ជាធម្មតាទៅហើយ សម្រាប់គណបក្សសង្គ្រោះជាតិ រាប់ចាប់តាំងពីលុយមូលនិធិ សម្រាប់បង្កើតទូរទស្សន៍សង្គ្រោះជាតិនាពេលកាលមិនទាន់រំលាយបក្សមកម្លេះ លុយដែលប្រមូលបាន ត្រូវបានបាត់បន្ដិចម្ដងៗ ទៅតាមរចនាសម្ព័ន្ធរបស់បក្ស ផ្នែក និងតួនាទី ដោយមិនបានចេញជាផ្លែផ្កាបន្ដិចសោះ កាលពីប៉ុន្មានឆ្នាំមុននេះ ។
នាពេលថ្មីៗនេះ លោក សម រង្ស៊ី និងបក្សពួកនៅក្រៅប្រទេសបានធ្វើការបង្កើតចលនាខុសច្បាប់នៅក្រៅប្រទេសមួយដែលមានឈ្មោះថា ចលនាសង្គ្រោះជាតិ ដែលមានឈ្មោះជាភាសាអង់គ្លេសកាត់ថា ៖ CNRM ដែលការដែលបង្កើតនេះ មិនត្រូវបានក្រសួងមហាផ្ទៃដែលសម្ដេច ស ខេង បានចុះបញ្ជីរនោះឡើយ ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ ចលនាបក្សសង្គ្រោះជាតិនេះ បានបន្ដធ្វើការតវ៉ា និងរៃលុយអ្នកគាំទ្រដែលរួមមានប្រទេសបារាំង អូស្ត្រាលី អាមេរិក កាណាដា ជាដើម ។ល។ ប៉ុន្តែពុំមានប្រសិទ្ធភាពនោះឡើយ ។
ជាក់ស្ដែងនាពេលកន្លងទៅថ្មីៗនេះ ចលនាសង្គ្រោះជាតិដែលមានក្រុមនៅក្នុងប្រទេសកូរ៉េខាងត្បូងបានបែកធ្លាយសម្លេង ដោយអាខោន Facebook មួយឈ្មោះថា ដើម្បី សន្ដិភាព បានធ្វើការចែកចាយ និង live វីដេអូដែលពាក់ព័ន្ធទៅនឹងសម្លេងរបស់ចលនានេះ នៅក្នុងប្រទេសកូរ៉េ ដែលវិវាទនេះ ក្នុងវីដេអូបានធ្វើឲ្យយើងសន្និដ្ឋានបានថា មកពីការចែកលុយមិនស្មើភាពគ្នា ក្នុងការប្រមូលលុយនៅក្នុងប្រទេសកូរ៉េនោះ ។ នេះបើតាមការបង្ហោះវីដេអូរបស់អាខោនហ្វេសប៊ុកខាងលើ ។
សូមទស្សនាវីដេអូខាងក្រោម អ្នកនឹងដឹងការពិត ៖
The post បែកធ្លាយ! ចលនាសង្គ្រោះជាតិកូរ៉េ ឈ្លោះគ្នាបែកវ៉ល់ រឿងចែកលុយមិនស្មើភាពគ្នា (វីដេអូ) appeared first on Khmer Readers.