អស់រយៈពេលជាច្រើនឆ្នាំ សាលាភាសាកូរ៉េ ចន់ ជូ បានធ្វើការបម្រើសេវាកម្មរបស់ខ្លួនយ៉ាងជោគជ័យក្នុងវិស័យនេះ ដែលទទួលបានការគាំទ្រពីសំណាក់យុវជន និងអ្នកដែលចូលរៀនតាមសាលានេះ ជាច្រើនហូរហែរ និងទទួលបានការកោតសរសើរ ពីសំណាក់អ្នកដែលចូលរៀន និងក្រុមគ្រួសាររបស់ពួកគេផងដែរ ។ ទន្ទឹមនឹងនេះ សាលាបានធ្វើការសាងសង់អគារសិក្សា ជាច្រើនកន្លែងបន្ថែមទៀត សម្រាប់ដំណើរការ និងផ្គត់ផ្គង់នូវតម្រូវការរបស់អ្នកចូលរៀន ជាច្រើនដែលមានបំណងចង់សិក្សា និងស្វែងរកការងារជាពលករ និងពលការនី នៅប្រទេសកូរ៉េ ។
សាលាភាសាកូរ៉េ ចន់ ជូ ហៅកាត់ជាភាសាអង់គ្លេសថា JKS កំពុងធ្វើការសាងសង់អគារដ៏ធំមួយផ្សេងទៀតបន្ទាប់ពីមានតម្រូវការជាច្រើនក្នុងការស្វែងរករៀនភាសាកូរ៉េ និងមានបំណងទៅធ្វើការនៅប្រទេសកូរ៉េ ដែលត្រូវបានសាងសង់យ៉ាងលឿនរហ័ស ដែលមានកម្មករ និងជាងចំនួន ៥៥ នាក់កំពុងប្រញឹកដៃធ្វើការងាររៀងៗខ្លួនដើម្បីទទួលសិស្សចូលរៀននៅវគ្គសិក្សាថ្មីរបស់សាលាកូរ៉េដ៏ល្បីឈ្មោះមួយនេះ ។
នេះបើតាមសម្ដីរបស់លោកនាយកសាលាកូរ៉េលោក លី សាងឡេង ដែលបានធ្វើការបម្រើសេវាកម្មនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។ លោកបានបង្ហោះនូវសារដ៏គួរឲ្យរំភើបជាច្រើន នៅពេលបានទទួលសិស្សចូលរៀន និងប្រឡងជាប់ទៅធ្វើការប្រទេសកូរ៉េជាហូរហែ ហើយពិសេសទៅទៀត សាលានេះ ទទួលសិស្សឲ្យស្នាក់នៅ និងសិក្សាភាសាកូរ៉េ សម្រាប់អ្នកដែលពុំមានថវិការផងដែរ ។
ប្រសិនបើលោកអ្នកចង់ជ្រាបច្បាស់សូមទំនាក់ទំនងសាលាភាសាកូរ៉េចន់ជូ តាមរយៈ Facebook Page របស់សាលាផ្ទាល់ដែលមានរូបដូចខាងក្រោមនេះ ៖
លោក លី សាងឡេង ក៏បានបង្ហោះសារនេះតាំងពីថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៨ មកម្លេះ ដោយបានបរិយាយអំពីបរិវេនសាលា និងការសាងសង់យ៉ាងដូច្នេះថា ៖
កម្មករ និងជាង៥៥នាក់កំពុងប្រញឹកដៃធ្វើការងាររៀងៗខ្លួនដើម្បីទទួលសិស្សចូលរៀននៅវគ្គសិក្សាថ្មីរបស់យើង។
មានអន្តេវាសិកដ្ឋានកំពស់៥ជាន់សំរាប់សិស្ស២៥០នាក់ស្នាក់នៅ មានបន្ទប់សិក្សា៣បន្ទប់ មួយបន្ទប់អាចដាក់សិស្សបានប្រហែល៩០នាក់ មានបន្ទប់អានសៀវភៅ២ មានកង់ទីនសំរាប់បរិភោគអាហារដាច់ដោយឡែកដើម្បីរក្សាបរិយាកាសល្អនៅកន្លែងស្នាក់នៅ មានបរិវេណសំរាប់សិស្សលំហែរផង ពិភាក្សាគ្នាផង ជាពិសេសទែរ៉ាស់ខាងលើអាគារសិក្សាជាកន្លែងសំរាកលំហែរនៅពេលល្ងាចមើលថ្ងៃលិចដ៏ស្រស់ស្អាត សាលាភាសាកូរ៉េចន់ជូ សាលាភាសាកូរ៉េឯកជនធំជាងគេនៅកម្ពុជា។































ប្រភព៖ Facebook Lee Sangleng
The post សាលាភាសាកូរ៉េ ចន់ ជូ កំពុងសាងសង់អគារថ្មី អាចផ្ទុកសិស្សស្នាក់នៅរហូតដល់ ២៥០នាក់ appeared first on Khmer Readers.