Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

ពលរដ្ឋវៀតណាមផ្ទុះការតវ៉ាក្រោយដឹងថា តំបន់សេដ្ឋកិច្ចពិសេសសម្បទាន ៩៩ ឆ្នាំ ចិនអ្នកគ្រប់គ្រង

$
0
0

នៅ​ថ្ងៃ​ទី​​១១ ខែ​មិថុនា ឆ្នាំ​២០១៨​នេះ សភា​ពេញអង្គ​វៀតណាម​បាន​បោះឆ្នោត​លើកពេល​អនុម័ត​ច្បាប់​ ស្ដីពី​ការ​ផ្ដល់​ដី​សម្បទាន​រយៈ​ពេល ៩៩ឆ្នាំ​ឲ្យ​អ្នក​វិនិយោគ​បរទេស សម្រាប់​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស ​។

ការ​ពន្យារ​ពេល​នេះ គឺ​បន្ទាប់ពី​មាន​ពលរដ្ឋ​វៀតណាម​ជា​ច្រើន បាន​ប៉ះទង្គិច​នឹង​​ប៉ូលិស នៅ​ប្រទេស​វៀតណាម កាលពី​សប្ដាហ៍មុន​ ​ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​គេ​ជឿ​ថា តំបន់​ទាំងនេះ​នឹង​ត្រូវ​កាន់កាប់​​ដោយ​អ្នក​វិនិយោគ​ចិន ។

ប៉ូលិសបង្ក្រាបអ្នកតវ៉ា នៅក្រុងហាណូយ កាលពីថ្ងៃទី១០ មិថុនា (រូបថត៖ BBC)

យោងតាម​សារព័ត៌មាន​ BBC បានឲ្យដឹងថា ប៉ូលិស​វៀតណាម​ បាន​ឃាត់ខ្លួន​អ្នក​តវ៉ា​ជាច្រើន នៅ​ក្រុង​ហាណូយ ព្រម​ទាំង​ចុះ​បង្ក្រាប​ការ​តវ៉ា​នៅ​បណ្ដា​ក្រុង​មួយ​ចំនួន​ទៀត​ផង​ដែរ។ ​អ្នក​តវ៉ា​ម្នាក់​បាន​លើក​បដា​ដោយ​សរសេរ​ថា “មិន​ត្រូវ​ឲ្យ​ដី​សម្បទាន​ទៅ​​ចិន សូម្បី​តែ​១​ថ្ងៃ​ក៏ដោយ” ។

អ្នក​តវ៉ា បាន​អះអាង​ថា រដ្ឋាភិបាល​វៀតណាម នឹង​ផ្ដល់​ដី​សម្បទាន​ចំនួន ៣​ទីតាំង ដើម្បី​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស នៅ​ភាគ​ឦសាន ភាគ​អាគ្នេយ៍ និង​ភាគ​និរតី ប្រទេស​ ហើយ​បញ្ហា​នេះ​អាច​ជា​លេស​សម្រាប់​ចិន ដើម្បី​គ្រប់គ្រង​កោះ​ឈ្មោះ Van Don ដែល​ស្ថិតនៅ​ជិត​ព្រំ​ប្រទល់​ប្រទេស​ទាំងពីរ​ ។

សូម​រំឭក​ថា រដ្ឋាភិបាល​វៀតណាម​បាន​ចេញ​សេចក្ដី​ព្រាង​ច្បាប់​មួយ ដើម្បី​ផ្ដល់​ដី​សម្បទាន​រយៈ​ពេល ៩៩ ឆ្នាំ​ឲ្យ​អ្នក​វិនិយោគ​បរទេស​ ។

ចិន​ និង​វៀតណាម បាន​ប្រឈម​មុខ​ដាក់គ្នា​លើ​បញ្ហា​ព្រំដែន​ជិត ៤០​ឆ្នាំ​មក​ហើយ ហើយ​បច្ចុប្បន្ន​ប្រទេស​ទាំងពីរ​កំពុង​តែ​មាន​ជម្លោះ​ពាក់ព័ន្ធ​នឹង​ការ​កាន់កាប់​កោះ​មួយ​ចំនួន​ដោយ​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង​ ៕

ប្រភព ៖ KleyKley, Source ៖ BBC News

The post ពលរដ្ឋវៀតណាមផ្ទុះការតវ៉ាក្រោយដឹងថា តំបន់សេដ្ឋកិច្ចពិសេសសម្បទាន ៩៩ ឆ្នាំ ចិនអ្នកគ្រប់គ្រង appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Latest Images

Trending Articles



Latest Images