សង្គម៖ វាជារឿងកើតឡើងមិនចេះឈប់ឈរដែលហាក់បីដូចជាធម្មតាៗទៅហើយ អស់ពីរឿងមួយចូលរឿងផ្សេងមួយទៀត។ កាលពីពេលកន្លងទៅថ្មីៗ ក្ដៅៗ នេះ មានករណីមួយបានកើតឡើងនៅឯខេត្តបន្ទាយមានជ័យធ្វើឲ្យបានការល្បីរន្ទឺជុំវិញពិភពលោក គឺរឿងលោកសង្ឃឆាន់ពោតស្ងោរ(លោកដេកជាមួយស្រី លេងល្បែងខ្លាឃ្លោក ចាក់ឆ្នោតជាដើម) រីឯករណីផ្សេងទៀតគឺលោកសង្ឃនៅឯវត្តស្វាយជ្រុំ រាជធានីភ្នំពេញ ចាប់រំលោភក្មេងស្រីតាំងពីនាងមានអាយុ១៣ឆ្នាំរហូតដល់នាងពេញក្រមុំ តែហាក់បីដូចជាគ្មានចំណាត់ការណាមួយឲ្យសមរម្យសោះ។
រឿងកាន់តែថ្មីជាងហ្នឹងទៅទៀតនោះគឺមានគេចែកចាយពេញបណ្ដាញសង្គមហ្វេសប៊ុកគឺរឿងលោកមួយអង្គបាន Call ទៅលេខទូរស័ព្ទរបស់តារាចម្រៀងកញ្ញា ពេជ្រ សោភា ហើយនិយាយផ្លែផ្កាដាក់នាងយ៉ាងរោលរាលបំផុត តែត្រូវកញ្ញាពេជ្រ សោភា ជេរប្រមាថយ៉ាងដំណំ ព្រោះលោកបានប្រើភាសាដែលសង្ឃមិនគួរប្រើទៅលើមនុស្សស្រី៕ ប្រភព៖ បណ្ដាញសង្គមហ្វេសប៊ុក
សូមស្ដាប់សំលេងដែលលោកខលទៅញ៉ែតារាចម្រៀងពេជ្រ សោភា នៅខាងក្រោម៖
The post លោកមួយអង្គចង់ឆាន់ពោតស្ងោររបស់តារាចម្រៀងពេជ្រ សោភា តែត្រូវនាងជេរយ៉ាងអាម៉ាស់មុខ(វីឌីអូ) appeared first on Khmer Readers.