នៅលើគេហទំព័រល្បីឈ្មោះរបស់ប្រទេសកម្ពុជាគឺ Sabay បានធ្វើការចុះផ្សាយខ្លីៗថា ក្ដៅៗ! នេះហើយជាមូលហេតុ ចែកអំណោយក្ដារមឈូសកក្រើកស្រុកខ្មែរត្រឹមមួយភ្លែត ដែលបានបកស្រាយជុំវិញបញ្ហានេះ ដោយបាននិយាយថា ចាស់ៗក្នុងភូមិមួយក្នុងខេត្តកំពង់ធំ បានធ្វើការស្នើរសុំទៅកាន់អ្នកចែកអំណោយ ដោយមិនមានចេតនាអាក្រក់ណាមួយឡើយ ។ ផ្ទុយទៅវិញ វាជាការងឿងឆ្ងល់មួយបានកើតឡើង ព្រោះថា ចាស់ៗក្នុងភូមិនោះហេតុអ្វីក៏ចម្លែកម្លេះ ស្នើរសុំក្ដាម្ឈូសដើម្បីទុកពេលគាត់ស្លាប់ទៅវិញ? សូមអានព័ត៌មានពិស្ដារ និងរូបភាពខាងក្រោមនេះ ៖
ក្ដៅៗ! នេះហើយជាមូលហេតុ ចែកអំណោយក្ដារមឈូសកក្រើកស្រុកខ្មែរត្រឹមមួយភ្លែត
រូបភាពចែកអំណោយជាក្ដារមឈូស និងបន្ថែមសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ បានធ្វើឲ្យកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុកត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ។
ចម្លើយបឋមដែលក្រុមការងារ Sabay ទទួលបានពីសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ដែលទៅចូលរួមចែកអំណោយនៅស្រុកបល្ល័ង្ក ខេត្តកំពង់ធំ បានឲ្យដឹងថា ក្ដារមឈូសទាំងអស់នោះ គឺជាការស្នើសុំពីលោកតា លោកយាយ នៅភូមិស្រុកខាងលើនេះតែម្ដង។ ដូច្នេះទើបក្រុមការងារក្រុមហ៊ុនទឹកបរិសុទ្ធវីតាល សម្រេចតាមបំណងជូនលោកតា លោកយាយតែម្ដង ដោយពុំមានចេតនាអាក្រក់ណាមួយទេ៕
ប៉ុន្តែបើតាមការសង្កេត និងរិះគន់ពីបណ្ដាញសង្គមដោយ TVFB News Media បានធ្វើការរិះគន់ថា ក្រុមហ៊ុននោះ កំពុងធ្វើការគេចវេសកំហុសកាន់តែជ្រៅរបស់ខ្លួន ។ ដោយឡែកព័ត៌មានខាងលើគ្រាន់តែជាការបកស្រាយបឋមរបស់ អ្នកចែកអំណោយប៉ុណ្ណោះ ព័ត៌មានយ៉ាងណានោះ សូមតាមដានជាបន្ដទៅទៀត ។
ប្រភព៖ Sabay & Facebook
The post ក្រុមការងារ វីតាល់ថា ក្ដាម្ឈូស ដែលចែកនៅកំពង់ធំ គឺចាស់ៗគាត់ជាអ្នកស្នើរសុំផ្ទាល់ appeared first on Khmer Readers.