គិតត្រឹមម៉ោង៦:០០ល្ងាច ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨នេះ តំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានដាក់ពាក្យបណ្តឹងទៅកាន់គណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត(គឃ.សប) ជាង៨០០ករណី ក្នុងរាជធានី ខេត្ត ចំនួន១៧។
បណ្តឹងភាគច្រើនរបស់គណបក្សគឺទាក់ទងទៅនឹងកម្មវត្ថុសំខាន់ៗចំនួន២៖
១). ការសម្រេចរបស់ប្រធានគ.ក.រ កំណត់យកជាបានការនូវសន្លឹកឆ្នោតដែលមានលក្ខណៈមិនបានការ ដែលមិនស្របទៅនឹងច្បាប់បោះឆ្នោត(ច.ប.ត.រ) និងបទបញ្ជានិងនីតិវិធីបោះឆ្នោត(ប.ន.ត.រ)។២). ប្តឹងមន្ត្រីបោះឆ្នោត(គ.ក.រ)ដែលអនុវត្តខុសទៅនឹងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគ.ជ.ប បទបញ្ជាផ្ទៃក្នុងនៃគ.ជ.ប និង ប.ន.ត.រ។
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យសូមជម្រាបជូនអំពីភាពមិនប្រក្រតីមួយចំនួនធំនៅក្នុងដំណើរការនៃការបោះឆ្នោតនិងរាប់សន្លឹកឆ្នោតដូចខាងក្រោម៖១). ដំណើរការបោះឆ្នោត
– សកម្មភាពមិនប្រក្រតីរបស់អាជ្ញាធរភូមិ ឃុំ នៅតាមផ្លូវ ក្បែរការិយាល័យបោះឆ្នោត និងក្នុងបរិវេណនៃការិយាល័យបោះឆ្នោត។
– គ.ក.ប/គ.ក.រ បង្ខំភ្នាក់ងារគណបក្សឱ្យចុះហត្ថលេខាលើកំណត់ហេតុនៃការបោះឆ្នោត(ទម្រង់១១០១) តារាងកត់ត្រាសំឡេងឆ្នោត(ទម្រង់១១០៨) និងកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត(ទម្រង់១១០២)ទុកជាមុន។២). ដំណើរការរាប់សន្លឹកឆ្នោត
– គ.ក.រ មិនអនុញ្ញាតឱ្យភ្នាក់ងារគណបក្សថតរូបភាពក្នុងការិយាល័យរាប់សន្លឹកឆ្នោត រហូតឈានដល់បណ្តេញភ្នាក់ងារគណបក្សចេញពីការិយាល័យ និងឃាត់ខ្លួនទៀតផង។
– គ.ក.រ មិនព្រមឱ្យទម្រង់១១០២មកភ្នាក់ងារគណបក្ស មិនបិទផ្សាយទម្រង់១១០២នៅការិយាល័យរាប់សន្លឹកឆ្នោត ព្រមទាំងមិនឱ្យភ្នាក់ងារគណបក្សថតទម្រង់១១០២ទៀតផង។– គ.ក.រ មិនព្រមឱ្យទម្រង់ពាក្យបណ្តឹង(ទម្រង់១២០២)តាមការស្នើសុំរបស់ភ្នាក់ងារគណបក្ស។
៣). ការដាក់ពាក្យបណ្តឹងនៅគឃ.សប
– គឃ.សប មួយចំនួនមិនទទួលពាក្យបណ្តឹងរបស់តំណាងគណបក្សទាល់តែសោះ ដោយមិនផ្តល់មូលហេតុអ្វីទាំងអស់។
– គឃ.សប មួយចំនួនអវត្តមានក្នុងម៉ោងរដ្ឋបាល និងមួយចំនួនព្យាយាមអូសបន្លាយពេលវេលា និងបង្កការលំបាកផ្សេងៗទៀត។
ចំពោះការអនុវត្តតួនាទីភារកិច្ចមិនបានត្រឹមត្រូវរបស់គឃ.សបមួយចំនួន តំណាងគណបក្សកំពុងរៀបចំពាក្យបណ្តឹងប្តឹងមន្ត្រីទាំងនោះទៅកាន់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត(គធ.ខប)។
សរុបមក គ.ក.ប/គ.ក.រ និងគឃ.សប មួយចំនួនមិនអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវតាម ប.ន.ត.រ នោះទេ ជាពិសេសនៅក្នុងដំណើរការនៃការរាប់សន្លឹកឆ្នោត និងការដាក់ពាក្យបណ្តឹង៕ ប្រភព៖ Facebook
The post សាហាវ!បក្សជួងដាក់ពាក្យបណ្ដឹងទៅកាន់គ.ឃ/ស.បជាង៨០០ករណីក្នុងរាជធានី/ខេត្តចំនួន១៧ appeared first on Khmer Readers.