Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

អាណត្តិទី6ឆ្នាំ2018នេះបក្សជួងកើនសំលេងឆ្នោតរហូតដល់ទៅ 307,871សម្លេងខណៈ2013បានត្រឹមតែ68389សម្លេងតែប៉ុណ្ណោះ

$
0
0

តាមរយៈការផ្សាយរបស់គណៈកម្មការជាតិរៀបចំការបោះឆ្នោតនៅកម្ពុជា (គជប)​ នៅលើកញ្ចក់ទូរទស្សន៍ជាតិប៉ុស្តិ៍លេខ៥កាលពីយប់ថ្ងៃទី ២៩ កក្កដា ឆ្នាំ២០១៨ បានបង្ហាញថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP)​ បានទទួលសំលេងគាំទ្រសរុបបណ្ដោះអាសន្នទូទាំងប្រទេសគឺមានចំនួន 307,871 សំលេង។ នេះគឺជាការកើនឡើងយ៉ាងច្រើនបើធៀបទៅនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ ឆ្នាំ ២០១៣កន្លងទៅ។

លទ្ធផលឆ្នោតជុំចុងក្រោយនីតិកាលទី៦ ឆ្នាំ២០១៨៖

  1. បន្ទាយមានជ័យមាន ១០,៧៩៣ សម្លេង
  2. បាត់ដំបង ២៨,១៣១ សម្លេង
  3. កំពង់ចាម ២០,២១១ សម្លេង
  4. កំពង់ឆ្នាំង ១០,២៦២ សម្លេង
  5. កំពង់ស្ពឺ ១៩,៤០៤ សម្លេង
  6. កំពង់ធំ ១០,៤៨៦ សម្លេង
  7. កំពត ១៤,៤៤៣ សម្លេង
  8. កណ្តាល ២៧,៣៨៦ សម្លេង
  9. កោះកុង ១,៧៦០ សម្លេង
  10. ក្រចេះ ៤,១៤២ សម្លេង
  11. មណ្ឌលគិរី ១,០៧៣ សម្លេង
  12. ភ្នំពេញ ២៩,៧៧៩ សម្លេង
  13. ព្រះវិហារ ២,៩៧២ សម្លេង
  14. ព្រៃវែង ៣១,២៨៧ សម្លេង
  15. ពោធិ៍សាត់ ៧,១៣៧ សម្លេង
  16. រតនគិរី ២,៨២៥ សម្លេង
  17. សៀមរាប ២៩,១០៥ សម្លេង
  18. ព្រះសីហនុ ៣,៤៥៦ សម្លេង
  19. ស្ទឹងត្រែង ១,៥៤១ សម្លេង
  20. ស្វាយរៀង ១០,៨៤៦ សម្លេង
  21. តាកែវ ២១,៥២២ សម្លេង
  22. កែប ៨២០ សម្លេង
  23. ប៉ៃលិន ១,៤៦៩ សម្លេង
  24. ឧត្តរមានជ័យ ៥,៩៨៩ សម្លេង
  25. ត្បូងឃ្មុំ ១១,០៣២ សម្លេង

សរុប. 307,871 សម្លេង នៅសល់១៨ការិយាល័យទៀតអត់ទាន់បានទិន្នន័យ។

ចូរអ្នកចាំទុកថាអ្វីដែលបានមកដោយងាយគឺវាមិនសូវជាមានមោទនភាពទេ លោកម៉ាន់ដុលឡាប្រើពេលវេលាជិតមួយជីវិតរបស់គាត់ ទើបបានសម្រេច គឺរយៈពេលប្រមាណ៤០ឆ្នាំជាង ចុះldpទើបតែ១២ឆ្នាំហ្នឹង ម៉េចត្រូវចុះចាញ់? ២០១៣យើងបាន៦ម៉ឺនជាង(68389) ។ ២០១៨នេះយើងបាន៣សែនជាង រួមទាំងបានអាសនៈទៀត នេះបើនិយាយពាក្យឈ្នះទើបត្រឹមត្រូវ អ្វីដែលសំខានគឺគំនិតរបស់ldpបានដើរទៅមុខហើយដើរយ៉ាងសន្សឹមៗរួមជាមួយទស្សនៈភ្លឺស្វាងទៀតផង។

កំណើន​គិតពី​ 2013 មក​ គឺ​កើនជាង​ 300% ឯណោះ​! ចលនាសម្ព័ន្ធ​ មិនថយក្រោយឡើយ​ គឺកើនឡើង​រហូតដោយជំហររឹងមាំ៕ ប្រភព៖ Facebook

 

 

The post អាណត្តិទី6ឆ្នាំ2018នេះបក្សជួងកើនសំលេងឆ្នោតរហូតដល់ទៅ 307,871សម្លេងខណៈ2013បានត្រឹមតែ68389សម្លេងតែប៉ុណ្ណោះ appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles