុទ្រមានសារជាតិប្រៃ និងអាចផលិតអំបិលបាន ហើយក៏អាចធ្វើឲ្យដែកច្រែះបានដែរ ដូចនេះឡានធ្វើរបៀបនេះអាចនឹងធ្វើឲ្យម៉ាស៊ីនខាងក្រោមខូចខាត និងច្រែះស៊ី បើមិនឆាប់លាងសម្អាតទឹកស្អាតទេនោះ ។ ករណីនេះអ្នកជួលឡានទាំងឡាយគួរតែពិចារណាឡើងវិញចំពោះការជួលឡានដល់ជនជាតិចិន ដើម្បីដំណើរកំសាន្ដឆ្លងខេត្តនានា ព្រោះអាចនឹងមិនរួចដើមវិញក៏អាចថាបាន ៕

The post អ្នកជួលឡាន កុំចង់បានលុយចិនពេក ប្រយ័ត្នចិនយកឡានទៅបើកកម្សាន្ដតាមឆ្នេរ (វីដេអូ) appeared first on ខ្មែរអ្នកអាន.


Viewing all articles
Browse latest Browse all 1748

Trending Articles