Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

រឿងដែលកំពុងតែល្បីនៅប្រទេសថៃ៖ រយៈពេលប្រាំថ្ងៃហើយគិតដល់ថ្ងៃនេះ ក្មេងៗ១៣នាក់ មិនទាន់ត្រូវបានរកឃើញទេ

$
0
0

រឿងរ៉ាវលម្អិតទាក់ទងនឹងករណីបាត់ខ្លួនក្រុមកីឡាករ 13 នាក់នៅក្នុងរូងភ្នុំ NarngNoch(ខេត្តឈាងរ៉ៃ) ដែលកំពុងកក្រើកពេញប្រទេសថៃ។

នៅឆ្នាំ2016មា​នក្មេងប្រុសបីអ្នកក្នុងចំណោមមនុស្សទាំង13អ្នកនោះបានធ្លាប់ចូលទៅលេងម្តងរួចទៅហើយពេលនោះពួកគេបានចូលត្រឹមតែ1គីឡូប៉ុណ្ណោះហើយពួកគេក៍បានសរសេរឈ្មោះពួកគេនៅលើថ្មបន្ទាប់មកក៍ចេញមកវិញ!

ពួកគេជាក្រុមបាល់ទាត់U16នឹងជាអ្នកជិះកង់ប្រចាំសាលាមួយនៅថ្ងៃអាទិត្យពួកគេក៍បានលេងបាល់ឈ្នះហើយក្មេងបីអ្នកដែលធ្លាប់ចូលទៅក្នុងរូងភ្នំនោះក៍បានបបួលគ្នាម្តងទៀតចូលទៅសរសេរឈ្មោះនឹងឈ្មោះក្រុមនឹងថតរូបម្តងទៀត។

ពេលដែលពួកគេចូលទៅបាន1គីឡូមេឃក៍បានភ្លៀងធ្វើអោយទឹកហូរចូលហើយក៍ត្រូវបានបិតជិតផ្លូវតូចដែលគេឆ្លងកាត់ប្រវែង15ម៉ែត! ទើបធ្វើអោយពួកគេមិនអាចដើរត្រលប់មកក្រោយបាន។

ក្រុមអ្នកស្វែងរកបានចូលទៅរកពួកគេបានឃើញស្នាមជើងរបស់ពួកគេត្រឹមចំណុច3គីឡូនៃរូងភ្នំហើយពួកគេក៍បានឃើញនៅកាតាប.ទូរសព្ទ៍មួយគ្រឿង.នឹងស្បែកជើងដែលពួកគេធ្វើជាសញ្ញាព្រួយសំរាប់ប្រាប់ផ្លូវដែលគេទៅមុខ។

ហើយឧទ្ធម្ភាកចក្របានហោះនៅលើជុំវិញភ្នំនោះដើម្បីធ្វើជាសញ្ញាអោយពួកគេបានដឹងថាមានគេកំពុងតែជួយពួកគេ!

រូងភ្នំនោះមានចំងាយ10គីឡូហើយនៅពេលនេះក្រុមរុករកបានចូលទៅដល់6គីឡូម៉ែតហើយតែរកមិនទាន់ឃើញទៀតត្រង់ចំណុង3គីឡូនោះពួកគេក៏បានបាត់ស្នាមជើងរបស់ពួកគេព្រោះភ្លៀងបន្តរាល់ថ្ងៃអាចធ្វើអោយបាត់ស្នាមជើងរបស់ពួកគេ។

ហើយក្រុមរុករកបានធ្វើការ24h/7daysហើយអ្នកស្រាវជ្រាវដែលល្បីជុំវិញពិភពលោកក៏បានធ្វើដំណើរទៅផងដែរដើម្បីជួលរុករកក្មេងៗទាំងនោះ។

បញ្ជាក់៖ រូងភ្នំមួយនេះមិនទាន់មាននរណាម្នាក់អាចចូលទៅដល់ក្នុងនោះទេ ហើយក៏មិនដឹងថាក្នុងនោះមានអ្វីទេព្រោះមិនទាន់មានអ្នកស្រាវជ្រាវណាចូលទៅដល់ម្នាក់នោះទេ។ ហើយអ្នកស្រុកនៅទីនោះក៏មិនទាន់មានអ្នកណាម្នាក់ចូលទៅដល់នោះដែល។

កន្លែងដែលគេអាចចូលទៅលេងនោះត្រឹមតែកន្លែងដែលពួកគេដាក់កង់ប៉ុណ្ណោះហើយគ្រូដែលមានបារមីពូកែៗក៏បានទៅដល់ទីនោះច្រើនដែរ ដើម្បីធ្វើពិធីបើកផ្លូវសែនព្រេនជូន។ ហើយគេបានសន្និដ្ឋានថា ពួកគេនៅរស់នៅឡើយ។ អាចនឹងដើរទៅមុខរហូត។

មកដល់ពេលនេះម៉ោងនេះនៅតែមិនមានដំណឹងពី#ក្រុមកូនជ្រូក13អ្នកនោះនៅឡើយ!

រយៈពេលប្រាំថ្ងៃហើយគិតដល់ថ្ងៃនេះ!
ឧបសគ្គដែលធំបំផុតគឺភ្លៀងរហូត!

ប្រភពអត្ថបទ៖ Top Post

The post រឿងដែលកំពុងតែល្បីនៅប្រទេសថៃ៖ រយៈពេលប្រាំថ្ងៃហើយគិតដល់ថ្ងៃនេះ ក្មេងៗ១៣នាក់ មិនទាន់ត្រូវបានរកឃើញទេ appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles