Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

អ្នកជាប់ឃុំឃាំងជាច្រើននាក់ត្រូវបន្តជាប់ឃុំឃាំងដោយសារតែសំដីដ៏ពីសពុលរបស់លោក​សម រង្ស៊ី

$
0
0

ក្រោយពេលគណបក្សប្រជាជនកម្ពុជាជាប់ឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ កាលពីថ្ងៃទី២៩ កក្កដា ២០១៨ កន្លងទៅ សម្ដេចហ៊ុន សែន បានធ្វើឲ្យស្ថានការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជាមានការធូរស្រាលមួយកម្រិត ដោយលោកបានស្នើសុំទៅព្រះមហាក្សត្រឲ្យទ្រង់ជួយសម្រាលទោសដល់អ្នកជាប់ឃុំឃាំងជាច្រើននាក់។

លុះក្រោយមក គឺពិតជាមានការដោះលែងអ្នកទោសជាច្រើននាក់មែន។ មនុស្សដែលត្រូវបានដោះលែងទាំងនោះគឺលោក គឹម សុខ, អ្នកស្រី ទេព វន្នី និងមនុស្សមួយចំនួនទៀត រួមទាំងអតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរី២នាក់គឺ លោក អ៊ួន ឈិន និងលោក យាង សុធារិត ហៅ យាង សុជាមេត្តា។

ដោយមើលឃើញការដោះលែងមនុស្សដែលខាងលើយ៉ាងដូច្នេះ លោកសម រង្ស៊ី បានបញ្ចេញមតិនៅក្នុងទំព័រហ្វេសប៊ុករបស់លោកថា ការដោះលែងនោះ គឺដោយសារតែរដ្ឋាភិបាលរបស់សម្ដេចហ៊ុន សែន រងការគាបសង្កត់ពីបរទេស។

ដោយសម្ដេចហ៊ុន សែន ឃើញភាពគឃ្លើនរបស់លោកសម រង្ស៊ី យ៉ាងនេះ ទើបសម្ដេចហ៊ុន សែន ប្រាប់ឲ្យផ្អាកការដោះលែងអ្នកទោសមួយចំនួនសិន ក្រោយពេលលោកសម រង្ស៊ី ថាដោយសារកម្ពុជារងការកៀបសង្កត់ពីបរទេស ទើបធ្វើឲ្យសម្ដេចហ៊ុន សែន ដោះលែងពួកគេ។ លោកប្រធាន​ សម​ រង្ស៊ី​ គាត់​គិតតែពីវាយបកទៅ​សម្តេច​ ហ៊ុន​ សែន​ មិនសំចៃមាត់ឡើយ​ ដោយគ្មានគិតដល់ដើមទ្រូង​ឈឺផ្សារបស់កូនចៅនៅក្នុងគុកឡើយ​(ធ្វើ​ជាមេ បេះដូងគ្មាន​មនោសញ្ចេតនា​ចំពោះ​កូនចៅសោះ) ព្រោះគាត់​មិនដែលស្គាល់​រសជាតិ​ដេកគុកថាវា​វេទនា​យ៉ាងណានោះ…!!! នេះហើយ​មេដឹកនាំ​បក្ស​ប្រឆាំង​ ចូរអស់លោកមើលដួងចិត្តគាត់ចុះ៕

ប្រភពអត្ថបទ៖ Facebook

The post អ្នកជាប់ឃុំឃាំងជាច្រើននាក់ត្រូវបន្តជាប់ឃុំឃាំងដោយសារតែសំដីដ៏ពីសពុលរបស់លោក​សម រង្ស៊ី appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Latest Images

Trending Articles



Latest Images