Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

លោកយាយអាយុ៧០ឆ្នាំ តស៊ូរុញរទេះមួយថ្ងៃជាង ២០KM ដើម្បីជូនចៅពិការទៅរៀន

$
0
0

ចិន៖ លោកយាយចំណាស់ម្នាក់សុខចិត្តដើរជាង២០គីឡូម៉ែត្រក្នុងមួយថ្ងៃៗ ដើម្បីជូនចៅពិការរបស់គាត់ម្នាក់ទៅសាលារៀន ត្រូវបានមហាជនជាច្រើនកោតសរសើរពីទឹកចិត្ត និងការលះបង់របស់គាត់។ លោកយាយម្នាក់នេះមានឈ្មោះថា Shi Yuying អាយុ៧៦ឆ្នាំ ហើយចៅប្រុសរបស់គាត់មានឈ្មោះថា Jiang Haowen អាយុ៩ឆ្នាំ និងមានជំងឺពិការខួរក្បាល និងពិការជើងមិនអាចដើរ ទៅណាបានតែម្នាក់ឯងនោះទេ ។

រាល់ថ្ងៃលោកយាយនឹងចៅរស់នៅក្នុងក្រុង Huangguan ខេត្ត Guangxi ភាគខាងត្បូងប្រទេសចិន ។ លោកយាយបានប្រាប់ឲ្យដឹងថា កូនប្រុសបង្កើតរបស់គាត់បានលែងលះជាមួយនឹងប្រពន្ធ ហើយពេលនេះកូនប្រុសរបស់គាត់បានទៅធ្វើការនៅខេត្តផ្សេងទៀតហើយ ដោយបន្សល់ទុកចៅប្រុសពិការម្នាក់នេះឲ្យលោកយាយមើលថែអស់រយៈពេល ៤ ឆ្នាំមកហើយ ។

លោកយាយបានបន្ថែមទៀតថា ចម្ងាយផ្លូវពីផ្ទះរបស់គាត់ទៅកាន់សាលារៀនសម្រាប់មនុស្សពិការខួរក្បាលនោះមានប្រវែង ៣ គីឡូម៉ែត្រ ហើយរាល់ថ្ងៃគាត់ត្រូវ ដើរទៅដើរមកចំនួន ៤ ជុំ ដូចនេះបើគិតជាចម្ងាយផ្លូវសរុបគឺ ២៤ គីឡូម៉ែត្រ។ ប្រជាពលរដ្ឋ រួមទាំងអាជ្ញាធរបានសម្តែងនូវ ការកោតសរសើរពីទឹកចិត្ត និងលះបង់របស់លោកយាយម្នាក់នេះខ្លាំង ដោយអាជ្ញាធរបានផ្តល់ជូននូវរទះរុញថ្មីមួយសម្រាប់គាត់ រួមជាមួយនឹងការឧបត្តម្ថផ្សេងៗជាច្រើនទៀតផងដែរ ៕

ប្រភព៖ DialyMail, បកប្រែដោយ ៖ KhmerNote

The post លោកយាយអាយុ៧០ឆ្នាំ តស៊ូរុញរទេះមួយថ្ងៃជាង ២០KM ដើម្បីជូនចៅពិការទៅរៀន appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles