Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

ថវិការរៃអង្គាសសម្រាប់ទ្រទ្រង់ វេទិការ LDP នៅព្រៃវែង បានជាង ៣,០០០ដុល្លារ

$
0
0

ក្នុងការចូលរួមធ្វើនយោបាយនៅក្នុងប្រទេសកម្ពុជា ជាច្រើនជំនាន់មកហើយ អ្នកនយោបាយជាអ្នកចេញលុយ ឬចែកអំណោយ ក៏ដូចជាសន្យា ដើម្បីធ្វើគ្រប់យ៉ាង ដើម្បីបានសន្លឹកឆ្នោត ធ្វើធំ ក៏ដូចជាកាន់អំណាចជាដើម ពុំដែលមានអ្នកនយោបាយមួយណាដែលបកស្រាយ ពន្យល់ ដើម្បីឲ្យអ្នកគាំទ្រខ្លួនចេញលុយនោះទេ ។

សម្រាប់លោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោកបានបកស្រាយពន្យល់ជាច្រើន ទៅលើរឿងធំៗបីយ៉ាង ក្នុងស្រុកខ្មែរ ដោយលោកបានបកស្រាយផង ពន្យល់ផង រហូតដល់អ្នកគាំទ្រចូលលុយព្រោងព្រាត ដោយការចូលលុយនេះ មិនមែនមានន័យថា លោក ខឹម វាសនា បានយកលុយនោះទៅចាយវាយឡើយ គឺជាទឹកប្រាក់ ដែលរៃអង្គាសក្នុងការជួលរោង និងរៀបចំវេទិការនីមួយៗ ហើយប្រសិនបើមានការខ្វះខាត លោក ខឹម វាសនា ខ្លួនលោកផ្ទាល់ បានជួយចេញថែមទៀតផង ។

លោកបានបញ្ជាក់ជាច្រើនដង ក្នុងរឿងរៃអង្គាសលុយនេះ ដោយវាមានភាពចាំបាច់ណាស់ ក្នុងនាមជាប្រជាពលរដ្ឋនៅក្នុងប្រទេសមួយ បើគ្មានការចូលរួមទេ នោះពួកគេនឹងរស់នៅក្រោមអំណាចរបស់អ្នកដទៃជារៀងរហូត ដោយលោកបានពន្យល់ពីសិទ្ធ និងអំណាចជាច្រើន ដល់អ្នកគាំទ្ររបស់លោក ហើយការចូលលុយនេះទៀតសោត លោកបានធ្វើការកត់សំគាល់ថា ជាសញ្ញាដែលបង្ហាញថា ប្រជាពលរដ្ឋកំពុងតែចូលរួមជួយគ្នាក្នុងការកសាងមាតុភូមិរបស់ពួកគេ ដោយដៃរបស់គេម្ដងហើយ គឺពួកគេលែងមានអារម្មណ៍ថា ប្រទេសនេះជាប្រទេសរបស់អ្នកមានអំណាចទៀតហើយ តែជាប្រទេសដែលជាកាតព្វកិច្ចរបស់ពួកគេក្នុងការកសាងទៅវិញ ។

ទឹកប្រាក់ដែលទទួលបានក្នុងវេទិការសាធារណៈ នៅខេត្តព្រៃវែង ជាង ៣០០០ដុល្លារ ជាទឹកចិត្តរបស់អ្នកគាំទ្រ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលមកពីគ្រប់តំបន់ ទៅតាមលទ្ធភាពដែលពួកគេអាចធ្វើដំណើរមកកាន់វេទិការនេះ មានតាំងពីខេត្តឆ្ងាយ និងជិតផងដែរ ហើយមួយវិញទៀត កាលវេទិការសាធារណៈកន្លងទៅ វេទិការនេះត្រូវបានរងនូវព្យុះភ្លៀង ដែលស្ទើរតែបាក់វេទិការ ក៏ប៉ុន្តែដោយសារទឹកចិត្ត និងតទល់របស់សមាជិក ដោយធ្វើការទប់ខ្យល់នឹងរោងនីមួយៗ វេទិការនេះ ក៏មិនមានការខូចខាតដោយសារព្យុះឡើយ ដែលធ្វើឲ្យអ្នកគាំទ្រមានទឹកចិត្តសរសើរ ក្រៃលែង ចំពោះការសាមគ្គីរបស់សមាជិកបក្សនីមួយៗនាពេលនោះ ហើយលោក ខឹម វាសនា ក៏បានសរសើរមិនដាច់ពីមាត់ ផងដែរ បន្ទាប់ពីព្រឹត្តិការណ៍មួយនេះ កន្លងទៅ ។

ប្រភព៖ FACEBOOK

The post ថវិការរៃអង្គាសសម្រាប់ទ្រទ្រង់ វេទិការ LDP នៅព្រៃវែង បានជាង ៣,០០០ដុល្លារ appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Latest Images

Trending Articles



Latest Images