ប្រវត្តិសាស្រ្តសង្គ្រាម របស់ប្រទេសកម្ពុជា និងទឹកដីកម្ពុជាក្រោមមិនបានលុបបាត់ពីអារម្មណ៍ និងបេះដូងរបស់ប្រជាពលរដ្ឋខ្មែរនោះទេ ហើយបញ្ហាដែលខ្មែរមិនអាចបំភ្លេច គឺការធ្វើបាបទៅលើប្រជាពលរដ្ឋខ្មែរ ពិសេសពលរដ្ឋនៅទឹកដីកម្ពុជាក្រោមសព្វថ្ងៃនេះ ដោយសារតែការធ្វើទុក្ខបុកម្នេញនេះហើយ ដែលធ្វើឲ្យខ្មែរមានការឈឺចាប់ និងរើបម្រាស់ជាច្រើនលើកច្រើនសារ ។
ក្នុងការធ្វើបដិវត្តន៍ដោយមេដឹកនាំ ហូ ជីមិញដែលបានបង្រៀនកូនចៅរបស់ពួកគេដើម្បីកៀបសង្កត់គ្រប់គ្រង គឺធ្វើឡើងច្រើនទសវត្សកន្លងមកហើយ តាំងពីមុន ហូ ជីមិញស្លាប់ទៅទៀត ដោយសារតែជនជាតិកំណើតរបស់ជនជាតិយួន គឺកើតឡើងដោយសារចោរសមុទ្រយួនតុងកឹង ដែលរត់ដោយសារចិនតាមសម្លាប់ ដោយបានបោះទីតាំងនៅលើទឹកដីចាម និងសុំទឹកដីគេជ្រកកោន មិនយូរប៉ុន្មានក៏ពង្រីកខ្លួន និងប្រើគ្រប់កលល្បិចលើជនម្ចាស់ស្រុក និងបានលេបយកទឹកដីរហូតដមកដល់សព្វថ្ងៃនេះ ចាមបានបាត់បង់ប្រទេសរួចទៅហើយ ដោយសារកលល្បិចដណ្ដើមទឹកដី របស់ពូជសាសន៍ជនជាតិនេះ ។
ជនជាតិវៀតណាមនេះ មិនបញ្ចប់នៅឡើយទេ ពួកគេមានមហិច្ចតាដើម្បីទប់ទល់ជាមួយចិនដោយធ្វើការ វិវាទយកទឹកដីក្នុងគ្រប់រូបភាពដែលអាចធ្វើបាន ដែលគេហៅថា សហព័ន្ធឥណ្ឌូចិន ដែលជាទឹកដីមួយដែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងប្រទេសមហាអំណាចចិន ដែលជាសត្រូវរបស់ខ្លួននោះ ។
ការធ្វើទុក្ខបុកម្នេញទៅលើជនជាតិខ្មែរក្រោម គឺដើម្បីការពារការងើបបះបោររបស់ពួកគេ និងទាមទារសិទ្ធសេរីភាព និងអធិបតេយ្យភាពទឹកដី របស់ខ្លួន ពីកណ្ដាប់ដៃខ្លួន ព្រោះថា យួនហាណូយ ជាទឹកដីសោះកក្រោះ រីឯទឹកដីកម្ពុជាក្រោមជាទឹកដី ទំនាបអាចប្រកបរបរកសិកម្មចិញ្ចឹមប្រទេសនេះបាន ។
នៅមានរឿងជាច្រើនទៀតពាក់ព័ន្ធនឹងទឹកដីកម្ពុជាក្រោម អ្នកអាចមើលវីដេអូខាងក្រោមនេះ នឹងដឹងពីភាពសាហាវរបស់ជនជាតិឈ្លានពានទឹកដីនេះយ៉ាងប្រាកដ ៖
The post វីដេអូប្រវត្តិសាស្រ្តសង្គ្រាម យួនហាណូយ ធ្វើបាបខ្មែក្រោម ពិតជាខ្លោចផ្សាណាស់ appeared first on Khmer Readers.