នៅព្រឹកថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធកំណាត់ផ្លូវជាតិលេខ៦ ប្រវែងជាង ២៤៨.៥៣គីឡូម៉ែត្រ ចាប់ពីថ្នល់កែង ខេត្តកំពង់ចាម ដល់អង្រ្គង ខេត្តសៀមរាប។
ក្នុងឱកាសនេះ សម្ដេចបានថ្លែង ទាក់ទងនឹងរឿងអាស្រូវ លោក ស្រិល វណ្ណា និង នាង លីតា ដែលកំពុងកក្រើកទូទាំងប្រទេស គឺសម្ដេច មិនគាំទ្រឡើយ នូវការផ្សាយពី លោក ផែង វណ្ណៈ ដែលមានទំនោរ (ទោរ) ទៅខាង លោក ស្រិល វណ្ណា ហើយ លោក ខណ្ឌ ច័ន្ទសុផល ផ្សាយមានទំនោរ (ទោរ) ទៅខាង នាង លីតា គឺសូមឲ្យអ្នកទាំងពីរបញ្ចប់ត្រឹមប៉ុណ្ណឹង ទុកគេឲ្យដោះស្រាយគ្នាទៅតាមផ្នែកច្បាប់ចុះ។
សម្ដេច បានថ្លែងបន្តថា លោក ផែង វណ្ណៈ និង ខណ្ឌ ច័ន្ទសុផល គឺស្ថិតនៅក្នុងជួរយោធា ទាំងពីរនាក់ និងបានព្រមានដកចោល ប្រសិនបើនៅតែបន្តរឿងអាស្រូវនេះ បើទោះបីជាពាក់លោកខែ ក៍ត្រូវតែដកដែរ។
សម្ដេចតេជោបញ្ជាក់ថា «ផែង វណ្ណៈនេះ ទៅនិយាយរឿង ដីធ្លីនៅសៀមរាប គេអភិបាលខេត្តប៉ុណ្ណាណី ចង់ល្បីណាស់ទៅដើរដោះដី។ ខ្ញុំបានទូរស័ព្ទទៅ ផែង វណ្ណៈហើយផែងវណ្ណៈសុំទោស ។ ខ្ញុំឲ្យដកឃ្លីបហ្នឹងចេញ»។
ក្រោយពីមានការត្រូវព្រនូងពីសម្តេចជោមិនបានប៉ុន្មានផង លោក ផែង វណ្ណៈ បានចូល Comment ក្នុងហ្វេសប៊ុកសម្ដេចតេជោភ្លាមៗ ដោយបានបញ្ចេញពាក្យសុំទោស។
លោកផែង វណ្ណៈបានបញ្ចេញថា «ខ្ញុំសូមអភ័យទោសសម្ដេចតេជោ ចំពោះកំហុសឆ្គង ដោយអចេតនាអំពីករណីលោក ស្រិល វណ្ណា និង ករណីផ្សារផល្លាររាត្រីអង្គរ»។
លោកបានបន្តថា លោកគាំទ្រមតិណែនាំ ដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ជាពិសេសសន្យានឹងមិនបន្ត ការផ្សាយអំពីរឿងទាំង២ នេះតទៅទៀតទេ៕ ប្រភព៖ Cambo Daily
The post លោក ផែង វណ្ណៈ និងលោក ខាន់ ច័ន្ទសុផល ប៊ិះលិឍអំបិលដោយសាររឿងស៊ីពោតស្ងោរ(វីឌីអូ) appeared first on Khmer Readers.