ក្រោយពីមានព័ត៌មានលេចលឺ នៅប្រទេសអូស្ត្រាលីផង និងការចុះផ្សាយជាច្រើនលើសារព័ត៌មានដើមអំពិល សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានទម្លាយអាថ៌កំបាំងថា លោកជុន ចាន់បុត្រ ជាអ្នកគ្រប់គ្រប់ វិទ្យុអាស៊ីសេរីជាខេមរភាសា ជាអ្នកប្រាប់ថា អាមេរិកជាអ្នកសម្លាប់ លោកបណ្ឌិត កែម ឡី ហើយក៏ជាអ្នកចារកម្មឲ្យសម្តេចផងដែរ ហើយសម្តេចបានអះអាងថា អ្នកដែលគាំទ្រអ្នកព័ត៌មាន របស់អាស៊ីសេរីនេះ គិតម៉េចដែរចំពោះបុគ្គលរូបនេះ ។
ក្នុងពិធីជួបសំណេះសំណាល ជាមួយពលរដ្ឋខ្មែរនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ បានទម្លាយអាថ៌កំបាំង របស់លោក ជុន ចាន់បុត្រ និងរឿងកែម ឡី ខណៈប្រពន្ធលោកកែម ឡី អ្នកស្រីប៊ូ រចនា និងលោក ជុន ចាន់បុត្រ កំពុងស្នាក់នៅអូស្ត្រាលីស្រាប់។
សម្តេចបន្តថា សម្តេចមិនចង់ទម្លាយអាថ៌កំបាំងនេះទេ ប៉ុន្តែមកពីពួកគេបានចោទប្រកាន់សម្តេច ជាអ្នកសម្លាប់លោកកែម ឡី ខណៈមុនការស្លាប់របស់លោក កែម ឡី គឺសម្តេចបានគម្រោង ជួបលោកកែម ឡីផងដែរ។
សម្តេចនាយករដ្ឋមន្រ្តីថា អ្នកដែលដឹងរឿងនេះ មានចំនួនតិចតួច ប៉ុន្តែសម្តេចត្រូវតែទម្លាយ ដើម្បីបង្ហាញពីការស្មោះត្រង់ របស់សម្តេច ខណៈសម្តេចមិនបានដឹង អំពីការធ្វើឃាតលើលោកបណ្ឌិតនោះទេ។
សម្តេចតេជោបញ្ជាក់ថា “ជុន ចាន់បុត្រ បានទៅជួប ម៉ៅ សុផាន់ មុនពេលជួបហ៊ុនម៉ាណែត ដើម្បីឲ្យការពារខ្លាចអាមេរិក សម្លាប់ដូចកែម ឡី ហ៊ានស្បថអត់? មានបញ្ហារត់ចេញពី ប្រទេសមកប្រទេសក្រៅ។ អ្នកបញ្ជូនរឿងនេះមកខ្ញុំគឺកូនខ្ញុំ។ ខ្ញុំនិយាយនៅនេះ ទាល់ពេល ជុន ចាន់បុត្រ និងប្រពន្ធកែម ឡីនៅទីនេះ”។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបន្តថា “ លោកស្រីប៊ូ រចនា គិតមើលក្នុងឋានៈជាម្តាយ តើចង់កូនងាប់ទេ លោកស្រីដឹងទេ ពីផែនការប្តីលោកស្រី ចង់ជួបខ្ញុំ”។ សម្តេចតេជោបានលើកឡើងទៀតថា លុយប្រមូលបានអំពីមូលនិធិកែម ឡីបាត់ទៅណា ប្រមូលបានយកទៅណា ហេតុអីជំពាក់ថ្លៃបបររបស់គេ រហូតអត់លុយឲ្យគេ និងខ្វះលុយធ្វើចេតីយ៍ ហើយសម្តេចបានឧបត្ថម្ភ ប្រមាណជា៧ម៉ឺនដុល្លារ ថែមទៀត។
សម្តេចនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា “ជុន ចាន់បុត្រហ៊ាន ឬមិនហ៊ាន ស្បថ ទេ លោកឯងជាមនុស្សធន់ណា អីចឹងយល់យ៉ាងម៉េច លោកឯង ជេរ ហ៊ុន សែន មកនិយាយជាមួយកូន ហ៊ុន សែន ។ លោកឯងមិនចេះខ្មាសអៀនទេអី។ ជុន ចាន់បុត្រ និយាយថា ប្រយ័ត្នអាមេរិកសម្លាប់ដូចកែម ឡី ។ ពីមុនខ្ញុំលាក់ តែឥឡូវខ្ញុំអត់លាក់ទេ ពីមុនអ្នកជាចារកម្មឲ្យខ្ញុំ តែខ្ញុំពេលនេះមិនទុកទេ ទម្លាយអស់ហើយ”៕
ប្រភព៖ ដើមអំពិល
ក៏ប៉ុន្តែនៅលើសារព័ត៌មានជាខេមរភាសារបស់វិទ្យុបារាំង RFI Khmer ឯណោះវិញក៏មានការចុះផ្សាយភ្លាមៗផងដែរនៅពេលលោកជុន ចាន់បុត្រមានវត្តមាននៅប្រទេសអូស្ត្រាលីដូចគ្នានៅពេលនាយករដ្ឋមន្រ្តីកម្ពុជាកំពុងមានវត្តមានដូចគ្នានៅទីនោះ ដែលសារព័ត៌មាននេះបានចុះផ្សាយយ៉ាងដូច្នេះថា ៖
លោក ជុន ច័ន្ទបុត្រ បបួលលោក ហ៊ុន សែន តទល់គ្នាតាមវិទ្យុ រឿងចារកម្ម
លោក ជុន ច័ន្ទបុត្រ នាយករងវិទ្យុអាស៊ីសេរីជាភាសាខ្មែរ បានបដិសេធថាលោកមិនមែនជាចារកម្មរបស់លោក ហ៊ុន សែន ដូចការអះអាងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជានោះទេ។ ការបដិសេធរបស់អ្នកសារព័ត៌មានល្បីឈ្មោះរូបនេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីលោកនាយរដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងចេញពីទីក្រុងស៊ីដនីមកថា លោក ជុន ច័ន្ទបុត្រ ធ្លាប់បានស្នើឲ្យលោក ហ៊ុន ម៉ាណែត ជួយការពារសុវត្ថិភាពដើម្បីកុំឲ្យចារកម្មអាមេរិកសម្លាប់ដូច លោក កែម ឡី។
ស្ថិតនៅលើទឹកដីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប៉ុន្តែការងារផ្សេងគ្នា លោក ហួត វុទ្ធី ដែលប្រើឈ្មោះថា ជុន ច័ន្ទបុត្រ បានចាត់ទុកការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីកម្ពុជា ថាលោកជាចារកម្មរបស់លោក ហ៊ុន សែន នោះគឺជារឿងគួរឱ្យអស់សំណើច។ អស់សំណើច ព្រោះបើតាមលោកជុន ច័ន្ទបុត្រ, លោក ហ៊ុន សែន ហៅរូបលោកថា “ជា ច័ន្ទបុត្រៗ រហូតដល់អ្នកក្នុងសាលប្រជុំស្រែកអឺងកងថា ជុន ច័ន្ទបុត្រៗ ទើបលោកនាយករដ្ឋមន្ត្រីកែត្រូវឈ្មោះវិញ”។ នេះជាការឆ្លើយតបរបស់លោក ជុន ច័ន្ទបុត្រ ក្នុងការផ្សាយរបស់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី១៦ មីនា។
សូមបញ្ជាក់ថា នៅពេលសំណេះសំណាលជាមួយនិស្សិតនិងអ្នកគាំទ្រប្រហែល៨០០នាក់ ក្នុងទីក្រុងស៊ីដនី ល្ងាចថ្ងៃទី១៦ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោក ជុន ច័ន្ទបុត្រ ជាចារកម្មរបស់លោកយូរណាស់មកហើយ។
លោកប្រមុខរដ្ឋាភិបាលខ្មែរ បានអះអាងថា លោក ជុន ចាន់បុត្រ ដែលល្បីខាងវោហាស័ព្ទធ្លាប់បានពឹងពាក់ឲ្យឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បញ្ជាការកងពលតូចលេខ៧០និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកឲ្យជួយការពារជីវិតរបស់ខ្លួន ដើម្បីកុំឲ្យភ្នាក់ងារចារម្ម CIA អាមេរិក តាមសម្លាប់ដូច លោក កែម ឡី។
លោក ហ៊ុន សែន ថែមទាំងព្រមានទៀតថា លោកនឹងបញ្ចេញសារឆ្លើយឆ្លងគ្នារវាង លោក ជុន ចាន់បុត្រ និងលោក ហ៊ុន ម៉ាណែត ទៀតផង។
ត្រង់ចំណុចនេះ ដើម្បីឲ្យអស់មន្ទិលសង្ស័យ លោក ជុន ច័ន្ទបុត្រ បានស្នើទៅលោកនាយករដ្ឋមន្ត្រីឱ្យចូលជាវាគ្មិនកិត្តិយសក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី ដើម្បីអាចឱ្យលោកនាយករដ្ឋមន្ត្រីនាំយកភស្តុតាងទាំងឡាយណា ដែលលោកនាយករដ្ឋមន្ត្រី ចោទលោកថា បានសុំកិច្ចការពារពីនាយករដ្ឋមន្ត្រី ដើម្បីកុំឱ្យអាមេរិកសម្លាប់លោក ដូចសម្លាប់បណ្ឌិត កែម ឡី ឬភស្តុតាងដទៃទៀតពាក់ព័ន្ធនឹងរូបលោក។
គួរំលឹកដែរថា លោក ជុន ចាន់បុត្រ ត្រូវបានរដ្ឋាភិបាលកម្ពុជាប្តឹងចោទប្រកាន់ថា បានបន្លំខ្លួនចូលព័ត៌មានក្នុងពន្ធនាគារព្រៃសជាមួយអតីតតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិដោយខុសច្បាប់។ក្រោយមកលោកបានចាកចេញពីប្រទេសកម្ពុជាដោយមិនដែលបានវិលមកវិញម្តងឡើយ៕
ប្រភព ៖ RFI Khmer
ងាកទៅកាន់ស្ថានទូតអាមេរិក ប្រចាំនៅប្រទេសកម្ពុជា ក៏បានធ្វើការបញ្ចេញមតិយោបល់ក្នុងរឿងចោទប្រកាន់ថាចារកម្ម CIA របស់អាមេរិកផងដែរ ក្នុងរឿងនេះដែលការចោទប្រកាន់នេះថាជារឿងឆ្កួតឡប់ទៅវិញ ដែលសារព័ត៌មានដើមអំពិលបានធ្វើការចុះផ្សាយយ៉ាងដូច្នេះថា ៖
ទូតអាមេរិកប្រចាំកម្ពុជា បកស្រាយរឿងសម្តេចតេជោ ទំលាយថា លោក ជុន ចាន់បុត្រ ភ័យខ្លាចអាមេរិក សម្លាប់ដូចលោក កែម ឡី
ភ្នំពេញ៖ ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដ៏មានឥទ្ធិពល បានទំលាយអាថ៌កំបាងថា លោក ជុន ចាន់បុត្រ អ្នកគ្រប់គ្រងវិទ្យុអាស៊ីសេរី ជាខេមរភាសា ជាចារកម្មរបស់សម្តេចតេជោ ហើយបានរាយការណ៍ថា អាមេរិកជាអ្នកសម្លាប់ លោក បណ្ឌិត កែម ឡី ហើយខ្លួនមានការព្រួយ ខ្លាចអាមេរិកសម្លាប់ ដូច លោក កែម ឡីនោះ នៅព្រឹកថ្ងៃទី១៨ ខែមីនាឆ្នាំ២០១៨នេះ លោក William A.Heidt ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បានបកស្រាយចំពោះការ ចោទប្រកាន់ ទាំងនោះ ជារឿងឆ្កួតៗ ដែលមិនគួរកលើកឡើង ។
ក្នុងពិធីសំណេះសំណាល ជាមួយពលរដ្ឋខ្មែរ នៅទីក្រុងស៊ីដនី នៅថ្ងៃទី១៦ មីនា សម្តេចតេជោបញ្ជាក់ថា លោកជុន ចាន់បុត្រ ជាអ្នកប្រាប់ថា អាមេរិក ជាអ្នកសម្លាប់ លោកបណ្ឌិត កែម ឡី ហើយក៏ជាអ្នកចារកម្មឲ្យសម្តេចផងដែរ ហើយសម្តេចបានអះអាងថា អ្នកដែលគាំទ្រអ្នកព័ត៌មាន របស់អាស៊ីសេរីនេះ គិតម៉េចដែរចំពោះបុគ្គលរូបនេះ។
សម្តេចបញ្ជាក់ថា “ជុន ចាន់បុត្រ បានទៅជួប ម៉ៅ សុផាន់ មុនពេលជួបហ៊ុនម៉ាណែត ដើម្បីឲ្យការពារខ្លាចអាមេរិក សម្លាប់ដូចកែម ឡី ហ៊ានស្បថអត់? មានបញ្ហារត់ចេញ ពីប្រទេសមកប្រទេសក្រៅ។ អ្នកបញ្ជូនរឿងនេះមកខ្ញុំគឺកូនខ្ញុំ។ ខ្ញុំនិយាយនៅនេះ ទាល់ពេលជុន ចាន់បុត្រ និងប្រពន្ធកែម ឡីនៅទីនេះ”។
សម្តេចនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា “ជុន ចាន់បុត្រហ៊ាន ឬមិនហ៊ានស្បថ ទេ លោកឯងជាមនុស្សធន់ណា ចឹងយល់យ៉ាងម៉េច លោកឯង ជេរ ហ៊ុន សែន មកនិយាយជាមួយកូន ហ៊ុន សែន ។ លោកឯងមិនចេះខ្មាសអៀនទេអី។ ជុន ចាន់បុត្រ និយាយថា ប្រយ័ត្នអាមេរិកសម្លាប់ដូចកែម ឡី ។ ពីមុនខ្ញុំលាក់ តែឥឡូវខ្ញុំអត់លាក់ទេ ពីមុនអ្នកជាចារកម្មឲ្យខ្ញុំ តែខ្ញុំពេលនេះមិនទុកទេ ទំលាយអស់ហើយ”។
ក្នុងពិធីរៀបចំប្រគំតន្រ្តីសម្ពោធចំរៀងថ្មីរបស់លោក យឹង យន នៅខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៨ ខែ មីនា ឆ្នាំ២០១៨ លោក William A.Heidt បានសម្តែងការសោកស្តាយ សម្រាប់ករណីលោក កែម ឡី ។ ដូចដែលបាននិយាយជាហូរហែរ មកហើយថា លោក កែម ឡី ត្រូវបានគេសម្លាប់ ហើយអាមេរិក ចង់ឲ្យមានការបើកការស៊ើប អង្កេតដោយចំហរ។
លោកថា “សួរថា ហេតុអ្វីជាវាមានសារៈសំខាន់ នោះក៏ដោយសារ អាចធ្វើឲ្យប្រជាពលរដ្ឋ មានជំនឿទុកចិត្ត នូវរឿងអ្វីដែលបានកើតឡើង។ រឿងមួយទៀត ដែលខ្ញុំចង់និយាយដែរ នោះគឺថា ផលវិបាកដែលកើតចេញ ពីថ្ងៃសុក្រ និងព្រឹកថ្ងៃសៅរ៍នេះ អំពីលោក ជុន ចាន់បុត្រ អ្នកយកព័ត៌មានឲ្យវិទ្យុអាស៊ីសេរី ទោះជាគាត់ព្រួយបារម្ភ អំពីអាមេរិក រឺក៏ថា មានគំនាបពីរដ្ឋាភិបាល អាមេរិក ខ្ញុំមិនដែលបានជួបលោក ជុន ចាន់បុត្រទេ ហើយខ្ញុំក៏មិនគិតថា ខ្ញុំមិនដែលជួបគាត់ដែរ ដូច្នេះខ្ញុំ មិនបានដឹងពីស្ថានការណ៍ បែបណានោះទេ”។
American Ambassador to Cambodia William Heidt gives a press conference in his Embassy, in Phnom Penh, Cambodia, Tuesday, Sept. 12, 2017. The U.S. Ambassador in Cambodia has delivered a sharp rejoinder to allegations by Prime Minister Hun Sen that Washington is seeking todislodge his government, denying the allegations and warning that Cambodia is doing itself damage international with its anti-American campaign.(AP Photo/Heng Sinith)
លោកបន្ថែមថា មានអ្នកកាសែតរាប់ពាន់នាក់ ក្នុងបណ្តាប្រទេសនានា លើពិភពលោក បានសរសេរអត្ថបទព័ត៌មាន ជារឿងរាល់ថ្ងៃ ពីរដ្ឋាភិបាលអាមេរិក ដែលអត្ថបទទាំងនោះ ទាំងគាំទ្រ និងរិះគន់រដ្ឋាភិបាលអាមេរិកផងដែរ ហើយពួកគេក៏បានសរសេរ ដូចគ្នាផងដែរ ទៅប្រទេសរុស្ស៊ី ចិន ទាំងប្រទេសតូច និងធំ។ លោកទូតបញ្ជាក់ថា ពិតហើយអាមេរិក ជាប្រទេស បើកចំហរសិទ្ធិសេរីភាព នៅលើពិភពលោក។
លោក William A.Heidt បានឲ្យដឹងទៀតថា “មិនមែនសុទ្ធ តែអ្នកកាសែតទាំងអស់នោះ សុទ្ធតែភ័យខ្លាចនោះទេ ដូច្នេះការលើកឡើងដែលថា ជុន ចាន់បុត្រ មានការភ័យខ្លាច នោះ គឺគ្រាន់តែជារឿង frankly គឺជារឿង “ឆ្កួតៗ” ហើយក៏ជារឿង ដែលមិនចាំបាច់ សម្រាប់ការពិភាក្សានោះដែរ។ ខ្ញុំក៏មិនដឹងដែរថា ហេតុបានជាសម្តេច មានប្រសាសន៍បែបហ្នឹង សូមលោកទៅសួរសម្តេចខ្លួនឯង”៕
ប្រភព ៖ DAP News
The post សម្ដេច ហ៊ុន សែនរឿងការស្លាប់របស់លោក កែម ឡី គួរបង្ហាញភស្ដុតាងដើម្បីបញ្ជាក់ពាក្យសម្ដី appeared first on Khmer Readers .