ជាថ្មីម្ដងទៀត ប្រមុខដឹកនាំរដ្ឋាភិបាលរបស់កម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងអោយដឹងថា លោកនឹងបន្តធ្វើការឈរឈ្មោះប្រកួតដឹកនាំជានាយករដ្ឋមន្រ្តីចំនួនពីរអាណត្តិទៀត ដែល ស្មើនឹង១០ឆ្នាំ ។
ថ្លែងទៅកាន់អ្នកប្រកបរបររត់តាក់ស៊ី ម៉ូតូឌុបនិងរ៉ឺម៉កកង់៣(តុកៗ)ជិត៥០០០នាក់ នៅក្នុងពិធីសំណេះ សំណាល នៅកោះពេជ្រ នាព្រឹកថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ថា ក្នុងថ្ងៃខួប៣៣ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រី លោក មិនដែលមានបំណងចង់ធ្វើជានាយករដ្ឋមន្ត្រីនោះទេ ហើយក៏រកពេលសម្រាកពីតំណែងមិនទាន់បាន ព្រោះតែបញ្ហារបស់ប្រទេសជាតិ ដែលទាមទារឲ្យលោកដោះស្រាយ។
ថ្លែងនៅក្នុងពិធីដដែលនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ទៀតថា តំណែងជានាយករដ្ឋមន្ត្រីរបស់លោកអស់រយៈពេល ៣៣ឆ្នាំកន្លងមកនេះ គឺមិនមែនជាការរក្សាបានដោយសារចុងកាណុង និងអំពើផ្តាច់ការនោះទេ។ យ៉ាងណាក៏ដោយចុះ លោកបានបង្ហាញក្ដីរំពឹងទុកថា ការបោះឆ្នោតខាងមុខគណបក្សប្រជាជនកម្ពុជានៅតែបន្តឈ្នះឆ្នោត ដើម្បីមានឱកាសដឹកនាំអភិវឌ្ឍន៍ប្រទេសនេះទៅមុខបន្តទៀត ៕
ប្រភព៖ Fresh News
The post សម្ដេច ហ៊ុន សែន ថាចង់លាលែងចេញពីតំណែង ប៉ុន្តែមិនអាចទៅរួច appeared first on Khmer Readers.