Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

៥ករណីនេះ មនុស្សស្រីដែលធ្លាប់បែកពីអ្នកហើយ នាងគ្មានថ្ងៃវិលវិញទេ

$
0
0

មិនអាចវិលវិញ!!!

ដៃគូស្នេហាខ្លះ បែកគ្នាហើយអាចមានករណីវិលរកគ្នាវិញបាន ដោយសារទំនាស់បែកនោះមានលក្ខណៈស្រាល ចិត្តពួកគេអាចផ្សាភ្ជាប់គ្នាវិញបាន តែសម្រាប់ករណីទាំង៥នេះ បើមានយ៉ាងតិច២ នោះជិតផ្លូវហើយ ចូរទម្លាក់ការរងចាំរបស់អ្នកចុះ នាងនឹងនឹងមិនអាចមានថ្ងៃផ្សះផ្សាម្តងទៀតជាមួយអ្នកបានទេ។

កាលដែលអ្នកបែកគ្នាជាមួយនាង អ្នកទាំងពីរបែកដោយបន្សល់រឿងល្អក់កករផ្នែកផ្លូវចិត្តរវៀងគ្នាច្រើន និងខ្លាំងខ្លា អាចឈានដល់កម្រិតស្អប់។ រាល់កំហុសដែលអ្នកបានធ្វើចំពោះនាង អ្នកអាចស្ទង់ទៅរកអារម្មណ៍នាងថា នាងឈឺចាប់ហូសប្រមាណ រៀងចាល ខ្លាច លែងហ៊ានប្រថ្នាជួបអ្នកម្តងទៀត ពោលគឺនាងបានរងការធ្វើបាបចិត្តច្រើនពីអ្នក។

មិនមែនបែកព្រោះគេបំបែក មិនមែនបែកព្រោះរឿងតូចតាច មិនមែនបែកព្រោះកាលៈទេសៈបង្ខំ តែបែកដោយសារនាងអស់ចិត្តពីអ្នក នាងមានអារម្មណ៍ឆ្អែតឆ្អន់ លែងស្រឡាញ់ទៀតហើយ ពោលគឺបាត់ក្តីស្រឡាញ់១០០% សល់តែការចងចាំនិងចិត្តស្អប់ប៉ុណ្ណោះ។ មនុស្សស្រី ពេលអស់ចិត្ត មិនអាចវិលវិញជាដាច់ខាត នេះជាសណ្តានផ្លូវចិត្តមនុស្សស្រី បើអ្នកស្ទង់ឃើញថានាងចូលលក្ខណៈអស់ចិត្ត នោះនាងទៅរហូតហើយ។

ជួនកាលករណីបែករបស់អ្នកមានលក្ខណៈស្រាល ការប៉ះទង្គិចផ្លូវចិត្តរវៀងគ្នាមានកម្រិតមធ្យម ពោលគឺចិត្តនៅជាប់អានុស្សាវរីយ៍នៅអាចស្រឡាញ់គ្នាវិញម្តងទៀតបាន ទោះករណីនេះក៏នាងមិនអាចវិលទេ បើមនុស្សសំខាន់ៗជុំវិញអ្នកដូចជាសាច់ញាតិអ្នកជាដើមធ្លាប់មានជម្លោះខ្លាំងជាមួយនាង ស្អប់នាង ដាក់បម្រាមមិនទទួលស្គាល់នាង នោះនាងនឹងគ្មានសេចក្តីប្តេជ្ញាចិត្តក្នុងការវិលជួបជុំអ្នកទេ ទោះក្នុងកាលៈទេសៈនោះអ្នកទាំងពីរអាចផ្សាចិត្តគ្នាវិញបានក៏ដោយ។ លើកលែងតែករណីមួយគត់ គឺអ្នកចាកចេញផុតអំពីទំនាក់ទំនងជាមួយគ្រួសារអ្នក ហើយប្រើជីវិតទាំងស្រុងទៅរស់នៅឆ្ងាយជាមួយនាង ដាច់ដោយឡែក។

ចំណុចនេះគឺនាងរងសម្ពាធ នាងមានសាច់ញាតិ ឬ Best friend និយាយបញ្ចុះបញ្ចូល ដាក់គំនៀប មិនអនុញ្ញាតឱ្យនាងវិលរកអ្នក ដោយសារពួកគេជាប់ពាក់ព័ន្ធក្នុងរឿងទំនាស់នេះជាមួយអ្នកដែរ ហើយគេមានឥទ្ធិពលខ្លាំងលើនាង។ បើនាងជាមនុស្សស្រីរងឥទ្ធិពល បូករួមនឹងការឃ្លាតឆ្ងាយដែលធ្វើឱ្យចិត្តនាងបានសាបខ្លះចំពោះអ្នកទៅហើយ នោះនាងក៏មិនអាចមកវិញដែរ។

ករណីនេះ នាងបានជួបបុរសថ្មីដែលល្អចំពោះនាងហើយ នាងអាចទទួលភាពកក់ក្តៅពីបុរសថ្មីនេះ ហើយមានស្នាមញញឹមឡើងវិញហើយ ភាពស្រស់ស្រាយនៃជីវិតរបស់នាងបានរុញច្រាននាងឱ្យរសាត់ឆ្ងាយពីអ្នក បន្តិចម្តងៗរហូតហៅលែងឮ៕

The post ៥ករណីនេះ មនុស្សស្រីដែលធ្លាប់បែកពីអ្នកហើយ នាងគ្មានថ្ងៃវិលវិញទេ appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles