Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

ស្លាក«គណបក្សមាតុភូមិយើង»ដែលបានលើកបាំងស្លាក«LDP»បានដកចេញវិញហើយ

$
0
0

កាលពីប៉ុន្មានថ្ងៃមុន «គណបក្សមាតុភូមិយើង»បានលើកស្លាកសញ្ញាគណបក្សរបស់ខ្លួននៅចាក់អង្រែលើ តែបានលើកបាំងស្លាកសញ្ញារបស់គណបក្សផ្សេងដែលបានលើកមុនរួចមកហើយ គឺគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ  នៅលើទីតាំងនោះ ធ្វើឲ្យមានការរិះគន់ពីពលរដ្ឋដែលគាំទ្រ«គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ»យ៉ាងព្រោងព្រាតពេញបណ្ដាញសង្គមហ្វេសប៊ុក។

ក្រោយពីឃើញការរិះគន់ពីភាពមិនថ្លៃថ្នូររបស់ខ្លួនដែលមកលើកស្លាកបំពានគេបែបនេះ នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៨ នេះ«គណបក្សមាតុភូមិយើង»បានសម្រេចដកស្លាកសញ្ញារបស់ខ្លួនវិញហើយ មូលហេតុគឺខាងតំណាង«គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ»ដែលរស់នៅមូលដ្ឋាននោះ បានទៅជួបលោកចៅសង្កាត់ចាក់អង្រែលើ ដើម្បីឲ្យហៅតំណាងរបស់«គណបក្សមាតុភូមិយើង»មកនិយាយណែនាំ និងប្រាប់ហេតុផលខ្លះៗទៀតដល់ពួកគេ ទើបពួកគេព្រមដកស្លាកសញ្ញានោះចេញពីទីតាំងនោះ៕ ប្រភព៖ Facebook

 

The post ស្លាក«គណបក្សមាតុភូមិយើង»ដែលបានលើកបាំងស្លាក«LDP»បានដកចេញវិញហើយ appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles