គេចង់បញ្ចប់ហើយ!!
ទំនាក់ទំនងស្នេហាមួយដើរទៅមុខបាន មិនអាចមានអ្នកលះបង់តែម្ខាងទេ ការលះបង់ត្រូវតែមានលក្ខណៈបំពេញឱ្យគ្នាទើបពួកគេដើរទៅមុខទាំងពីរបាន។ ចំពោះមនុស្សប្រុស ពេលគេអស់ចិត្ត ឬផ្តើមចេតនាចង់បែកពីនារីដែលខ្លួនធ្លាប់ស្រឡាញ់ ដោយចេតនា ឬដោយអចេតនាក៏ដោយជាទូទៅតែងលានសញ្ញាបញ្ជាក់ប្រាប់មុនចេញមកក្រៅ។ សញ្ញាទាំងនោះរួមមាន៖
ពេលមនុស្សម្នាក់ចង់បញ្ចប់ អារម្មណ៍របស់គេមានតែការស្រាយ គ្មានការចងទៅមុខទៀតទេ។ រឿងអ្នកចង់រៀបការ រឿងជួបគ្នា រឿងបង្កភាពផ្អែមល្ហែមដូចមុន រឿងអនាគត គេសុំឱ្យអ្នកឈប់គិត ឬផ្អាកគិតសិន។
ដកឃ្លាគឺជាជម្រើសដែលបុរសតែងតែធ្វើនៅពេលគេចង់បញ្ចប់ជាមួយនារីណាម្នាក់តែគេមិនទាន់ក្លាហាននិយាយភាព«ចប់» ចេញមកក្រៅ។ បន្ថយការសន្ទនារ បន្ថយការជួប បដិសេធសំណើរភាគច្រើន ហើយការជីកសួរផ្សេងៗគ្មានចម្លើយសមស្របទេ មនុស្សស្រីត្រូវយល់ នេះក៏ជាសញ្ញាធំមួយដែរ។
មនុស្សម្នាក់នៅស្រឡាញ់បន់ឱ្យមនុស្សដែលខ្លួនស្រឡាញ់គិតពីខ្លួនណាស់ ផ្ទុយពីអារម្មណ៍ពេលចង់បញ្ចប់ បានអ្នកឈប់គិតពីគេៗនឹងត្រេកអរទៅវិញ នេះជាលក្ខខណ្ឌសត្យានុម័តរបស់ចិត្តមនុស្ស។
កិច្ចសន្ទនារខ្លះអ្នកអាចស្ទង់ដឹងថាគេគ្រាន់តែបង្ខំចិត្តខ្លួនគេឱ្យសន្ទនារមកកាន់អ្នកប៉ុណ្ណោះ វាមិនមែនផុសចេញពីចិត្តចង់នោះទេ វាគ្រាន់តែជាហេតុផលជំរុញដោយសារចិត្តអាណិត ឬដោយកាលៈទេសៈប៉ុណ្ណោះ។ ពោលគឺអ្នកលែងទទួលអារម្មណ៍កក់ក្តៅក្នុងកិច្ចសន្ទនារហើយ។
បារម្ភ ឃែ ខ្វល់ខ្វាយ ការយកចិត្តទុកដាក់ក្នុងនាមជាដៃគូ សកម្មភាពល្អុកល្អឺន ត្រូវបានធ្លាក់ចុះបន្តិចម្តងៗ នៅសល់តែភាពសោះកក្រោះ ធុញថប់ និងការបង្ខំចិត្តប៉ុណ្ណោះ។
នៅសល់កាយវិកាយកចិត្តទុកដាក់ក្នុងន័យអាណិតច្រើនជាងស្រលាញ់ គេអាចប្រើពាក្យមិនចង់បាត់បង់អ្នក ឬមិនចង់ឱ្យអ្នកឈឺចាប់ ឬប្រើលេសមិនចង់ឱ្យអ្នកពិបាកចិត្ត តែគ្រប់យ៉ាងគេបានធ្វើចិត្តរួចហើយ ការឈឺចាប់របស់អ្នកគេមិនសូវចូលរួមទេ៕
The post សញ្ញាបញ្ជាក់ថា គេប្រុងបញ្ចប់ទំនាក់ទំនងជាមួយអ្នកហើយ appeared first on Khmer Readers.