សារព្រមានរបស់លោក ខឹម វាសនា ដែលបានបង្ហោះសាររបស់ខ្លួននៅលើបណ្ដាញសង្គមហ្វេសប៊ុកនាពេលកន្លងទៅនេះបាននិយាយថា បុគ្គលដែលលោក ខឹម វាសនា ហៅថា សត្វនរក ឬអានរក មានបទល្មើសមួយដែលពាក់ព័ន្ធទៅនឹងបទល្មើសដែលមិនអាចលើកលែងឲ្យបានគឺស៊កប៉ាន់រឿងសញ្ញាប័ត្របាក់ឌុប (ប្រឡងទី១២) ពីក្រសួង ដែលសូម្បីតែសញ្ញាប័ត្រឌីប្លូមគ្មាន (ប្រឡងធ្លាក់) លោកបាននិយាយថា បើសិនជារឿងនេះដល់តុលាការ ពិតណាស់បុគ្គលក្បត់ទំនុកចិត្តបក្សម្នាក់នេះ នឹងមិនអាចជៀសផុតពីការជាប់ពន្ធនាគារ បាននោះឡើយ ។ សូមអានការបកស្រាយរបស់លោក ខឹម វាសនាដូចតទៅនេះ ៖
អានរកវាមិនដឹងថារឿងណាគួរនិយាយត្រឹមណាដើម្បីកុំអោយការនិយាយរបស់វាអាចចេញជាបទល្មើសណាមួយបាននោះទេ។ យើងបានសិក្សាលើការបញ្ចេញមតិរបស់វាកន្លងមក យើងអាចប្តឹងវាពីរបីករណីហើយ។ ទុកអោយវាចូលស៊ងយើងទាំងក្បាល ទាំងខ្លួន ទាំងជើងវាអោយស៊ុបក្នុងស៊ងនោះមក ក្របួចតែម្តង អោយវាស្គាល់ធម៌ប្រមាទការណ៍ដែលវាកំពុងប្រព្រឹត្តមានន័យថាម៉េច។ រៀនប្រលងតែឌីប្លូមលោកមិនជាប់ផង អត់មានសញ្ញាប័ត្របាកឌុបផង អីចឹងហើយបានវាល្ងង់មិនស្គាល់ច្បាប់ទំលាប់ មិនដឹងថារឿងណានិយាយត្រឹមណាបានវាគ្មានបទល្មើស និយាយហួសនេះនឹងមានបទល្មើស អានេះល្ងង់ហួស ។
អានេះវាធ្វើអោយយើងហួសក្តីអធ្យាស្រ័យបាន ចាំចុះគង់នឹងដល់ថ្ងៃដែលហ្អែងដឹងខ្លួន ហ្អែងឃើញគេស្ងៀមហ្អែងយល់ថាម៉េច? ហ្អែងប្រឹងសាងហើយ បើអញប្រឹងអធ្យាស្រ័យក៏មិនបានដែរ ព្រោះអំពើរបស់ហ្អែង វាខំរុញគេអោយធ្វើហ្អែងដោយជៀសមិនផុតទេ។ អញស្គាល់ហ្អែងដូចស្គាល់បាតដៃខ្លួនឯង ចំណែកហ្អែងវិញ ខ្លួនឯងក៏មិនស្គាល់សត្រូវក៏មិនស្គាល់ តើហ្អែងទៅរកពន្លឺក្នុងការងារយ៉ាងម៉េចទៅឃើញអា?
បំណុលជុំទិស លុយមិនចេះរកទេ ចេះតែយកឈ្មោះអញ និងឈ្មោះ LDP ទៅបោកគេ ទំនាក់ទំនងក្នុងសង្គមសូន្យ មកឈ្លោះនឹងសេចក្តីពិតទៅទៀត តើម្តេចអាល្ងង់ឯងមិនស្គាល់ងាប់អីចឹង? និយាយដំបូង ខំលាងខ្លួន ដល់តែលាងមិនជ្រះ និយាយយ៉ាងណាអោយគេប្រលាក់ដូចវាដែរ ដល់តែប្រលាក់ខ្លាំងតាមចិត្តវាចង់មិនបាន សូមអោយតែប្រឡាក់បន្តិច នោះចិត្តនរកវាបានសប្បាយហើយ ដល់តែមើលទៅនិយាយយ៉ាងណាក៏មិនប្រឡាក់គេ គិតនិយាយយ៉ាងណាអោយតែបានចាក់គេអោយក្តៅគឺអស់ចិត្តហើយ។
អាល្ងង់ តែដល់គេក្តៅ ហ្អែងមើលប្រាណហ្អែងមើល មានស្អីទៅទប់ទល់នឹងគេអាងោះ? ក្បាលមួយម្នាក់ឯង អមអោយពួកអាតាមហែរហមអត់ខួរបួនប្រាំក្បាល ហ្អែងស្មានកំលាំងខ្លួនហ្អែង និងកំលាំងសត្រូវមិនឃើញទេឬអាឡប់។ អញថាវាអាណិត អោយវាទៅអោយសុខចុះ តែមានឯណាវានៅមិនសុខ មកជ្រើសយកផ្លូវងាប់វិញបានសុខចិត្ត យីអានេះខឹងបាក់មុខ ក្តៅខួរឡើងឆេះខួរ លែងគិតឃើញថារឿងណាវាចំណេញ រឿងណាវខាតអស់ទៅហើយយ៉ាងនេះអា។
អញទុកអោយហ្អែងទៅមុនសិនចុះ ចាំហ្អែងចូលស៊ងស៊ុប ហ្អែងចាំតែទៅតុលាការទៅអានរក ចាំមើលហ្អែងមានលុយធ្វើសោហ៊ុយទៅតុលាការទេ បើវារកតែបាយសីុមិនបានយ៉ាងនេះនោះ? ពិតជាស្រាជំនូន មិនចង់ ទៅចង់ឯស្រាពិន័យមែនហើយអានេះ ។ ធ្វើកហ្អែងមិនព្រោះតែដើម្បីខ្លួនអញទេ តែដើម្បីសង្គមមនុស្សល្អរស់នៅបានសុខណាអានរក។ គួរអោយអស់សំណើចប្រហែល១០ឆ្នាំរស់តែនឹងលុយអញ និងចំហាយរបស់ LDP សោះ ស្រាប់តែឆេះខួរអីវា មកកែឡើងសេរីខ្លាំងជាង LDP ទាំងមូលទៅទៀតអីចឹង គិតទៅឥទ្ធិពល របស់ក្រោមកន្ទុយក្បិន ធ្វើអោយអាចំកួតនេះអស់លក្ខណ៍បានមែនហ្ន ។
តាមមើលមាត់និងច្រមុះអានរកនេះ វាសមតែនឹងឈ្មោះឈ្មុលងាប់រស់នឹងអាក្រោមកន្ទុយក្បិននឹងមែនណា។ ច្រមុះនិងមាត់អានេះ ដូចអាប៉ាចេក្នុងរឿងថាំងចេងណាស់ហាហាហាហា។ ឮស្រីនាងនៅថៃ ប្រាប់ថាពួកហ្អែងទាក់ទងទៅនាង រកកន្លែងស្នាក់នៅស្រុកថៃក្នុងករណីមានគេប្តឹងហ្អែង ហាហាហាហា អញចង់តែសើចអោយរយះមាត់ទេអាអើយអា៕
ប្រភព៖ Veasna Khem
The post ល្បីថា! បុគ្គលដែលលោក ខឹម វាសនា ហៅ «អានរក» ធ្លាក់ឌីប្លូម តែមានសញ្ញាប័ត្របាក់ឌុប appeared first on Khmer Readers.