Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

សម រង្ស៊ី និងបក្សពួកក្រៅប្រទេស ចង់ប្រើប្រាស់កម្លាំងយោធា មកលើប្រទេសកម្ពុជា

$
0
0

បើតាមប្រភព នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក សមាជិកអ្នកគាំទ្រម្នាក់របស់គណបក្សប្រជាជនកម្ពុជាបានសរសេរយ៉ាងដូច្នេះថា ៖

ចលនាសង្រ្គោះជាតិ ដែលដឹកនាំដោយ ទណ្ឌិត សម រង្ស៊ី
អាចនិងក្លាយជាចលនាបដិវត្តន៍ប្រដាប់អាវុធ ដែលបំពាក់
កាំភ្លើង ដោយបរទេស នៅថ្ងៃណាមួយមិនខាន បើមិនមាន
ការទប់ស្កាត់ ទាន់ពេលវេលា ! ព្រោះថា ក្រុមខ្មោច បក្សប្រឆាំង
សេសសល់នេះ វាតែងតែចិញ្ចឹមចិត្តបំផ្លាញសន្តិភាព ដែល
ប្រទេសកម្ពុជា មានសព្វថ្ងៃនេះ ជានិច្ច ដើម្បីដណ្ដើមយក
អំណាចមកគ្រប់គ្រង ក្រោមបញ្ជាបរទេស ជាពិសេសអាមេរិក។
សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ កុំចាញ់បោក ការឃោសនា
មួយនេះអោយសោះ ជៀសវៀងប្រទេសយើង ក្លាយជាប្រទេសស៊ីរី
ទី 2 ដែលដាបដោយឈាមពេញផ្ទៃប្រទេស។
យើងត្រូវរួមគ្នាប្រឆាំង ដាច់ខាតចំពោះការប៉ុនប៉ងបំផ្លាញ សន្តិភាព
ប្រទេសកម្ពុជា ពីសំណាក់ក្រុមឧទ្ទាមក្រៅស្រុក សមរង្ស៊ី អោយខាន
តែបាន !!! ត្រូវនិយាយថាទេ ចំពោះការចូលរួម ជាមួយចលនាសង្រ្គោះ
ជាតិ ដែលដឹកនាំដោយសមរង្ស៊ី ។

តាមការសរសេរខាងលើអាចបញ្ជាក់ថា អ្នកគាំទ្របក្សកាន់អំណាចម្នាក់នេះ មានបំណង ៣ ក្នុងការសរសេរនេះ គឺទី ១ ចង់ឲ្យប្រជាពលរដ្ឋកុំធ្វើតាមចលនាសង្គ្រោះជាតិ និងកុំចូលដៃ និងទី២ ចង់ឲ្យប្រជាពលរដ្ឋខ្មែរទទួលស្គាល់ថា ប្រទេសកម្ពុជាមានសន្ដិភាពដោយសារតែ បក្សកាន់អំណាច និងទី៣ គឺចង់បំភ័យប្រជាពលរដ្ឋអំពីសង្គ្រាមដូចប្រទេសស៊ីរី រវាងអ្នកដឹកនាំផ្ដាច់ការ ២ នាក់ ដែលធ្វើសង្គ្រាមដណ្ដើមអំណាច និងខ្ទេចខ្ទីរប្រទេសជាតិអស់ ។

ក្នុងការសរសេរនេះ គឺពួកគេមានចេតនាហាក់ដូចជាចង់ឲ្យប្រជាពលរដ្ឋខ្មែរ ជឿជាក់លើខ្លួន ដែលជាគណបក្សនាំសន្ដិភាពលើខ្លួន ក៏ប៉ុន្តែជាង ៣០ឆ្នាំមកនេះ ប្រជាពលរដ្ឋមិនត្រឹមតែចង់បានសន្ដិភាពនោះទេ គឺចង់បានការអភិវឌ្ឍន៍ជឿនលឿន ដូចប្រទេសដទៃ និងពិសេសគឺពួកគេចង់បានអំណាចមកប្រើប្រាស់ ក្នុងដៃដែលស្របតាមលទ្ធិប្រជាធិបតេយ្យទៀតផង ដែលបក្សកាន់អំណាចមិនអាចធ្វើបានឡើយ ក្នុងខណៈវេលានេះ ។

គួរបញ្ជាក់ផងដែរថា ការសរសេរបែបនេះ ប្រភពអ្នកបង្ហោះបានសរសេរក្នុង Comment ថែមទៀតថា ខ្លួនបានស្ដាប់សម្ដីរបស់លោក អេង ឆៃអ៊ាង ពីបំណងមិនល្អរបស់ខ្លួនមកលើប្រទេសកម្ពុជា ៖

ប្រភព៖ Facebook

គួរបញ្ជាក់ផងដែរថា ៖ សារព័ត៌មានមួយដែលគាំទ្របក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយចោលហើយនោះ ត្រូវបានសរសេរពីគោលការណ៍របស់ចលនាសង្គ្រោះជាតិ ដែលសម រង្ស៊ី​បានបង្កើតឡើង ក្នុងគោលបំណងខាងលើដូចតទៅ៖

១- ចលនាសង្គ្រោះជាតិ ជាក្របខណ្ឌថ្មីមួយ ដែលគ្មាននរណាអាចប៉ះពាល់បាន ហើយគ្មាននរណាអាចរំលាយបាន សូម្បីតែលើក្រដាសក៏មិនអាចធ្វើអ្វីយើងបានដែរ។ លោកថា ចលនាសង្គ្រោះជាតិ អាចអំពាវនាវឲ្យប្រជាពលរដ្ឋ រៀបចំធ្វើបាតុកម្ម និងកូដកម្ម ហើយឲ្យកងកម្លាំងប្រដាប់អាវុធ ឈរខាងប្រជារាស្ត្រ កុំឲ្យឈរខាងជនផ្តាច់ការ។

២- ចលនាសង្គ្រោះជាតិ នឹងផ្តល់ភាពកក់ក្តៅ និងសេចក្តីសង្ឃឹមឡើងវិញ ដល់សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងអស់ ដែលនឹងឃើញយ៉ាងច្បាស់ថា គណបក្សសង្គ្រោះជាតិ នៅតែបន្តសកម្មភាពរបស់ខ្លួនតាមរូបភាពថ្មីមួយ ដែលខ្លាំងជាងមុន និងមានប្រសិទ្ធភាពប្រសើរជាងមុនទៅទៀត។

Opposition leader Sam Rainsy salutes supporters in front of Angkor Wat, Siem Reap. Jul. 24, 2013 ©Erika Pineros

ទី ៣- ចលនាសង្គ្រោះជាតិ នឹងប្រមូលកម្លាំងអ្នកគាំទ្រច្រើនជាងមុនទៅទៀត ពីព្រោះរូបភាពជាចលនា អាចទទួលសមាជិក ពីមជ្ឈដ្ឋានផ្សេងៗ ដូចជាសង្គមស៊ីវិល ដែលមិនអាចធ្វើជាសមាជិកគណបក្សនយោបាយណាមួយបានទេ។

៤- ចលនាសង្គ្រោះជាតិ នឹងរៀបចំក្បាលម៉ាស៊ីនរបស់ខ្លួន ដែលភាគច្រើនមកពីគណបក្សសង្គ្រោះជាតិ ដើម្បីធានាឲ្យមានការទំនាក់ទំនងគ្នា ប្រកបដោយសេរីភាព ដោយចំហ ទូលំទូលាយ និងរលូន ហើយក៏អាចធ្វើសេចក្តីសម្រេច ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងរហ័សទាន់ពេលវេលា។

Sam Rainsy, leader of the opposition Cambodia National Rescue Party (CNRP), greets people during a rally at Democracy Park in Phnom Penh on August 6, 2013. Rainsy on August 5 called on the United Nations to help resolve the country’s disputed poll in order to protect “the victory” of the people. AFP PHOTO/ TANG CHHIN SOTHY

៥- ចលនាសង្គ្រោះជាតិ នឹងជម្រុញ ឲ្យមានការដោះលែងលោក កឹម សុខា និងអ្នកទោសមនសិការទាំងអស់ ឲ្យប្រជារាស្ត្រខ្មែរមានសិទ្ធិសេរីភាពពេញលេញ ហើយឲ្យមានការបោះឆ្នោត ដោយសេរី យុត្តិធម៌ និងត្រឹមត្រូវ មានន័យថា ត្រូវតែមានការចូលរួមដាច់ខាត ពីគណបក្សសង្គ្រោះជាតិ។

ប៉ុន្តែយ៉ាងណាក៏ដោយ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនរស់នៅក្រៅប្រទេសបានអះអាងថា នៅពេលបានសម្រេចគោលបំណងទាំង៥ខាងលើនេះហើយ ចលនាសង្គ្រោះជាតិ នឹងរំលាយខ្លួនឯងហើយអ្នកតស៊ូ ក្នុងចលនានេះ នឹងមកចូលរួមគាំទ្រគណបក្សសង្គ្រោះជាតិ វិញទាំងអស់គ្នា ដើម្បីឲ្យគណបក្សនេះ ទទួលបានជ័យជំនះ ក្នុងការបោះឆ្នោតខាងមុខ ហើយសង្គ្រោះជាតិឲ្យទាល់តែបាន៕

ប្រភព៖ new-for-khmer.com

The post សម រង្ស៊ី និងបក្សពួកក្រៅប្រទេស ចង់ប្រើប្រាស់កម្លាំងយោធា មកលើប្រទេសកម្ពុជា appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748