Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

ប្រមុខបក្សសម្ព័ន្ធ ៖ អ្នកណាធ្វើនយោបាយ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន «ឆ្កួតសុទ្ធ»

$
0
0

លោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានធ្វើការបកស្រាយពាក់ព័ន្ធទៅនឹងការធ្វើនយោបាយរបស់លោក ក្នុងគណបក្សនយោបាយ ដែលលោកបានបញ្ជាក់ថា ខ្លួនលោកចូលមកក្នុងទីលាននយោបាយ គឺដើម្បីតែប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរសុទ្ធសាធ ។

លោកបានបញ្ជាក់ថា លោកឈ្លោះក្នុងគណបក្សដែលលោកបានដើរចេញកាលពីជាង១០ឆ្នាំមុន គឺដោយសារប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ ហើយលោកដើរចេញក៏ព្រោះតែគេធ្វើនយោបាយប្រឆាំងទៅនឹងប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ ដោយលោកបានឈ្លោះជាមួយអង្គការសង្គមស៊ីវិល អ្នកផ្សាយធម៌ និងរដ្ឋាភិបាលផងដែរ ។

តែសត្រូវរបស់លោកមិនមែនអ្វីដែលបកស្រាយខាងលើនោះទេ ព្រោះលោកមានអារម្មណ៍នឿយណាយនឹងជីវិត ហើយលោកស្អប់អំពើអាក្រក់ និងប្រឆាំងជាមួយវានៅគ្រប់ស្ថាប័នទាំងអស់ក្នុងប្រទេសកម្ពុជា និងពិសេសគឺភាពអសកម្មរបស់ប្រជាពលរដ្ឋខ្មែរក្នុងការចូលរួមក្នុងវិស័យនយោបាយ ផងដែរ ។

លោកបាននិយាយយ៉ាងខ្លាំងៗថា ៖ អ្នកណាធ្វើនយោបាយ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន «ឆ្កួតសុទ្ធ» គឺបានន័យថា លោកបានយល់ច្បាស់ពីខ្លួនឯង ក្នុងការចូលក្នុងទីលាននយោបាយ គឺដើម្បីជួយប្រជាពលរដ្ឋខ្មែរ និងមួយវិញទៀត គឺលោកមានបំណងរៀបចំស្រុកទេសឲ្យរីកចម្រើនដោយលោកបាននិយាយថា លើសប្រទេសសឹង្ហបុរី ដែលជាកូននាគអាស៊ីទៅទៀត បើសិនជា LDP កាន់ការងារស្រុកទេស ។

ពាក្យខាងលើ មួយឃ្លានេះ បង្ហាញថា លោកគ្មានបំណងចង់បានមុខមាត់ ឬបុណ្យសក្ដិ ដោយញើសឈាមរាស្រ្តនោះឡើយ គឺលោកនិយាយនេះ គឺនិយាយទូទៅ ដែលអ្នកនយោបាយទាំងនោះ មានទាំងបក្សកាន់អំណាចផង និងគណបក្សដទៃទៀតក្រៅពី LDP ផងពួកគេព្យាយាមទាក់ទាញប្រជាពលរដ្ឋដើម្បីឲ្យបោះឆ្នោតឲ្យខ្លួន ដើម្បីបំពេញមហិច្ចតារបស់ខ្លួន ក្នុងការគ្រប់គ្រងអំណាច ។

គួរបញ្ជាក់ផងដែរថា លោកខឹម វាសនា បានប្រាប់ទៅកាន់ប្រជាពលរដ្ឋថា «គណបក្សណាក៏ដោយ ឲ្យតែពួកគេឈ្នះ គឺប្រជាពលរដ្ឋនោះហើយ ដែលជាអ្នកចាញ់ មានតែគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យឈ្នះទេ ទើបប្រជាពលរដ្ឋឈ្នះ» ដែលពាក្យនេះ លោក ខឹម វាសនា បានប្រាប់ទៅសមាជិកគណបក្ស និងអ្នកគាំទ្រ LDP ឲ្យផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋខ្មែរ ឲ្យបានដឹង និងចូលរួមធ្វើនយោបាយសារជាថ្មី ដើម្បីកសាង «មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើរភាពគ្នាក្នុងភាពជាម្ចាស់ប្រទេស» នោះឯង ។

សម្លេងដែលលោកបានបកស្រាយនោះ ឋិតក្នុងវីដេអូខាងក្រោមត្រង់នាទីទី ៣៥ តទៅ សូមស្ដាប់៖

The post ប្រមុខបក្សសម្ព័ន្ធ ៖ អ្នកណាធ្វើនយោបាយ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន «ឆ្កួតសុទ្ធ» appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles