Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

សម្ដេច ហ៊ុន សែន ប្រាប់ទៅបក្សដទៃថា គ្មានផ្លូវនោះទេ ដែលប្រើប្រាស់សម្ដីលោក ដើម្បីឡើងកូដ

$
0
0

ភ្នំពេញៈ បន្ទាប់ពីគណបក្សនយោបាយមួយចំនួននៅកម្ពុជា តែងតែវាយប្រហារពាក្យសម្ដី ទៅលើ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ដើម្បីឲ្យសម្ដេចឆ្លើយតបទៅវិញ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរស្គាល់គណបក្សខ្លួនកាន់តែច្រើនឡើងនោះ សម្ដេច ហ៊ុន សែន បានផ្ដាំផ្ញើទៅវិញថា កុំប្រើប្រាស់សម្ដី ហ៊ុន សែន ដើម្បីឡើងកូដ គ្មានផ្លូវនោះទេ គណបក្សដទៃត្រូវចងចាំថា អ្នកឯងគ្រាន់តែជាសិស្សរបស់សម្ដេច ហ៊ុន សែនតែប៉ុណ្ណោះ ។

ថ្មីៗនេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានលើកឡើងពីគោលនយោបាយរបស់បក្សខ្លួន ជាមួយ គណបក្សកាន់អំណាច ដោយពេលនោះបានលើកឡើងពីចរឹករបស់សម្តេចទៅប្រៀបធៀបជាមួយ បេក្ខភាពនាយករដ្ឋមន្រ្តីរបស់បក្សគេ គឺលោក យង់ សាំងកុមារ។ ការលើកឡើងពីការប្រៀបធៀបនេះ ត្រូវបានសម្តេចថ្លែងថា គ្រាន់តែជាការ​ធ្វើឡើង ឲ្យឡើងកូដរបស់បក្សពួកគេតែប៉ុណ្ណោះ។

ក្នុងកម្មវិធីជួបជុំកម្មករ-កម្មការិនីជាង២ម៉ឺននាក់ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា សម្ដេចនៅតែបន្ដដឹកនាំប្រទេស ដើម្បីថែរក្សាសន្ដិភាព និងអភិវឌ្ឍន៍កម្ពុជាបន្ថែមទៀត។

សម្ដេចថ្លែងថា ផ្ដាំទៅគណបក្សដទៃ សូមកុំប្រើប្រាស់សម្ដី ហ៊ុន សែន ដើម្បីឡើងកូដ គ្មានផ្លូវទេ សូមចាំ អ្នកត្រូវចាំ ពេលខ្លះ អ្នកគ្រាន់តែជាសិស្ស នៅមធ្យមសិក្សា ឬបឋមសិក្សា ហើយ ហ៊ុន សែន បានក្លាយទៅអ្នកយុទ្ធសាស្ដ្ររួចទៅហើយ

សម្ដេចបន្ដទៀតថា គណបក្សដទៃមិនត្រូវភ្លេចថា សម្ដេចបានលេងនយោបាយ តាំងពីដៃគូចាស់មុនៗ ដែលមានអាយុធ្វើជាឪពុកបាន មិនមែនត្រឹមតែអស់លោកនោះទេ។ ប្រសិនបើសម្ដេចគ្មានយុទ្ធសាស្ដ្រច្បាស់លាស់ ប្រហែលជាសម្ដេចមិនអាចទ្រាំទ្ររួច ជាមួយអតីតព្រះប្រមុខរដ្ឋ អតីតនាយករដ្ឋមន្ដ្រី អតីតប្រធានរដ្ឋ ខៀវ សំផន មិនអាចទៅរួចនោះទេ ក៏ប៉ុន្ដែសម្ដេច អាចទប់ទល់ ជាមួយអ្នកចាស់ទុំទាំងអស់នោះបាន។

សម្ដេច ហ៊ុន សែនថ្លែងបន្ដទៀតថា យុទ្ធសាស្ត្រគណបក្សខ្លះ គេនឹងវាយប្រហារមកលើខ្ញុំ គេនឹងវាយប្រហារមកលើគណបក្សប្រជាជន ដើម្បីឲ្យខ្ញុំ ឬគណបក្សប្រជាជន វាយបកត្រឡប់ទៅវិញ គឺស្មើនឹងការឃោសនាឲ្យគេស្គាល់។ សូមកុំសង្ឃឹម សូមកុំលេងជាមួយនឹងជើងចាស់ ផ្នែកយុទ្ធសាស្ត្រមួយនេះ។ មិនថាយុទ្ធសាស្ត្រផ្នែកអ្វីទេ សូមផ្ដាំជូនសារទៅអ្នក ខ្ញុំបានផ្ដល់ទៅអ្នកខ្លះហើយ ដើម្បីធ្វើជាដើមទុន ព្រោះនោះក៏មានផលប្រយោជន៍ឲ្យពូកែដែរ មានផលប្រយោជន៍ឲ្យ ហ៊ុន សែន ដែរ ដើម្បីបំភ្លេចអាចោរចង្រៃ(លោក សម រង្ស៊ី) មួយនោះ

Cambodian Prime Minister Hun Sen presides over an inauguration ceremony of a road funded by Japan for its official use at Kdey Takoy village, outside of Phnom Penh, Cambodia, Tuesday, March 13, 2018. (AP Photo/Heng Sinith)

ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេច ហ៊ុន សែន បានថ្លែងទៀតថា សូមកុំរង់ចាំឡើងកូដ ដោយសារ ហ៊ុន សែន វាយបក ហើយខិតខំឃោសនាអំពីគោលនយោបាយរបស់ខ្លួនទៅ។ ហ៊ុន សែន បានផ្ដល់ខ្លះៗ ដូចជាកន្លងទៅ ធ្វើការឆ្លើយតបនេះ ធ្វើការឆ្លើយតបនោះ គឺជារបស់ដែល ហ៊ុន សែន ឲ្យដោយចេតនាតែម្ដង។ ប៉ុន្តែចាប់ពីពេលនេះទៅ មិនអាចទទួលបានយកផលពីការនិយាយរបស់ ហ៊ុន សែន បានទៀតទេ សុំទោស

សម្ដេច ហ៊ុន សែន បានអះអាងថា សម្តេចជាអ្នករៀបចំយុទ្ធសាស្ដ្រឲ្យប្រទេសកម្ពុជា អស់រយៈជាង៤១ឆ្នាំ រួមមកហើយដែរ ។ ជាមួយគ្នានេះដែរ ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានអំពាវនាវ ទៅដល់ថ្នាក់ ដឹកនាំគណបក្សប្រជាជននៅពេលឃោសនាអ្វីមួយមិនត្រូវយក និងយកឈ្មោះបក្សដទៃឲ្យសមាជិក សមាជិកាស្ដាប់នោះទេ នាំឲ្យពលរដ្ឋស្គាល់ ជាពិសេសពួកគាត់ស្គាល់តែគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេច ដឹកនាំប្រទេសទៅរកភាពរីកចម្រើន មកដល់សព្វថ្ងៃនេះបានហើយ៕

ប្រភព ៖ Campost

The post សម្ដេច ហ៊ុន សែន ប្រាប់ទៅបក្សដទៃថា គ្មានផ្លូវនោះទេ ដែលប្រើប្រាស់សម្ដីលោក ដើម្បីឡើងកូដ appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Latest Images

Trending Articles



Latest Images