ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ បានចេញប្រកាសព័ត៌មានពីតម្លៃលក់ប្រេងឥន្ធនៈនៅតាមស្ថានីយនានា ដែលកំណត់ដោយអន្តរក្រសួងរយៈពេល១០ថ្ងៃម្តង ចាប់ពីថ្ងៃទី១២ ដល់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ មិនឱ្យលើស៣៩៥០ រៀលឡើយក្នុងមួយលីត្រ ចំណែកប្រេងម៉ាស៊ូត ៣៧៥០ រៀល គឺតម្លៃប្រេងឡើងថ្លៃជាង១០ថ្ងៃមុន។
សេចក្តីជូនដំណឹងនោះបញ្ជាក់ថា ការកំណត់នោះធ្វើឡើងតាមការឡើងចុះតាមទីផ្សារអន្តរជាតិ។ រយៈពេល១០ថ្ងៃម្តងរាងរាល់ខែ គឺចាប់ពីថ្ងៃទី១២ ដល់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ទៅតាមការសម្រេចរបស់អន្តរក្រសួង ដែលតម្រូវឲ្យស្ថានីយ៍ក៏ដូចជាដេប៉ូលក់ប្រេងសាំងធម្មតា មិនឱ្យលើស ៣៩៥០ រៀលឡើយក្នុងមួយលីត្រ ចំណែកប្រេងម៉ាស៊ូត ៣៧៥០ រៀល។ ចំណែកសាំងស៊ុបពែ ក្រសួងបញ្ឈប់លែងកំណត់តម្លៃហើយ ឡើងចុះតាមទីផ្សារអន្តរជាតិ។
សូមរំលឹកថា កាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ នេះនៅទីស្តីការក្រសួងពាណិជ្ជកម្ម មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី“ការកែសម្រួលតម្លៃសម្រាប់ការលក់ផលិតផលប្រេងឥន្ធនៈនៅកម្ពុជា” ដោយកំណត់ថា ការកំណត់តម្លៃសម្រាប់ប្រេងសាំងស៊ុបពែរ (EA95) នឹងពុំមានតទៅទៀតឡើយ គឺមានតែសាំងធម្មតា និង ប្រេងម៉ាស៊ូតតែប៉ុណ្ណោះ។
សេចក្តីប្រកាសអន្តរក្រសួងថ្មីនេះ ត្រូវបានចុះហត្ថលេខារួមគ្នាដោយរដ្ឋមន្ត្រី នៃស្ថាប័នសំខាន់ៗចំនួនបីគឺ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងពាណិជ្ជកម្ម និង ក្រសួងរ៉ែ និងថាមពល ដែលមានខ្លឹមសារផ្តោតសំខាន់លើការកំណត់តម្លៃសម្រាប់ការលក់ផលិតផលប្រេងសាំងស៊ុបពែរ (EA95), ប្រេងសាំងធម្មតា (EA92) និង ប្រេងម៉ាស៊ូត ឲ្យមានលក្ខណៈប្រសើរជាងមុន។
សេចក្តីប្រកាសបានសម្រេចថា ចាប់តាំងពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ ការកំណត់តម្លៃសម្រាប់ប្រេងសាំងស៊ុបពែរ (EA95) នឹងពុំមានតទៅទៀតឡើយ។ ស្របគ្នានេះ តម្លៃសម្រាប់ប្រេងសាំងធម្មតា (EA92) នឹងត្រូវបញ្ចុះពី 0,23 ដុល្លារ/លីត្រ មកនៅត្រឹម 0,22 ដុល្លារ/លីត្រ, តម្លៃសម្រាប់ប្រេងម៉ាស៊ូត នឹងត្រូវបញ្ចុះពី 0,27 ដុល្លារ/លីត្រ មកនៅត្រឹម 0,25 ដុល្លារ/លីត្រផងដែរ៕
The post តម្លៃលក់រាយប្រេងឥន្ធនៈ ចាប់ពីថ្ងៃនេះដល់ថ្ងៃ២១ ឡើងថ្លៃជាង ១០ថ្ងៃមុន appeared first on Khmer Readers.