Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

វិភាគ ៖ ការចែកអំណោយ ជាការប្រមាថមួយដ៏ធំ របស់បក្សកាន់អំណាច ទៅលើពលរដ្ឋខ្មែរ

$
0
0

បើយើងសង្កេតមើលសង្គមខ្មែរនាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថា សន្លឹកឆ្នោតគឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការកំណត់ជោគវាសនារបស់ប្រទេសជាតិខ្លួន ដែលបក្សនានាក្នុងសង្គមខ្មែរព្យាយាមយកចិត្តទុកដាក់ និងចង់បានជាទីបំផុត ពិសេសបក្សកាន់អំណាច ដើម្បីទទួលលាភផលពីការបោះឆ្នោតនោះ ។

ជាក់ស្ដែងបើយោងទៅតាមទស្សនៈរបស់លោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោកបាននិយាយថា មនុស្សល្ងង់នៅទីណា មានការបោកប្រាសនៅទីនោះ ដែលលោកចង់បានន័យថា ប្រសិនបើប្រជាពលរដ្ឋខ្មែរនៅតែមិនយល់ពីសិទ្ធ និងអំណាចខ្លួនជាម្ចាស់ប្រទេស នោះប្រជាពលរដ្ឋខ្មែរ នឹងទទួលបានការបោកប្រាសជារៀងរហូត គ្រប់មជ្ឈដ្ឋាន រួមទាំងសាសនា និងការរស់នៅផងដែរ ។

ជាក់ស្ដែងណាស់ បក្សកាន់អំណាចជិតបោះឆ្នោត ម្ដងៗមន្រ្តីពួកគេព្យាយាមយកចិត្តប្រជាពលរដ្ឋ និងស្វះស្វែងដោះស្រាយបញ្ហាគ្រប់កន្លែង ដើម្បីតែម្យ៉ាងគឺសន្លឹកឆ្នោត ដើម្បីបំពេញមហិច្ចតារបស់ខ្លួនបន្ដ ៥ ឆ្នាំទៅមុខទៀត ។ ជាក់ស្ដែងពួកគេបានធ្វើការចុះផ្សាយព័ត៌មានមួយចំនួន ដែលយល់ថាមានប្រយោជន៍សម្រាប់ពួកគេ ដោយនិយាយថា “បក្សដទៃចុះចូលនឹងបក្សខ្លួនប៉ុណ្ណេះ ប៉ុណ្ណោះ” ដើម្បីបំបាក់ស្មារតីបក្សដទៃ និងចង់ឲ្យប្រជាពលរដ្ឋផ្អើលតាមហ្វូងខ្លួនផ្សព្វផ្សាយ ។

យ៉ាងណាមិញ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានរកឃើញចន្លោះប្រហោងមួយដ៏ធំ ដើម្បីនាំប្រជាពលរដ្ឋទៅយកជ័យជំនះគឺលើការគូសសន្លឹកឆ្នោត ដែលបក្សកាន់អំណាចរៀបចំ និងបង្រៀនពលរដ្ឋខ្មែរតាំងពីដើមរៀងមក ដែលការធ្វើនេះ គឺដើម្បីទាក់ទាញសមាណចិត្តប្រជាពលរដ្ឋ ដោយផ្ដល់ជាអំណោយ សារ៉ុង ឬក្រមា និងលុយជាច្រើនរាប់ពាន់នាក់ ក្នុងមួយលើកៗ ដើម្បីឲ្យប្រជាពលរដ្ឋបោះឆ្នោតដល់គណបក្សខ្លួន ដែលលោក ខឹម វាសនា ប្រមុខគណបក្សយល់ឃើញថា ជាការប្រមាថមួយដ៏ធំ ដែលបក្សកាន់អំណាចយល់ថា ប្រជាពលរដ្ឋល្ងង់ខ្លាំងណាស់ មិនអាចយល់ការបាននោះឡើយ ។

បើគិតពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យឯណោះវិញ បក្សកាន់អំណាចហាក់ដូចជាមានការព្រួយបារម្ភជាបណ្ដើរៗ ដោយសារតែប្រជាពលរដ្ឋចាប់ផ្ដើមក្ដៅក្រហាយនឹងបក្សកាន់អំណាចកាន់តែច្រើនឡើងៗ ពីការកៀបសង្កត់គ្រប់រូបភាពពីសំណាក់អាជ្ញាធរមូលដ្ឋាន ដែលធ្វើឲ្យពួកគេពិបាករស់ ហេតុដូចនេះពួកគេយល់ថា ជម្រើសបក្សដែលត្រឹមត្រូវខាងមុខ អស់ពីអតីតបក្សសង្គ្រោះជាតិ គឺគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ។

The post វិភាគ ៖ ការចែកអំណោយ ជាការប្រមាថមួយដ៏ធំ របស់បក្សកាន់អំណាច ទៅលើពលរដ្ឋខ្មែរ appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles