ជាទូទៅ ប្រជាពលរដ្ឋខ្មែរចូលចិត្តណាស់ ភាពសប្បាយរីករាយភ្លេចមុខ ភ្លេចក្រោយ ឲ្យតែសប្បាយមួយពេលគឺពួកគេគិតថា មានន័យហើយ សម្រាប់ជីវិត ។ ប៉ុន្តែនេះជាយល់ឃើញមួយដ៏ឆោតល្ងង់ប៉ុណ្ណោះ ព្រោះថាសង្គមមួយរីកចម្រើន មិនមែនអាស្រ័យទៅលើការសប្បាយរីករាយភ្លេចខ្លួនដូចជាប្រជាពលរដ្ឋខ្មែរ ដែលពិសេសគឺសមាជិកអ្នកបោះឆ្នោត តាមភូមិឃុំរបស់គណបក្សប្រជាជនកម្ពុជានោះឡើយ ។

ជាក់ស្ដែងណាស់ក្នុងការឃោសនារកសម្លេងឆ្នោតរបស់គណបក្សកាន់អំណាច ពួកគេប្រើគ្រប់វិធីសាស្រ្តទាំងអស់ ដើម្បីទទួលបានសម្លេងឆ្នោត តាមបច្ចេកទេសរៀងៗខ្លួនរបស់មន្រ្តីនៅតាមមូលដ្ឋាន ដើម្បីបំពេញតម្រូវការរបស់ប្រជាជនដែលចង់បាន ប៉ុន្តែអំណាចគេមិនអាចប្រគល់បានឡើយ ដោយសារតែមានន័យសម្រាប់ពួកគេនៅថ្ងៃមុខ ក្រោយបោះឆ្នោត ពីព្រោះពួកគេមិនមានលទ្ធភាពដើម្បីរស់នៅជាជនសាមញ្ញ ដូចប្រជាពលរដ្ឋខ្មែរសព្វថ្ងៃនេះឡើយ ។
ការដែលពួកគេបោកប្រាស ដើម្បីយកសម្លេងឆ្នោត យកអំណាចដើម្បីទាញយកប្រយោជន៍ពីប្រទេសដ៏តូចច្រឡឹងនេះ គឺដោយសារប្រជាពលរដ្ឋខ្មែរ មានសភាពភ័យខ្លាច ក្នុងរឿងនយោបាយ និងពូកែជឿតាមពាក្យញ៉ុះញ៉ង់ និងពាក្យកុហកបោកប្រាសដែលបានបញ្ចាំងតាមស្ថានីយ៍វិទ្យុ និងទូរទស្សន៍ដែលជាឧបករណ៍របស់បក្សកាន់អំណាច ។
ខាងក្រោមនេះជាសកម្មភាពចែកស្រារបស់សមាជិកគណបក្សប្រជាជនកម្ពុជា ទៅកាន់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត៖
The post ប្រជាពលរដ្ឋតាមស្រុកស្រែ ដែលបក្សកាន់អំណាចស្រូបទាញបានគឺបែបនេះ [Video] appeared first on Khmer Readers.