កាលពីពេលថ្មីៗនេះ មានការមិនចុះសម្រុងគ្នារវាងសមាជិកLDPម្នាក់នឹងគ្រូម្នាក់ដែលបង្រៀននៅសាលាបែលធីអន្តរជាតិ ដោយពួកគេទាំងពីរនាក់បានតទល់សំដីគ្នានៅលើបណ្ដាញសង្គមហ្វេសប៊ុកទាក់ទងទៅនឹងរឿងLDP។ មានគណនេយ្យហ្វេសប៊ុកមួយឈ្មោះថា «Long Bunnaroth» បានចែកចាយ Post របស់យុវជនម្នាក់ផ្សេងទៀតដែលមានឈ្មោះថា «ដានី កូនខ្មែរ» ដែលក្នុង Post នោះលោក សាន្ត ប៊ុនធឿន បានជេរប្រមាថ មើលងាយមកលើលោកខឹម វាសនា ដែលជាប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។
ម្ចាស់គណនេយ្យហ្វេសប៊ុកមួយឈ្មោះថា «Long Bunnaroth» នោះក៏បានចែកចាយ Post នោះបន្ត ហើយថែមទាំងបានសរសេរបន្ថែមពីលើ Post នោះថា «បងបាញ់ឈឺៗម្ល៉េះ ស្ដាប់ហើយយកទៅពិចារណាឡើងវិញLDP Fans យើងជាខ្មែរដូចគ្នា ត្រូវចេះសាមគ្គីគ្នា និងស្រលាញ់គ្នា»។
ក្រោយពេលម្ចាស់គណនេយ្យហ្វេសប៊ុកមួយឈ្មោះថា «Long Bunnaroth» បានសរសេរបែបហ្នឹងហើយ មានសមាជិករបស់បក្សLDPម្នាក់ដែលមានគណនេយ្យហ្វេសប៊ុកឈ្មោះថា «Sopheak Phat» បានចេញមកធ្វើការបញ្ចេញមតិ(Comments) នៅលើ Post របស់ម្ចាស់ គណនេយ្យហ្វេសប៊ុកមួយឈ្មោះថា «Long Bunnaroth»នោះថា៖ «ប៊ុនណារ័ត្ន មនុស្សចេះដឹងណាអាចមកយកសម្តីសាន ប៊ុនធឿន ជាមូលដ្ឋានកត់សម្គាល់ថាពិត ឬ ត្រឹមត្រូវ នោះបញ្ជាក់ថាតម្លៃសញ្ញាប័ត្រដែលអ្នកទទួលបាន និងខ្លួនអ្នកជាគ្រូបង្រៀនអ្នកដទៃផង គឺសូន្យសុងដូចក្រដាស់មួយផ្ទាំងសម្រាប់ដុតសែនខ្មោចអីចឹង។ អ្នកត្រូវរក្សាតម្លៃសម្តីរបស់អ្នកទើបអ្នកអាចឈរនៅទីតាំងរបស់អ្នកសព្វថ្ងៃបាន។ ldp មិនមែនស៊េរី CNRP’s Fans ឡើយ។ មុននិយាយអ្នកត្រូវតាមដានផង។ គ្រាន់តែមើលចរិត និងមារយាទ របស់ សាន ប៊ុនធឿន ហើយប៊នណារ័ត្ន អាចគាំទ្របាន ពិតជាមិនចម្លែកទេ។ ហាសហាសហាស បើលេង សុំម៉ាត្រឹមត្រូវបានហើយ កុំហួសការពិត។ ពាក្យមិនពិត នឹងបន្ថោកខ្លួនអ្នកផ្ទាល់។ អ្នករៀនដល់អនុបណ្ឌិតជាការពិត តែសម្តី ចំណេះ និងការយល់របស់អ្នក មិនស៊ីគ្នាទាល់តែសោះ។ សាលា ប៊ែល ធី គួរពិចារណាមើល កំរិតយល់ដឹងរបស់គ្រូបង្រៀនម្នាក់នេះផង។ គេមិនស័ក្តសមជាអ្នកអប់រំអ្នកដទៃឡើយ ពីព្រោះការយល់ដឹងរបស់គ្រូម្នាក់នេះ អាចជះឥទ្ធិពលដល់កូនសិស្ស»។
លុះក្រោយមក លោក Long Bunnaroth ក៏បាន Comment តបទៅលោក ផាត សុភ័ក្រថា៖ «អ្នកណាថាខ្ញុំយកសម្ដីរបស់គាត់ (សាន្ត ប៊ុនធឿន) ជាមូលដ្ឋានគ្រឹះ ខ្ញុំគ្រាន់តែចង់ឱ្យខ្មែរចេះសាមគ្គីគ្នា និងស្រលាញ់គ្នាទេតើ ពីព្រោះខ្ញុំឃើញអ្នកគាំទ្ររបស់LDP តែងតែជេរប្រមាថ ប្រជាជនខ្មែរដូចគ្នា និង មើលងាយពូជសាសន៍ខ្លួនឯង សួរថាតើពួកគាត់កើតចេញពីពូជសាសន៍មួយណា ប៉ុន្តែខ្ញុំមិនបន្ទោសទេព្រោះថាពួកគាត់កំពុងតែជឿស៊ុបទៅលើមេដឹកនាំរបស់គេ បើថ្ងៃណាមួយគាត់យល់ និង ដឹងការពិត ពួកគាត់នឹងដកខ្លួនចេញពីបក្សមួយនោះ និងគ្មានជំនឿចិត្តលើបក្សមួយនេះទៀតទេ ដូចជាអ្នកដែល ដកខ្លួនចេញពីបក្សមុនៗ ហើយនិយាយពីបក្សរបស់ពួកគេនូវរឿងអាស្រូវ ខ្ញុំជឿថាសុភក្រ័ស្រលាញ់បក្ស មិនដល់លោកម្នាក់ ដែលកំពុងតែរិះគន់ LDP តាមប្រព័ន្ធFacebook សព្វថ្ងៃនោះទេ បុរសម្នាក់នេះហើយដែលតែងតែតស៊ូជាមួយLDP ហើយលះបង់ខ្លួន និងពេលវេលា ពីក្រុមគ្រួសារដើម្បីបំរើបក្ស ប៉ុន្តែសួរថាពេលនេះ តើគាត់កំពុងធ្វើអ្វីជាមួយបក្ស សូមពិចារណាឡើងវិញ ខ្ញុំមិនដែលគិតថាចង់មានបញ្ហាជាមួយ អ្នកគាំទ្របក្សណាមួយឡើយ ព្រោះពួកគាត់មានសិទ្ធិគ្រប់គ្រាន់ក្នុងការស្រលាញ់និងជ្រើសរើសបក្សដែលពួកគេពេញចិត្តនឹងគាំទ្រ តែសូមតែម្យ៉ាង កុំធ្វើឱ្យប្រជាពលរដ្ឋខ្មែរ ស្អប់គ្នា ព្រោះពួកយើងជាពូជសាសន៍តែមួយ»។
មានការ Comment តទល់គ្នារវាងលោក Long Bunnaroth និងលោក ផាត សុភ័ក្រ (Sopheak Phat) ជាបន្តបន្ទាប់យ៉ាងច្រើនហូរហែទៀត។ ចុងក្រោយ លោក ផាត សុភ័ក្រ (Sopheak Phat)បាន Capture Comment ទាំងអស់នោះយកទៅបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនដើម្បីបង្ហាញពីចរិកកាច់មួល លាបពណ៌របស់គ្រូបែលធីម្នាក់នេះដល់សាធារណជនឲ្យបានដឹង(សូមមើលខមមិនខាងក្រោម)។
លោក ផាត សុភ័ក្រ (Sopheak Phat) បានសរសេរថា៖ «តម្លៃរបស់មនុស្ស ដំបូងបំផុតគឺសម្តីនេះឯង។ អ្នកនិយាយនេះ មិនទាំងស្តាប់ldp ឱ្យបានគ្រប់ជ្រុងជ្រោយផង តែនិយាយដូចជាបានស្គាល់ldp ច្បាស់ណាស់ចឹង។ អ្នកចាកចេញពីldp ៣ ឬ ៤នាក់ ហើយអ្នកទាំងនោះព្យាយាមនិយាយអាក្រក់ពីldp ទាំងទទឹងទិស ដោយចិត្តច្រណែន ដោយវង្វេង ឬ ដោយបាត់បង់សេចក្តីថ្លៃថ្នូរ ហើយអ្នកដែលបានស្តាប់មនុស្សទាំងនេះនិយាយ ពួកគេចាត់ថាជាការពិត វាពិតសម្រាប់ពួកគេក៏ព្រោះគេបានគិតដោយការវិនិច្ឆ័យមុនថាបែបនោះដែរ ម្ល៉ោះហើយកាលបើមានអ្នកនិយាយត្រូវចិត្តខ្លួនឯងក៏តាំងចាប់ច្បាមយកប្រកាន់ថាជការពិត។ កុំបាច់និយាយដល់ទៅប្រមុខldp និយាយតែអ្នកនៅគាំទ្រldpក៏មានចំនួនច្រើនជាងនោះដែរ។ ហេតុអីអ្នកមិនទាញការសន្និដ្ឋានទតាមមនុស្សភាគច្រើនដែលកំពុងធ្វើការនេះផង? នេះគ្រាន់តែទាញការប្រៀបធៀបប៉ុនណោះ។
ចំនុចសំខាន់ គឺអ្នកជាមនុស្សអគតិ គឺលំអៀងដោយស្អប់។ ការស្អប់ធ្វើឱ្យអ្នកបាត់បង់តម្លៃជាមនុស្សក្នុងការធ្វើសេចក្តីសន្និដ្ឋានចំពោះរឿងទាំងនេះ ប្រកបដោយភាពត្រឹមត្រូវបាន។ អ្នកមិនរក្សាតម្លៃរបស់អ្នកសោះ។ ជាធម្មតា កម្រិតសិក្សារបស់អ្នកប៉ុនណឹងដែរ ក៏គួរតែមានការវិភាគ
និងតាមដានឱ្យបានគ្រុបជ្រុងជ្រោយជាមុនសិន មុននឹងអ្នកធ្វើការវាយតម្លៃឬ សន្និដ្ឋានថាយ៉ាងណាមួយ។ ឃ្លាដែលអ្នកលើកឡើងថា”អ្នកគាំទ្រldpតែងតែជេរប្រមាថពូជសាសន៍ខ្មែរ” ជាពាក្យពន្លើសការពិតនិងមួលបង្កាច់ដោយចេតនាអាក្រក់។ ចុះអ្នកមិនមើលថាអ្នកណាខ្លះដែលldpជេរនោះ ជាមនុស្សប្រភេទម៉េច តួយ៉ាង សាន ប៊ុនធឿន ជាដើម។ អ្នកចាប់យកតែពាក្យជេរមកនិយាយ ចុះអ្នកមិនយកចំណុចល្អៗដែលldpមានមកនិយាយផង។ អ្នកសរសើរldpមិនកើត ព្រោះអ្នកមិនខុសពី សាន ប៊ុនធឿន ឡើយ។ និយាយសរុបមក ប៊ុនណារ័ត្ន ឯង មិនគិតដល់តម្លៃនៃសម្តី។
ចំណុចមួយទៀត អ្នកថា ចង់ឱ្យខ្មែរសាមគ្គីគ្នា។ សាមគ្គីយ៉ាងម៉េច បើអ្នកខ្លួនឯងផ្ទាល់ អ្នកបានកាច់មួលគេហើយហ្នឹង។ ldpជាខ្មែរដែរតើ។ ហើយអ្នកមកនិយាយបង្កាច់ldpបែបនេះ តើអាចកើតការសាមគ្គីបានទេ? ចំណុចនេះ បញ្ជាក់ថា ប៊ុនណារ័ត្នឯង និយាយឱ្យតែគេកោត
តែចិត្តគំនិតទុច្ចរិត ហើយគ្មានសញ្ញាណជាមនុស្សប្រកបដោយសេចក្តីថ្លៃថ្នូរទៀតផង។
ចំណុចមួយទៀត អ្នកឱ្យយោបល់ខ្ញុំថា ឱ្យខ្ញុំគិតពីខ្លួនឯង និងគ្រួសារខ្លួនឯងសិនទៅ។ នេះយោបល់អន់ចរិត។ ការអប់រំបែបនេះ មិនសមកើតមាននៅក្នុងក្បាលមនុស្សជាគ្រូបង្រៀនមនុស្សនោះឡើយ។
វាជាគំនិតអន់ថោកជាពន់ពេក។ កសិករមួយចំនួន មនុស្សពិការភាពរាងកាយមួយចំនួន ក៏នៅមានចិត្តខ្ពស់ជាងប៊ុនណារ័ត្នឯងឆ្ងាយណាស់។ យោបល់បែបនេះ ទុកអប់រំកូនចៅ ប៊ុនណារ័ត្នឯងចុះ។ គ្រូបង្រៀន គឺជាមនុស្សបណ្តុះស្មារតីមនសិការជាតិ ចុះបើគំនិតប៊ុនណារ័ត្នឯងអាត្មានិយមបែបៗនេះ តើសមធ្វើជាគ្របង្រៀនទេ?
សរុបមក ប៊ុនណារ័ត្នឯង មិនស័ក្តសមធ្វើជាអ្នកអប់រំមនុស្សឡើយ កុំថាឡើយដល់ទៅជាគ្រូបង្រៀន សូម្បីតែជាពលរដ្ឋនៃសង្គមនេះ ក៏ប៊ុនណារ័ត្នឯង មិនសក្ត័សមផង»៕ ប្រភព៖ បណ្ដាញសង្គមហ្វេសប៊ុក
នេះជាអ្វីដែលលោក ឡុង ប៊ុណ្ណារ័ត្ន បានចែកចាយ
The post កក្រើកហ្វេសប៊ុក! កូនទ័ពLDPម្នាក់ ប្រយុទ្ធជាមួយគ្រូបង្រៀននៅ «សាលាបែលធីអន្តរជាតិ» យ៉ាងចាស់ដៃ appeared first on Khmer Readers.