បើតាមប្រភពនៃការបង្ហោះចែកចាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកកន្លងមក គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានទទួលទឹកប្រាក់ចំនួន ជិត ៥ម៉ឺនដុល្លារ ពីសមាជិកអ្នកគាំទ្រក្រៅប្រទេស ក្នុងការរៀបចំ ឃោសនាបក្ស ដែលនឹងប្រព្រឹត្តិទៅដ៏ខ្លីនាពេលខាងមុខនេះ ដោយគណបក្សបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការចេញយុទ្ធិនាការឃោសនាបោះឆ្នោតនោះ ដែលនឹងប្រព្រឹត្តិទៅនៅទីក្រុងភ្នំពេញ និងខេត្តព្រៃវែង ដែលជាទឹកដីកំណើតរបស់ លោកប្រមុខបក្ស ខឹម វាសនា ។
ចុះទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះបានមកពីណា?
ទឹកប្រាក់ទាំងនេះ បានមកពីកម្លាំងនៃការចូលរួមរបស់សមាជិកគណបក្សដែលមានលទ្ធភាព ក្នុងការដោះស្រាយជីវភាពផ្ទាល់ខ្លួនផង និងធ្វើការចែករំលែកតាមមនសិការ ដោយធ្វើការក្នុងគណបក្សផង ពង្រីកគំនិតផង និងប្រើប្រាស់ធនធានផ្ទាល់ខ្លួនផង ដែលរួមមានដូចជា ៖
LDP ប្រចាំប្រទេសអូស្ត្រាលី (Australia) 17,650 ដុល្លារអូស្ត្រាលី (13,000 ដុល្លារសហរដ្ឋអាមេរិក)
LDP Canada 5,000 ដុល្លារកាណាដា (3,800 ដុល្លារសហរដ្ឋអាមេរិក)
LDP សហរដ្ឋអាមេរិក USA (២នាក់) 700 ដុល្លារ
LDP កូរ៉េខាងត្បូង ៖ 30,000 ដុល្លារសហរដ្ឋអាមេរិក
LDP ម៉ាឡេស៊ី ៖ 582 ដុល្លារសហរដ្ឋអាមេរិក
សូមជម្រាបជូនថា នេះគ្រាន់តែជាតួរលេខដែលច្បាស់ការមួយចំនួនប៉ុណ្ណោះ យើងពុំទាន់សរុបទាំងការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសនៅឡើយ ។
ប្រភព ៖ បណ្ដាញសង្គមហ្វេសប៊ុក
The post បក្សជួងមានទឹកប្រាក់សរុប ៤៨,០៨២ដុល្លារពី ៥ ប្រទេស ត្រៀមឃោសនាបោះឆ្នោតថ្នាក់ជាតិខាងមុខ appeared first on Khmer Readers.