យើងខ្ញុំសូមដកស្រង់ចំណេះដឹងដែលសរសេររៀបរាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុកឲ្យបានដឹង និងប្រែក្លាយជាចំណេះដឹងមួយក្នុងលោកដែលត្រូវទទួលស្គាល់ការពិត និងរស់នៅក្នុងការពិត ចៀសវាងជំនឿបន្លប់ការគិតរបស់អ្នក ៖
ច្បាប់ធម្មជាតិ ដោយ លោកពូ ខឹម វាសនា
ធម្មជាតិនេះ មិនមានសភាពដែលយើងហៅថាកើតឡើងទេ មនុស្សច្រឡំទេ មកពីមនុស្សច្រឡំថាវាមិនដែលផែនដីមានស្រាប់ទេ វាត្រូវតែមានអ្នកបង្កើតវាឡើងមិនខាន។ នេះជាចំនុចភាន់ភាំងរបស់មនុស្សទាំងពាន់លាននាក់ដែលមានជំនឿ ការពិតក្នុងដំណើរធម្មជាតិមិនមានពាក្យថាកើតឡើងទេ ផែនដីក៏អត់មានស្រេចស្រាប់ដែរ ហើយក៏អត់មានកើតឡើងអីដែរ។ គឺថាធម្មជាតិដែលយើងនិយាយថាកើតឡើងហ្នឹង គឺអត់មានសោះឡើយ អត់មានដាច់ខាតក្នុងដំណើររបស់ធម្មជាតិនេះ ។
កើតឡើងដែលយើងប្រើសព្វថ្ងៃនេះ គឺមិនមែនកើតមកពីភាពទទេនោះទេ វាមិនអាចមានធម៌មួយដែលហៅថាកើតឡើងពីភាពទទេគ្មានអីសោះនោះទេ គឺវាគ្រាន់តែយករបស់ដែលមានស្រាប់( មិនមែនទទេទេ)មកផ្គុំគ្នាអោយបានជារបស់ថ្មីមួយទេតើ អត់មានកើតរបស់មួយឡើងដោយភាពកើតឡើងពីភាពទទេនោះទេ។
តែពួកអ្នកជឿថាមានព្រះជាអ្នកបង្កើតភពផែនដីនេះ គេយល់ថាដំបូងគឺទទេ តែក្រោយមកបានព្រះបង្កើតអ្វីៗសព្វយ៉ាងដូចឃើញសព្វថ្ងៃនេះ។ វាជារឿងមិនអាចទៅរួចទេ ព្រោះគ្មានអ្វីក្នុងលោកនេះអាចកើតឡើងបានពីភាពទទេទេ ព្រោះថាក្នុងសភាពធម្មជាតិ គឺគ្មានភាពទទេជាដាច់ខាត មានមិនកើតទេ ភាពទទេនោះ វាមិនដឹងយ៉ាងណាដែលហៅថាទទេនោះ វាស្រមៃពីភាពទទេអត់ចេញ អីចឹងភាពទទេគឺគ្មានទេ ក្នុងសេចក្តីពិត។
បើគ្មានភាពទទេផង តើព្រះនឹងបង្កើតពភពលោកនេះពីភាពទទេដែលស្រមៃមិនចេញផងនោះយ៉ាងម៉េចទៅកើត???? ពិបាកយល់បន្តិចតែ បើយើងខំគិតបន្តិចដោយយកតែខាងកកើតមកនិយាយ ដោយទុកថាមានស្រេចស្រាប់មួយដុំសិន ថាតើក្នុងធម្មជាតិនេះ អាចមានសភាពលក្ខណ:មួយដែលយើងកំណត់ដោយពាក្យថាកកើតឡើងហ្នឹងកើតទេ?? យើងបន្តគិតថាតើផែនដីវាកើតពីភាពទទេបានឬទេ ទោះមានព្រះចេះបង្កើតបានក៏ដោយ គឺថាទោះមានព្រះចេះចង្អុលកើតៗ ក៏មិនអាចបង្កើតស្អីមួយពីភាពទទេបានដែរ គឺវាមិនអាចដាច់ខាត។
ដូចមនុស្សពីនាក់ប្រកួតលេងតឺនីស ទោះមានព្រះក៏ព្រះមិនអាចធ្វើអោយ កីឡាករប្រកួតគ្នាពីនាក់នោះឈ្នះទាំងពីរនាក់បានដែរ ព្រោះធម្មជាតិនេះ មិនអាចមានឈ្នះទាំងពីរនាក់បានទេ ព្រះក៏ធ្វើមិនកើតដែរ។ ផែនដីក៏អីចឹងដែរ ព្រះមិនអាចបង្កើតអ្វីពីភាពទទេបានទេ ព្រោះថាក្នុងធម្មជាតិនេះ មិនអាចមានភាពទទេគ្មានស្អីសោះនោះបានទេ។ បើរកខាងកកើតមិនអាចទៅរួច ដូច្នេះ ការមានស្រេចស្រាប់ដែលជាធម្មជាតិផ្ទុយក៏មិនអាចមានដែរ។ កុំច្រលំថាបើអត់អាចចបង្កើតពីភាពទទេអីចឹងមុខតែមានស្រេចស្រាប់ហើយ តែដល់នឹកដល់ថាមានស្រេចស្រាប់គឺមានអារម្មណ៍មួយផុសឡើងថា “វាមិនដែលស្អីៗមានស្រេចស្រាប់ទេ វាត្រូវតែមានអ្នកបង្កើតឡើងហើយ” តែគិតដល់ចំណុចនេះភាពវវង្វេងច្របូកច្របល់កើតមានក្នុងខួរក្បាលទៀតហើ៍យ។
អីចឹងហើយបានជាពូប្រាប់ថាសូមគិតតែម្ខាងសិនគឺខាងកកើតឡើង តើធម្មជាតិនេះវាអាចមានសភាពដែលថាកកើតពីភាពទទេហ្នុងទេ ថាវាមិនអាចទេ ព្រោះសភាពទទេគ្មានអីសោះនោះ ក្នុងធម្មជាតិមិនអាចមានទេ ត្រឹមតែប៉ុណ្ណឹងធ្វើការសន្និដ្ឋានយកតែម្តងថា បើកកើតពីទទេជារឿងមិនអាច ការមានស្រេចស្រាប់ក៏មិនអាចដែរព្រោះវាជាធម្មជាតិផ្ទុយនឹងគ្នា បើមួយមានមួយទៀតក៏មានដែរ បើមួយទៀតគ្មានមួយទៀតក៏គ្មានដែរ។ នេះជាចំនុចគន្លឹះក្នុងការយល់ដឹង ថាវាគ្មានព្រះទេ ព្រោះព្រះអីបើនិយាយពីដំណើរធម្មជាតិដែលខ្លួនអួតថាជាអ្នកបង្កើតនោះមិនត្រូវផងហ្នឹង។ មនុស្សទេដែលសរសេរថាមានព្រះនោះ៕
ប្រភព៖ បណ្ដាញសង្គមហ្វេសប៊ុក (Mossad Elli)
The post ច្បាប់ធម្មជាតិ បកស្រាយលោក ខឹម វាសនា ប្រសើរថ្លៃថ្លាជាងអគ្គបណ្ឌិតធម្មាចារ្យល្បីៗ appeared first on Khmer Readers.