Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

តើលោកអ្នកស្គាល់ «យឹម តន» ថាជានរណាដែរឬទេ? តោះទៅស្គាល់គាត់ទាំងអស់គ្នា(វីឌីអូ)

$
0
0

នៅក្នុងប្រទេសកម្ពុជា នរណាក៏ធ្លាប់បានឃើញអក្សរដែលសរសេរថា «…យឹម តន…» នៅតាមជញ្ជាំងនានានៅទូទាំងប្រទេសកម្ពុជាដែរ គឺសរសេរលើបណ្តារបងវត្ត និងរបងគ្រឹះស្ថានសារធារណៈមួយចំនួនទៀត ដូចជាសាលារៀន មន្ទីរពេទ្យជាដើម។ មានមនុស្សភាគតិចណាស់ដែលមិនដឹងឬមិនធ្លាប់ឃើញអក្សរឈ្មោះ «យឹម តន» នេះ។

ប៉ុន្តែអ្នកដែលធ្លាប់ឃើញអក្សរដែលសរសេរឈ្មោះថា «យឹម តន» ទាំងនោះ មិនប្រាកដថាធ្លាប់ឃើញមុខឬធ្លាប់ស្គាល់ម្ចាស់អក្សរនោះទេ។ កាលពីដើមឆ្នាំ២០១៧ លោក យឹម តន ត្រូវបានគេប្រទះឃើញគាត់កំពុងតែធ្វើសកម្មភាពសរសរអក្សរនៅខាងលិចផ្សារព្រៃផ្តៅ ខេត្តកំពង់ស្ពឺ​ ដោយឃើញគាត់កំពុងតែបាញ់ស៊ឺប្រាយលើជញ្ជាំង ដោយសរសេរពាក្យថា «ភូមិប៉ិក្មេក យឹម តន» ហើយត្រូវបានយុវជនម្នាក់លួចថត និងបង្ហោះលើបណ្តាញសង្គម​យូធូប ធ្វើឲ្យមហាជនទូទៅកំពុងតែឆ្ងល់ពីបំណងរបស់គាត់។

តើ យឹម តន ជានរណាឲ្យប្រាកដ? តើគាត់ជាអ្នកប្រាជ្ញ ឬក៏ជាសេដ្ឋី ឬមួយក៏ជាឧកញ៉ា បានជាតែងតែឃើញឈ្មោះរបស់គាត់នៅតាមទីសាធារណៈនៅទូទាំងប្រទេសបែបនេះ?

យឹម តន គឺកសិករម្នាក់ដែលរស់នៅភូមិដែកភ្លើង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពុងស្ពឺ។ បច្ចុប្បន្ន(២០១៨) គាត់មានអាយុ ៦៤ឆ្នាំហើយ។ គាត់មានប្រពន្ធបីនាក់ តែក្នុងចំណោមប្រពន្ធទាំងអស់ គ្មានប្រពន្ធណាមួយមានកូនជាមួយគាត់នោះទេ (សព្វថ្ងៃលែងគ្នាអស់ហើយ)។ លោកស្រីយឹម អេង ដែលត្រូវជាបងស្រីរបស់លោកតា យឹម តន បានប្រាប់ថា​ កាលពីកុមារភាព យឹម តន បានរៀនត្រឹមថ្នាក់ទី៧ បន្ទាប់មកបានឈប់រៀន ហើយក៏បានទៅបួសជាព្រះសង្ឃបានចំនួន៥ទៅ៦ព្រះវស្សា។

លុះក្រោយមក គាត់ក៏បានសិកមកវិញ ហើយចូលធ្វើយោធានៅជំនាន់ «លន់ ណុល» ហើយគាត់ក៏បានរៀបការនៅពេលនោះដែរ។ លោកស្រីយឹម អេង បានបន្តទៀតថា នៅសម័ល«ប៉ុល ពត» លោកយឹម តន ក៏បានចូលបម្រើយោធាម្ដងទៀតរហូតមកដល់ចន្លោះឆ្នាំ១៩៩០ ហើយប្រកបមុខរបរធ្វើស្រែធម្មតា យើងបានឈប់ពីយោធាម្ដងទៀត។

សំណេរចេរកាលក្រោយមកទៀត គាត់បានលក់គោចំនួន២ក្បាលហើយទិញបានកង់មួយគ្រឿង ទិញក្រដាស់ ប៊ិច ហ្វឺត ជក់លាប់ថ្នាំ យកទៅសរសរបិទតាមទីសាធារណៈផ្សេងៗ។ ក្រោយមកទៀត គាត់លក់ដីបានលុយច្រើន ក៏ទិញម៉ូតូបានមួយគ្រឿង ហើយនិងទិញសឺប្រាយ ជិះដើរបាញ់នៅទីកន្លែងឆ្ងាយៗជាងមុន ដោយសរសេរពាក្យថា «យឹម តន» រហូត។ មូលហេតុដែលគាត់ដើរសរសេរបែបនេះ គឺមកពីគាត់មានជំងឺសរសៃប្រសាទ ប្រហែលជាបណ្ដាល់មកពីបញ្ហាផ្លូវចិត្តទាក់ទងទៅនឹងប្រពន្ធរបស់គាត់រត់ចោលគាត់ច្រើនលើកច្រើនសារពេក(ប្រពន្ធបីនាក់ រត់ចោលគាត់ទាំងបីនាក់)។

លុះមកដល់ឆ្នាំ២០១៦ គាត់ត្រូវបានចោរប្រើពូថៅកាប់ប្លន់យកម៉ូតូបាត់ខណ:ពេលគាត់ជិះម៉ូតូដើរពនេចរគ្រប់ទីន្លែង។ ទីតាំងដែលធ្វើសកម្មភាពលួចម៉ូតូរបស់គាត់នោះគឺស្ថិននៅចំនុចផ្លូវរ​ទេះ​ក្នុងព្រៃ ស្ថិតក្នុងភូមិអាយាន ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ៕ ប្រភព៖ បណ្ដាញសង្គម យូធូប

នេះជាវីឌីអូដែលរៀបរាប់អំពីតា យឹម តន៖

The post តើលោកអ្នកស្គាល់ «យឹម តន» ថាជានរណាដែរឬទេ? តោះទៅស្គាល់គាត់ទាំងអស់គ្នា(វីឌីអូ) appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles