Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

លោក ខឹម វាសនា ចាត់ទុកទ្រឹស្ដីរបស់ ភិក្ខុ សាន សុជា បានត្រឹមទន្ទេញចាំមាត់ តែអនុវត្តន៍មិនកើតក្នុងសង្គមខ្មែរ

$
0
0

លោក ខឹម វាសនា នាពេលថ្មីៗនេះ​បានបង្ហោះសាររបស់ខ្លួននៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបានតិះដៀលទៅកាន់ភិក្ខុជីរបញ្ញោ សាន សុជា អំពីទ្រឹស្ដីមួយដែលលោកបង្ហោះឡើង ដើម្បីបង្ហាញថាខ្លួនថាមានទម្ងន់ ដែលត្រូវបានលោក ខឹម វាសនា តិះដៀលថា ជាទ្រឹស្ដីដែលភិក្ខុអង្គនេះ ប្រើប្រាស់ដើម្បីឲ្យមានទម្ងន់ ចៀសវាងការរិះគន់របស់អ្នកដទៃ ហើយលោកបានបន្ថែមទៀតថា ទ្រឹស្ដីនេះ មិនអាចការពារលោកបានឡើយ ផ្ទុយទៅវិញ ជាការការពារខ្លួនទៅវិញ ហើយលោកបញ្ជាក់ថា ទ្រឹស្ដីនេះអនុវត្តន៍ក្នុងសង្គមខ្មែរមិនកើតឡើយ ។ សូមអានការបកស្រាយរបស់លោក ខឹម វាសនា ដូចខាងក្រោមនេះ ៖

ជាទ្រឹស្តីគ្មានភាពប្រាកដនិយមទេ។​ មនុស្សដែលគិតដល់សុខទុក្ខអ្នកដទៃជាចំបង​ ដែលយើងហៅថាជនសប្បុរស​ មិនរវល់រញ៉េរញ៉ៃច្រើននឹងសុខទុក្ខខ្លួនឯងទេ​ ចិត្តគិតដល់សុខទុក្ខអ្នកដទៃខ្លាំង​ គិតលៃយ៉ាងណា​ រកវិធីយ៉ាងណាអោយមនុស្សល្អបានក្តីសុខ​ ទោះខ្លួនទៅជាយ៉ាងណាក៏មិនអីដែរ​ អោយតែសំរេចការងារបំរើមនោសញ្ចេតនារបស់ខ្លួនចំពោះមនុស្សដែលខ្លួនស្រឡាញ់​ មនុស្សដែលខ្លួនអោយតំលៃ។​ បើអ្នកជាអ្នករៀបចំសង្គម​ ដឹកនាំប្រទេសដើម្បីផ្តល់ក្តីសុខដល់សង្គមមនុស្ស​ តើទ្រឹស្តីឆ្កួតមួយនេះ​ អនុវត្តន៍យ៉ាងម៉េចទៅ?​

យកតែព្រះពុទ្ធមកបាំងមុខ​ ដើម្បីអោយការអះអាងរបស់ខ្លួនមានទំងន់​ តែសូមកុំភ្លេចថា​ មនុស្សមានជំរៅ​ គេដឹងយ៉ាងច្បាស់ថា​ ពាក្យដែលពិចារណាទៅមិនសមទំនង​ មិនអាចជាពាក្យព្រះពុទ្ធទេ​ ហើយវាគ្មានតំលៃអីត្រូវទន្ទេញអោយចាំពាក្យនោះផងទេ​ បើយកវាមកអនុវត្តន៍មិនកើត​ ឬអនុវត្តន៍តាមទៅនាំដល់ក្តីវិនាសបែបនេះនោះ។​

ការកំចាត់អំពើរអាក្រក់ទាំងឡាយ​ តាមគ្រប់រូបភាព​ គ្រប់ទំរង់​ ទៅតាមសភាពធ្ងន់ស្រាលរបស់អំពើអាក្រក់នោះ​ វាជាកាតព្វកិច្ចនៃមនុស្សល្អដែលខានមិនបានឡើយ។ ក្នុងស្ថានភាពច្រើនណាស់ដែលដើម្បី្នះអំពើអាក្រក់​ ត្រូវតែកំចាត់មនុស្សអាក្រក់នោះ​ ដូចជាចាប់ញាត់គុក​ ធ្វើច្បាប់រិតបន្តឹងបន្ថែម​ រហូតដល់មានច្បាប់សំលាប់មនុស្សចំពោះមនុស្សដែលបានប្រព្រឹត្តអំពើឧក្រិដ្ឋទាំងឡាយ។​

វិធានការកំចាត់អំពើរអាក្រក់ទាំងឡាយ​ ជាញឹញឹកកាត់មិនដាច់ពីការចំចាត់មនុស្សអាក្រក់​ ឬធ្វើអោយមនុស្សអាក្រក់ឈឺចាប់នោះទេ​។​ ធ្វើបែបនេះទើបជាទ្រឹស្តីជាក់ស្តែងអាចអនុវត្តទៅបាន​ ហើយនិងមានប្រសិទ្ធភាពក្នុងការកំចាត់អំពើអាក្រក់។​ ធុញណាស់​ មនុស្សធុនយកតែទ្រឹស្តីមកនិយាយ​ ហើយបន្ថែមអ្នកប្រាជ្ញធំៗ​ តួយ៉ាងព្រះពុទ្ធ​ មកបាំងទ្រឹស្តីឆ្កួតៗទាំងឡាយនោះ​ ដើម្បីកុំអោយគេហ៊ានប្រឆាំងតបទៅនឹងទ្រឹស្តីឆ្កួតឡប់ទាំងនោះ​ អីចឹងនោះ៕

The post លោក ខឹម វាសនា ចាត់ទុកទ្រឹស្ដីរបស់ ភិក្ខុ សាន សុជា បានត្រឹមទន្ទេញចាំមាត់ តែអនុវត្តន៍មិនកើតក្នុងសង្គមខ្មែរ appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles