Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

ក្រុមហ៊ុន​ចិន​មួយ​ត្រៀម​លុយ ១២ លាន​ដុល្លារ​សង​អតិថិជន​ ដោយសារ​បារាំង​លើក​ពាន​ World Cup

$
0
0

​ក្រុមហ៊ុន​ផលិត​សម្ភារៈ​ផ្ទះបាយ​មួយ​របស់​ចិន​នឹង​ប្រគល់​ប្រាក់​ចំនួន ៧៩ លាន​យ័ន (១១,៨១ លាន​ដុល្លារ​) ដល់​អតិថិជន​របស់​ខ្លួន​វិញ ក្រោយពី​បាន​ប្តេជ្ញា​កាលពី​ខែ​មុន​ថា ខ្លួន​នឹងធ្វើ​ដូច្នេះ ប្រសិនបើ​បារាំង​ឈ្នះ​ពាន​វើ​ល​ខាប់​។​

លទ្ធផល​រូបភាព​សម្រាប់ france world cup 2018

​ក្រុមហ៊ុន Vatti Corp Ltd ដែលមាន​មូលដ្ឋាន​នៅ​ខេត្ត​ក្វាង​ទុង ភាគ​អាគ្នេយ៍​ប្រទេស​ចិន​បានឱ្យដឹង​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១៦ ខែកក្កដា នៅលើ​គណនី Weibo ផ្លូវការ​របស់ខ្លួន​ថា ខ្លួន​នឹង​គោរព​តាម​ពាក្យសន្យា និង ចេញ​សេចក្តីណែនាំ​អំពី​របៀប​ដែល​អតិថិជន​អាចមក​ដកយក​លុយរ​បស់​ពួកគេ​វិញ​។​

លទ្ធផល​រូបភាព​សម្រាប់ vatti corp ltd

​ក្រុមហ៊ុន​នេះ​គឺជា​អ្នក​ឧបត្ថម្ភ​ផ្លូវការ​របស់​ក្រុម​ជម្រើសជាតិ​បារាំង​។ ក្រុមហ៊ុន​នេះ​បានផ្តល់​កិច្ចព្រមព្រៀង​ដល់​អតិថិជន​នូវ “​កញ្ចប់​ប្រាក់​ជើងឯក​” ដែលមាន​តម្លៃ​រហូតដល់ ១៦.១០០ យ័ន​រួមទាំង​ចង្ក្រានហ្គាស បំពង់​ទឹក​ក្តៅ និង ម៉ាស៊ីន​លាងចាន ពីថ្ងៃ​ទី ១ ខែមិថុនា​ដល់​ថ្ងៃទី ៣ ខែកក្កដា ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ទីផ្សារ​។​

លទ្ធផល​រូបភាព​សម្រាប់ france world cup 2018

​បារាំង​បានឈ្នះ​ជើងឯក​វើ​ល​ខាប់​ជា​លើក​ទី ២ កាលពី​ថ្ងៃអាទិត្យ​ទី​១៥ ខែកក្កដា ដោយបាន​ផ្តួល​ក្រូ​អាស៊ី​ក្នុង​លទ្ធផល ៤-២៕ ប្រែ​សម្រួល​: កញ្ញា​ដា​លី​ស​

ប្រភព ៖ រស្មីកម្ពុជា

The post ក្រុមហ៊ុន​ចិន​មួយ​ត្រៀម​លុយ ១២ លាន​ដុល្លារ​សង​អតិថិជន​ ដោយសារ​បារាំង​លើក​ពាន​ World Cup appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles