Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

សម្តេច ហ៊ុន សែន ប្រកាសថា គ្មានការចរចា និងគ្មានការលើកលែងទោសដាច់ខាត

$
0
0

ភ្នំពេញៈ បន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ និងបច្ចុប្បន្នជាប្រធានចលនាសង្រ្គោះជាតិ នៅតែចង់ឲ្យ​មានការចរចាជាមួយគណបក្សកាន់អំណាច ដើម្បីដោះស្រាយបញ្ហានយោបាយនៅកម្ពុជា ដែលកំពុងជួបពេលបច្ចុប្បន្ននេះ។ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសដាច់ខាតថា គ្មានឡើយការចរចា ហើយក៏គ្មានដែរ ការលើកលែងទោសមន្រ្តីគណបក្សប្រឆាំង ។

សម្តេច ហ៊ុន សែន បានលើកឡើងថា ហេតុផលជាច្រើន ដែលគណបក្សប្រឆាំងខ្លួនឯងបានធ្វើឲ្យ​ដំណើរការចរចាររវាងគណបក្សទាំងពីរមិនអាចធ្វើទៅរួច។ អ្វីដែលសម្តេចសង្កត់ធ្ងន់នោះ ត្រង់ថា ការធ្វើបាតុកម្មប្រឆាំងនិងសម្តេច នឹងការដុតរូបសម្តេច ដោយក្រុមបាតុករ ដែលគាំទ្រគណបក្សប្រឆាំង រឿងទាំងអស់នេះធ្វើឲ្យ​សម្តេចមិនអាចចរចាបាន។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នៅព្រឹកថ្ងៃទី២៧ ខែមីនា នេះ សម្តេច ហ៊ុន សែន បានលើកឡើងថា ហួសពេលហើយ ដែលសម្តេចនឹងធ្វើសប្បទានឲ្យ​គណបក្សប្រឆាំងក្នុងការចរចា។ សម្តេចថា «លោកឯង “សម រង្ស៊ី” មិនទាន់បានកាន់អំណាចផង លោកឯងត្រៀមសម្លាប់ខ្ញុំហើយ»

ចំពោះលោក សម រង្ស៊ី លោកនៅតែមានជំនឿលើវប្បធម៌សន្ទនា បើមានភាពស្មោះត្រង់ទាំង សងខាង ជាពិសេសមិនមានការសម្លុត ឬគំរាមកំហែងពីខាងណាមួយ ។ លោកថា ក្នុងការចរចា ដើម្បីដោះស្រាយបញ្ហាជាតិ សូមកុំយករឿងបុគ្គល ឬកំហឹងផ្ទាល់ខ្លួន មកដាក់មុខ ។

គួរបញ្ជាក់ថា នៅប៉ុន្មានថ្ងៃចុងក្រោយនេះ អតីតប្រធានគណបក្សប្រឆាំង បានបង្ហាញនូវបំណងចង់ចរចាជាមួយប្រធានគណបក្សកាន់អំណាច ដើម្បីស្តារស្ថានការណ៍នយោបាយ ឡើងវិញ បន្ទាប់ពីគណបក្សសង្រ្គោះជាតិត្រូវបានរំលាយ។ តែទោះបីជាយ៉ាងណាក៏ដោយ បំណងចង់ចរចារបស់លោក សម រង្ស៊ី ហាក់គ្មានសង្ឃឹមនោះទេ ដោយសារតែសម្តេច ហ៊ុន សែន តែងតែប្រកាសដាច់ខាតដោយគ្មានការចរចាជាមួយនឹងពួកក្បត់ជាតិ៕

ប្រភព៖ Campost

The post សម្តេច ហ៊ុន សែន ប្រកាសថា គ្មានការចរចា និងគ្មានការលើកលែងទោសដាច់ខាត appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles