ក្រោយពេលដែលពលរដ្ឋដែលគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរាប់សិបនាក់បានប្រតិកម្មទៅលើបុគ្គលិកស្រីម្នាក់ដែលធ្វើការនៅហាងកាហ្វេ Amazon នៅខេត្តសៀមរាបមក លោកខឹម វាសនា បានចេញមកធ្វើអន្តរាគមន៍ក្នុងរឿងនេះ ដើម្បីបន្ថយភាពតានតឹង។
រឿងរ៉ាវដែលបានកើតឡើង គឺប្រិយមិត្តភាគច្រើនបានដឹងរួចហើយ យើងខ្ញុំមិនចាំបាច់សរសេររៀបរាប់បន្ថែមទៀតទេ។ លោកខឹម វាសនា បានឆ្លើយតបទៅគណនេយ្យហ្វេសប៊ុកមួយដែលមានឈ្មោះថា Chiro Mango ដែលបានអះអាងថាគាត់គឺជាម្ចាស់ហាងកាហ្វេអាម៉ាហ្សូននៅសៀមរាប។
សូមអានសំណេររបស់លោកខឹម វាសនា នៅខាងក្រោម៖
«សុំទោសទុកជាមុនក្រែងសំណេរនេះមិនមែនជាសំណេររបស់ម្ចាស់ហាងកាហ្វេអាម៉ាហ្សូនផ្សារចាស់សៀមរាបពិតប្រាកដ។ខ្ញុំសរសេរនេះគ្រាន់តែឆ្លើយតបនឹងម្ចាស់សំណេរនេះតែប៉ុណ្ណោះ។ សំរាប់មនុស្សដែលពួកគេប្រកាសប្រាប់សាធារណៈជនថាជាអ្នកគាំទ្រ LDP ដែលបានសរសេរប្រឆាំងតបនឹងបុគ្គលិកស្រីម្នាក់ដែលនិយាយប៉ះពាល់ដល់LDP ពួកគេទាំងនោះមិននៅក្នុងរចនាសម្ព័ន្ធរបស់LDPទេ។ ពួកគេអាចជាអ្នកមានសមានចិត្តគាំទ្រLDPតែប៉ុណ្ណោះ ដូច្នេះពាក្យសំដីរបស់ពួកគេ សកម្មភាពរបស់ពួកគេ វាមិនមែនជាជំហររបស់LDP ទេ។
ពួកគេទាំងនោះមានសេរីភាពជាបុគ្គលរបស់គេផ្ទាល់ក្នុងការតបតទៅបុគ្គលណាមួយដែលនិយាយឬធ្វើអ្វីប៉ះពាល់ដល់បក្សដែលពួកគេគាំទ្រ។ គេអាចប្រមូលផ្តុំកំលាំងរបស់ពួកគេដើម្បីឈប់គាំទ្រផលិតផលឬសេវារបស់អ្នកណាមួយឬរបស់ក្រុមហ៊ុនណាមួយ វាជាសិទ្ធិសេរីភាពបុគ្គលរបស់អ្នកគាំទ្រLDP ក៏ដូចជាអ្នកគាំទ្របក្សណាមួយ។
អ្នកដែលសរសេរនេះបានបង្ហាញជំហររបស់ខ្លួនដោយអោយហេតុផលថា បើទោះជានាងជាបុគ្គលិកធ្វើការនៅហាងគាត់មែនក៏ដោយ ក៏គាត់នឹមិនបញ្ឈប់បុគ្គលិកនោះដែរ វាជាទំនាស់បុគ្គលតែប៉ុណ្ណោះ។ វាជាហេតុផលសមរម្យដែលខាងគាត់ជាម្ចាស់ហាងកាហ្វេអាចធ្វើបាន ដូច្នេះខាងអ្នកគាំទ្រLDP ក៏មានសិទ្ធិធ្វើរឿងរបស់ខ្លួនតាមអ្វីដែលខ្លួនអាចធ្វើបានដែរ។ជាមតិរបស់ខ្ញុំ អ្នកគាំទ្រLDP មិនគួរធ្វើពហិកាមិនទិញកាហ្វេគ្រប់ហាងកាហ្វេAMAZONទូទាំងប្រទេសនោះទេ ព្រោះហាងការហ្វេAMAZON ផ្សេងគ្នា មានម្ចាស់ផ្សេងគ្នា ពីហាងមួយទៅហាងកាហ្វេAMAZONមួយ ផ្សេងទៀត គឺមិនមែនម្ចាស់ហាងតែមួយទេ ពួកគេគ្រាន់តែទិញឈ្មោះកាហ្វេAMAZON នេះមករកសុីផ្សេងៗគ្នាតែប៉ុណ្ណោះ ដូច្នេះបុគ្គលិបំរើការក្នុងហាង នីមួយៗត្រូវគ្រប់គ្រងដោយម្ចាស់ហាងនោះផ្ទាល់មិនទាក់ទងនឹងម្ចាស់យីហោ កាហ្វេAMAZON ទេ។
ម្លោះហើយ បើចង់ពហិការមិនទិញកាហ្វេAMAZON គួរតែសំដៅទៅតែហាងកាហ្វេAMAZON ណាមួយដែលនាងធ្វើការនៅទីនោះបានហើយ ព្រោះមនុស្សដែលពួកអ្នកគាំទ្រLDP ចាត់ទុកថាបានធ្វើខុសលើបក្សដែលខ្លួនគាំទ្រ គឺធ្វើការនៅក្នុងហាងនោះ។
ម្ចាស់ហាងគាត់មានសិទ្ធិការពារបុគ្គលិករបស់គាត់ដែលគាត់គិតថានាងមិនបានធ្វើអ្វីខុសក្នុងនាមជាបុគ្គលិករបស់គាត់ រឿងនាងខុសនឹងអ្នកណាឬក្រុមណាជារឿងបុគ្គលនាង ម្ចាស់ហាងគាត់មិនទទួលខុសត្រូវរឿងបុគ្គលរបស់នាងទេ អីចឹងអ្នកគាំទ្រLDP អាចប្រើសេរីភាពរបស់ខ្លួនដើម្បីប្រឆាំនឹងមនុស្សដែលអ្នកគាំទ្រLDP យល់ថាបានធ្វើអោយប៉ះពាល់ដល់បក្សដែលខ្លួនគាំទ្រទោះបុគ្គលនោះជាអ្នកណាក៏ដោយ ជាបុគ្គលិក ជាម្ចាស់ហាងផ្ទាល់ក៏ដោយ បើម្ចាស់ហាងនេះគាត់បង្ហាញជំហរថាបើទោះជានាងធ្វើការនៅហាងគាត់ក៏គាត់មិនបញ្ឈប់នាងដែរ បើអ្នកគាំទ្រLDP មិនពេញចិត្តនឹងពាក្យរបស់ម្ចាស់ហាងនេះ ពួកអ្នកគាំទ្រLDPមានសិទ្ធិមិនទៅទិញកាហ្វេហាងនោះបានតើ។
មានហាងកាហ្វេAMAZON ផ្សេងទៀតនៅខេត្តសៀមរាបដែលអ្នកគាំទ្រLDP អាចទៅរកទិញហូបបានតើ។ បាត់អ្នកគាំទ្រ LDP មួយខេត្តសៀមរាបនិងអ្នកគាំទ្រLDP ដែលធ្វើដំណើរកាត់ឬទៅលេងសៀមរាប ហើយមិនហូបកាហ្វេនៅហាងមួយហ្នឹងប៉ុន្មាននាក់ ក៏វាតាមហ្នុងទៅណា។ ត្រូវគិតថា គេមានសិទ្ធីធ្វើអី គេធ្វើរឿងហ្នុងទៅ ឯយើងមានសិទិ្ធធ្វើអីបានក៏ធ្វើតាមហ្នុងទៅ គ្មានអ្នកណាទៅបង្ខំធ្វើរឿងរំលោភសិទ្ធិសេរីភាពរបស់អ្នកដទៃបានទេ»៕ ប្រភព៖ Facebook
The post ក្ដៅៗ! លោកខឹម វាសនា លូកដៃក្នុងរឿងកាហ្វេ Amazon ហើយ! appeared first on Khmer Readers.