អគ្គិភ័យ បានលេបត្របាក់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋអស់ចំនួន២គ្រួសារ រួមទាំងទ្រព្យទាំងស្រុង។អគ្គិភ័យនេះ បានកើតឡើងកាលវេលាម៉ោង ១៤ ខែសីហា ឆ្នាំ២០១៨ នៅភូមិ ថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
លោក ម៉ា ប៊ុនតូ នាយនគរបាលប៉ុស្តិ៍រអាង បានអោយដឹងថា លំនៅដ្ឋានត្រូវអគ្គិភ័យលេបត្របាក់នេះ ជាកម្មសិទ្ធិរបស់ ឈ្មោះ ១ហ៊ាង ហុម៉ា ភេទស្រី អាយុ៣៥ឆ្នាំ មានទំហំ៧ម៉ែត្រ គុណ ១០ម៉ែត្រ សង់ពី ឈើ ប្រក់ក្បឿង។ ២យន់ គឹមស្រ៊ី ភេទស្រី អាយុ៥៣ឆ្នាំ មានទំហំ ប្រហាក់ប្រហែលគ្នាសង់អំពីឈើ ប្រក់ក្បឿង។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោដឹងថា ថ្ងៃកើតហេតុ ជាថ្ងៃសែនក្បាលទឹក ហើយប្រជាជនចិន និងខ្មែរកាត់ស្រឡាយចិនខ្លះ បាននាំគ្នារៀបចំសែននំចំណី ផ្លែឈើ បាយសំឡ ជូនជីដូនជីតា កុងម៉ានិងអ្នកមានគុណរបស់ពួកគាត់ ក្នុងនោះប្រហែលជាមានម្ចាស់ផ្ទះកើតហេតុទាំង២ផងដែរ( ក្រោយកើតហេតុ ម្ចាស់ផ្ទះសន្លប់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ) មិនអាចបំភ្លឺបានឡើយ។
ហេតុការណ៍អាក្រក់ខាងលើនេះ គេសង្ស័យថា បណ្តាលមកពីភ្លើងទៀនធូប ដែលម្ចាស់ផ្ទះអុជសែនដូនតា ឬក៏ឆ្លងចរន្តអគ្គិសនី។
ពេលកើតហេតុបានបន្តិច គេឃើញកម្លាំងអន្តរាគមន៍ និងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាមជាច្រើនគ្រឿង បានមកជួយអន្តរាគមន៍ ពន្លត់ទាន់ពេលវេលា មិនអោយឆេះរាលដាលដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋជិតខាងឡើយ តែគួរអោយសោកស្តាយលំនៅដ្ឋាន របស់ប្រជាពលរដ្ឋខាងលើ ត្រូវក្លាយជាចំណីរបស់អគ្គិភ័យឆេះអស់ទាំងស្រុងរួមនឹងសម្ភារៈប្រើប្រាស់ និងទ្រព្យសម្បត្តិទាំងស្រុង។
សូមស្ដាប់លោកពន្យល់ហេតុផលអំពីជំនឿផ្សេងៗ៖
ក្នុងពេលនោះគេឃើញវត្តមាន លោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម វត្តមាន លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម វត្តមានលោក ឧត្តមសេនីយ៍ត្រី សោម រស់ ស្នងការរងនគរបាលខេត្តកំពង់ចាម និងអស់លោក កងរាជអាវុធហត្ថ អាជ្ញាធរមូលដ្ឋាន ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត បានមកជួយអន្តរាគមន៍ និងសម្រួលចរាចរ៕
ប្រភពអត្ថបទ៖ កម្ពុជាថ្មី
The post ឆេះផ្ទះខ្ទេចដោយសារតែការសែនក្បាលទឹកនៅថ្ងៃទី២៥ សីហានេះ នៅខេត្តកំពង់ចាម appeared first on Khmer Readers.