លោកឆឺយ ប៊ុនធឿន៖ ធ្វើជាភ្នាក់ងារគណបក្សដើម្បីការពារសន្លឹកឆ្នោតដែលជាឆន្ទៈរបស់ប្រជាពលរដ្ឋ វាមិនមែនតែជាកាតព្វកិច្ចរបស់អ្នកយល់អិលឌីភីយើងដាច់ដោយឡែកតែឯងទេ តែវាក៏ជាកាតព្វកិច្ចរបស់ពលរដ្ឋខ្មែរដទៃទៀតដែលមានសេចក្តីថ្លៃថ្នូរ ស្រលាញ់យុត្តិធម៌ ស្រលាញ់សេចក្តីល្អផងដែរ។
នៅសល់តែ១១ថ្ងៃទៀតទេ ការដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្ស នឹង ចាប់ផ្តើម គឺចាប់ពីថ្ងៃទី២៩ ខែមិថុនា រហូតដល់ថ្ងៃទី០៥ ខែកក្កដា គឺមានរយៈពេលតែ៧ថ្ងៃតែប៉ុណ្ណោះសម្រាប់គណបក្សនីមួយៗដាក់បញ្ជីឈ្មោះភ្នាក់ ងាររបស់ខ្លួនទៅ CEC។
សម្រាប់បងប្អូន សមាជិក និងអ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិតេយ្យ ដែលមិនមែនជាបេក្ខជនឈរឈ្មោះ ហើយមានឈ្មោះបោះឆ្នោតក្នុងការិយាល័យបោះឆ្នោតណាមួយក្នុងឃុំសង្កាត់ សុទ្ធតែអាចចុះឈ្មោះធ្វើជាភ្នាក់ងារសង្កេតការណ៍របស់គណបក្សយើងបានទាំងអស់។
បើបងប្អូនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចធ្វើជាភ្នាក់ងារសង្កេតការណ៍របស់គណបក្សយើងបានហើយ ហើយបងប្អូននៅតែត្រេតត្រត នៅតែបង្អែរបង្អង់ នៅតែស្ពឹកស្រពន់ នៅតែទំរុនស្ទក់ នៅតែកន្លាលធំបន្លំដេក បងប្អូនមិនត្រឹមតែមិនសមជាអ្នកយល់ ជាអ្នកគាំទ្រអិលឌីភីទេ សូម្បីតែជាពលរដ្ឋដែលថ្លៃថ្នូរមួយរូបក្នុងប្រទេសនេះ ក៏បងប្អូនមិនសមដែរ ហើយបើបងប្អូនខកខានមិនបានធ្វើជាភ្នាក់ងារគណបក្សយើងដោយប្រការណាមួយក៏ដោយ បើបងប្អូនជាមនុស្សល្អ មានសេចក្តីខ្មាស់បាបខ្ពើមបាប បងប្អូននឹង មានវិប្បដិសារីក្រោយថ្ងៃបោះឆ្នោត ព្រោះថាមិនត្រឹមតែសន្លឹកឆ្នោតយើងទេ សន្លឹកឆ្នោតរបស់បក្សផ្សេងទៀតក៏អាចនឹងត្រូវបានគេកេញបន្លំ ឬលួចបន្លំបានដោយងាយនៅការិយាល័យណាដែលមិនមានភ្នាក់ងារគណបក្សយើងដែលផែនការនេះគេអាចរៀបចំក្រោយថ្ងៃទី០៥ ខែកក្កដា គឺក្រោយពីគេក្តាប់បានទិន្ន័យចំនួនការរិយាល័យដែលមានភ្នាក់ងារគណបក្សយើងនិងចំនួនការិយាល័យដែលគ្មានភ្នាក់ងារគណបក្សយើង។
កុំមើលស្រាលការណ៍ថាអត់អញមួយមិនអី កុំមើលស្រាលការណ៍ថា ចាំជិត ដល់ថ្ងៃចាំអញទៅចុះឈ្មោះ បើបងប្អូនគិតបែបនេះ គឺបងប្អូននាំការលំបាកដល់បក្សនិងដល់អ្នកទទួលខុសត្រូវតាមខេត្តតាមស្រុកតាមឃុំដែលពួកគាត់ទាំងអស់នោះ កំពុងតែញាប់ដៃញាប់ជើងបណ្តុះបណ្តាលភ្នាក់ងារគណបក្សផង រៀបចំលិខិតបញ្ជាក់ដាក់ទៅមេឃុំ/ចៅសង្កាត់ផង និងរៀបចំសំនុំឯកសារពាក់ព័ន្ធផ្សេងទៀតដើម្បីត្រៀមដាក់ទៅ CEC ផង៕ ប្រភព៖ ហ្វេសប៊ុក Bunthoeun Chheuy
The post អគ្គលេខាធិការរងនៃបក្ស LDP លោកឆឺយ ប៊ុនធឿនបង្ហាញពីអត្ថប្រយោជន៍នៃភ្នាក់ងារសង្កេតការណ៍បោះឆ្នោត appeared first on Khmer Readers.