Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

អង្គភាពប្រឆាំងគ្រឿងញៀន និងក្រសួងធម្មការ គួរចាត់វិធានការពិនិត្យទឹកនោមសង្ឃ ដើម្បីស្វែងរកភាពស្អាតស្អំដល់ពុទ្ធសាសនា

$
0
0

ពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវបានអាជ្ញាធរមានសមត្ថកិច្ច ធ្វើការចាប់បានអ្នកប្រើប្រាស់ និងអ្នកលក់ជាច្រើន ដោយសឹងមិនមានថ្ងៃលស់ ។ យ៉ាងណាមិញ ចំពោះស្ថាប័នសង្ឃ ដែលតាំងខ្លួនជាសាវ័ករបស់ព្រះសម្មាសម្ពុទ្ធ ក៏មានរឿងនេះកើតឡើងក្នុងកុដិជាញឹកញយផងដែរ ដែលព្រះសង្ឃមួយចំនួន បានធ្វើការសេពគ្រឿងញៀន សេពមេថុន នៅក្នុងកុដិជាញឹកញយ និងត្រូវបានបែកធ្លាយជាញឹកញាប់ផងដែរ ។

ពុទ្ធបរិស័ទហាក់ដូចជាមិនពេញចិត្ត និងសម្ដែងការស្អប់ខ្ពើមដល់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា និងកាន់តែមានឥទ្ធិពលអាក្រក់ឡើងៗ ដល់ស្ថាប័នគំរូមួយនេះ ដែលពួកគេ(បរិស័ទ) បានធ្វើការសំណូមពរ ឲ្យក្រសួង ឬអង្គភាពទទួលបន្ទុកប្រឆាំងគ្រឿងញៀន សហការជាមួយក្រសួងធម្មការ ជួយធ្វើការចាត់វិធានការពិនិត្យទឹកនោមសង្ឃ ដើម្បីស្វែងរកភាពបរិសុទ្ធ សម្រាប់សាសនានេះឡើយវិញ ដែលត្រូវបានធ្លាក់ដុនដាបជាច្រើនឆ្នាំចុងក្រោយនេះ ដែលពុំមាននណាអើពើចំពោះព្រះសង្ឃទៀតនោះ ឡើយប្រសិនបើទុកឲ្យអំពើអាក្រក់បែបនេះរីករាលដាលកាន់តែខ្លាំងក្នុងសង្គមខ្មែរ ។

ពីសម័យមុន វត្តជាសាលាសម្រាប់សំណាក់របស់កូនសិស្សក្រីក្រតាមជនបទ ដើម្បីរៀនសូត្រ និងចម្រើនវិជ្ជា ដើម្បីរស់នៅក្នុងសង្គម ប៉ុន្តែសម័យបច្ចុប្បន្ន ពុំមាននណាម្នាក់ដែលហ៊ានប្រគល់កូនរបស់ខ្លួនទៅកាន់វត្តអារ៉ាមដូចសម័យមុនឡើយ ដោយសារអំពើអាក្រក់បានរីករាលដាលកាន់តែខ្លាំងឡើង នៅក្នុងសាសនា រហូតដល់ពុទ្ធបរិស័ទអស់ជំនឿចិត្តក្នុងការទុកចិត្តទៅលើសាសនារបស់ខ្លួន លែងជឿជាក់ និងឈប់ធ្វើបាយសម្លទៅវត្តជាដើម ។

ហេតុដូចនេះ ក្នុងនាមយើងជាប្រជាពលរដ្ឋខ្មែរ សូមអំពាវនាវដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធទទួលបន្ទុកប្រឆាំងគ្រឿងញៀន សហការជាមួយស្ថាប័នសង្ឃ ធ្វើកោសល្យវិច័យទៅលើទឹកនោមរបស់សង្ឃ និងផ្សឹកនូវសង្ឃដែលមិនចម្រើនដល់សាសនា ឲ្យចុះចេញពីវត្ត ទុកឲ្យសាសនានេះ ចម្រើនទៅថ្ងៃមុខបន្ដទៀត ។

The post អង្គភាពប្រឆាំងគ្រឿងញៀន និងក្រសួងធម្មការ គួរចាត់វិធានការពិនិត្យទឹកនោមសង្ឃ ដើម្បីស្វែងរកភាពស្អាតស្អំដល់ពុទ្ធសាសនា appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Latest Images

Trending Articles



Latest Images