ព័ត៌មាននគរវត្ត ត្រូវបានចុះផ្សាយព័ត៌មានពីរផ្ទួនៗគ្នា មិនបានប៉ុន្មានម៉ោងនាថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៨ កន្លងទៅនេះ ដោយមួយបានចុះផ្សាយថា ៖ សម្តេចតេជោ ថា អត់ជឿថាសាលាឧទ្ធរណ៍ដោះលែងអាមេក្បត់ជាតិ និងមួយផ្សេងទៀតចន្លោះ ៣ ម៉ោងក្រោយមក គឺចុះផ្សាយថា ៖ លោក កឹម សុខា ត្រូវជាប់ឃុំក្នុងពន្ធនាគារដដែល ដែលហាក់ដូចជាស៊ីសង្វាក់គ្នា និងខ្លាចសម្ដីរបស់នាយករដ្ឋមន្រ្តីកម្ពុជាទៅលើអំណាចឯករាជ្យតុលាការកម្ពុជា ដែលកំពុងកាត់ក្ដីលោក កឹម សុខា នៅសាលាឧទ្ទរ ។
សូមអានព័ត៌មានទាំងស្រុងដូចខាងក្រោមនេះ ៖
សម្តេចតេជោ ថា អត់ជឿថាសាលាឧទ្ធរណ៍ដោះលែងអាមេក្បត់ជាតិ
ភ្នំពេញ៖ មានប្រសាសន៍ទៅកាន់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថា”ខ្ញុំអត់ជឿថា សាលាឧទ្ធរណ៍នៅព្រឹកនេះ ដោះលែងអាមេក្បត់ជាតិនោះទេ ឬក៏ធានានៅក្រៅឃុំនោះទេ។ តែយ៉ាងណា ខ្ញុំគោរពការសម្រេចចិត្ត របស់តុលាការ ព្រោះស្ថិតនៅក្នុងដៃតុលាការ”។
មន្ត្រីសាលាឧទ្ធរណ៍ ថ្លែងថា ថា សវនាការសភាស៊ើបសួរសាលាឧទ្ធរណ៍ នៅតែបន្តនៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នេះ ទោះបីជាអវត្តមានលោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ។
កម្លាំងសាធារណៈនៅតែដាក់ពង្រាយនិងមានរបាំង ដើម្បីការពារនូវសណ្តាប់ធ្នាប់សាធារណៈ ។
លោកមេធាវីសំ សុគង់ អះអាងថា កម្មវត្ថុសំខាន់នៃសវនាការនេះ គឺ ក្រុមមេធាវីប្តឹងប្រឆាំងនឹងដីកាសម្រេចពន្យារពេលឃុំខ្លួន៦ខែរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។ ក្រុមមេធាវី ថា ការសម្រេចឃុំខ្លួនលោក កឹម សុខា គឺ មិនត្រឹមត្រូវ ហើយទាមទារឱ្យមានការដោះលែង ។ ប៉ុន្ដែ យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌ កំណត់ថា ជនណាជាប់ចោទបទឧក្រិដ្ឋ គឺ ចៅក្រមស៊ើបសួរអាចពន្យារពេលនៃការឃុំខ្លួនបាន ដោយមានសំអាងហេតុនិងមូលហេតុច្បាស់លាស់ ។
តាមដីកាអញ្ជើញលោកមេធាវីសំ សុគង់ ចូលរួមសវនាការ បង្ហាញថា សវនាការនេះនឹងធ្វើឡើងនៅវេលាម៉ោង៨ព្រឹក សាលសវនាការទី៣ លើបទចោទប្រកាន់ សន្ធិដ្ឋិភាពជាមួយបរទេស ឬ ហៅថាបទល្មើសក្បត់ជាតិ ។
គួររំលឹកថា លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទ សន្ធិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ បទសន្ធិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឱ្យមានអំពើប្រទូស្តរ៉ាយ ឬឱ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី ១៥ ដល់ ៣០ឆ្នាំ។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅពាក់កណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនលោក កឹម សុខា ទៅឃុំបណ្តោះអាសន្ននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំហើយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ ព្រះរាជអាជ្ញា៣រូបបានទៅដល់ពន្ធនាគារត្រពាំងផ្លុង ដើម្បីសាកសួរលោក កឹម សុខាដោយការសាកសួរនោះ ក៏មានវត្តមានរបស់មេធាវីទាំង ៥រូប របស់លោក កឹម សុខា ដែរ៕ ចេស្តា
ប្រភព៖ នគរវត្ត
លោក កឹម សុខា ត្រូវជាប់ឃុំក្នុងពន្ធនាគារដដែល
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់សាលាឧទ្ធរណ៍ ថ្លែងថា ក្រោយបញ្ចប់សវនាការជាអសាធារណៈ នៅព្រឹកថ្ងៃទី២៧ ខែមីនា នេះ លោក ងួន អ៊ីម ប្រធានក្រុមប្រឹក្សាជំនុំជម្រះសភាស៊ើបសួរសាលាឧទ្ធរណ៍ សម្រេចបន្តឃុំខ្លួនលោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ក្នុងពន្ធនាគារដដែល ពោលគឺ ពុំព្រមដោះលែងនោះទេ ។
គួរបញ្ជាក់ថា លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទ សន្ធិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ បទសន្ធិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឱ្យមានអំពើប្រទូស្តរ៉ាយ ឬឱ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី ១៥ ដល់ ៣០ឆ្នាំ។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅពាក់កណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនលោក កឹម សុខា ទៅឃុំបណ្តោះអាសន្ននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំហើយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ ព្រះរាជអាជ្ញា៣រូបបានទៅដល់ពន្ធនាគារត្រពាំងផ្លុង ដើម្បីសាកសួរលោក កឹម សុខាដោយការសាកសួរនោះ ក៏មានវត្តមានរបស់មេធាវីទាំង ៥រូប របស់លោក កឹម សុខា ដែរ៕ ចេស្តា
ប្រភព ៖ នគរវត្ត
The post គ្រាន់តែនាយករដ្ឋមន្រ្តី បោះពាក្យសម្ដី តុលាការកម្ពុជាហាក់ភ័យ ឲ្យ កឹម សុខា ជាប់ឃុំដដែល appeared first on Khmer Readers.