ចិនគឺជាជនជាតិមួយដែលពូកែខាងរកស៊ី ប៉ុន្តែមិនមែនមានន័យថា រកស៊ីល្អ១០០ភាគរយនោះទេ ខណៈពេលដែលចិនរកចំណូលបានខ្ទង់រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំ មិនដឹងថា មានរឿងអ្វីកើតឡើងនោះទេ ខណៈចិនទម្លាក់លុយទៅហើយ ពុំដែលមានពាក្យថាខាតនោះទេ ។ ជាក់ស្ដែងចិន បានធ្វើការផ្ដល់ថវិកា ៧ លានដុល្លារនាពេលថ្មីៗនេះ ស្រាប់តែឲ្យខ្មែរ ប្រើលើវិស័យបរិស្ថាន ដែលមានភោគទ្រព្យរ៉ែ និងព្រៃឈើទៅវិញ ។ តើចិនពិតជាចិត្តល្អ ដល់ថ្នាក់មិនឃើញចំណេញពិតមែនឬ?
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងការបរទេស លោក ប្រាក់ សុខុន បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មីមួយជាមួយប្រទេសចិន កាលពីថ្ងៃទី ២១ ខែធ្នូ ដោយទទួលបានថវិកាជាង ៧ លានដុល្លារ សម្រាប់គម្រោងផ្សេងៗដែលត្រូវបានពិភាក្សា ក្នុងអំឡុងកិច្ចប្រជុំសហប្រតិបត្តិការ មេគង្គ‑ឡានឆាង កាលពីសប្តាហ៍មុន នៅប្រទេសចិន។
សេចក្តីជូនព័ត៌មាន របស់ក្រសួងការបរទេសបានឲ្យដឹងថា គម្រោងចំនួន ១៦ ត្រូវបានអនុម័ត«ក្រោមក្របខណ្ឌមូលនិធិពិសេសមេគង្គ‑ឡានឆាង»។
ការផ្តោតចម្បង នៃកិច្ចព្រមព្រៀងនេះ គឺផ្តោតលើផ្នែកបរិស្ថាន ដោយក្នុងនោះ ថវិកានឹងប្រើប្រាស់សម្រាប់ការងារតាមដានគុណភាពទឹក ស្តារព្រៃឈើឡើងវិញ និងដោះស្រាយបញ្ហារិចរិលដី ។

ថវិកានេះក៏នឹងប្រើប្រាស់សម្រាប់ការកាត់បន្ថយភាពក្រីក្រ នៅតំបន់ជនបទក្នុងប្រទេសកម្ពុជា និង«ការអភិវឌ្ឍសហគមន៍តាមបណ្តោយទន្លេមេគង្គ» ព្រមទាំងគម្រោងកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍព្រះពុទ្ធសាសនា និងសិក្ខាសាលាស្តីពីប្រសិទ្ធភាពនៃការគ្រប់គ្រងពុទ្ធសាសនាថេរវាទ ទៅតាមបណ្តាប្រទេសទន្លេមេគង្គ។
គម្រោងដទៃៗទៀតរួមមានវិស័យទេសចរណ៍ កិច្ចសហប្រតិបត្តិការតំបន់ និងការបង្ការជាមុននូវជំងឺគ្រុនឈាម។
កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយលោក ប្រាក់ សុខុន និងលោក ស្យុង ប៉ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។
ការផ្តល់ថវិកានេះ បានធ្វើឡើង បន្ទាប់ពីមានការសន្យាផ្តល់ថវិកាចំនួន ២៨ លានដុល្លារនាពេលថ្មីៗនេះ របស់ប្រទេសជប៉ុន ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៧ ដើម្បីផ្តល់ថវិកាសម្រាប់ការសាងសង់មជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូបង្រៀននៅក្នុងរាជធានីភ្នំពេញ និងខេត្តបាត់ដំបង សម្រាប់វិទ្យាស្ថានជាតិអប់រំ៕ PS
The post ចម្ងល់! ហេតុអ្វីចិនផ្ដល់ថវិកា ៧ លានដុល្លារ កុម៉ង់ខ្មែរឲ្យប្រើលើវិស័យបរិស្ថាន? appeared first on Khmer Readers.