ថ្មីៗនេះគេបានឃើញពិធីករលោក អេង ឫទ្ធី និងភរិយាដែលបាននិយាយនៅក្នុងកម្មវិធីទូរទស្សន៍ថា ស្រុកខ្មែរមិនដែលបានឃើញយួន ឥឡូវនេះ បានឡើងឋានៈជាឯកឧត្តមនិងបានតែងតាំងជាទីប្រឹក្សារបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ថែមទៀត ។ ក្នុងនោះគេបានឃើញអ្នកនាង ស៊ឹម សូលីកា បានទៅលើកទឹកចិត្តលោក អេង ឫទ្ធី យ៉ាងរីករាយទៀតផង ។ មានការលើកឡើងថាស្ងាត់ៗ ស៊ឹម សូលីកា ក្លាយជាជំទាវហើយ ។
ពីមួយថ្ងៃទៅមួយថ្ងៃចំនងស្នេហ៍ពិធីករការិនីប្រចាំទូរទស្សន៍បាយ័ន ស៊ឹម សូលីកា និង អេង ឫទ្ធីកាន់តែផ្អែមល្ហែម និងបើកចំហរជាងមុន ។ ជារឿយៗអ្នកទាំងពីរតែងបង្ហោះរូបថតស្វីតស្វីតមិនចាញ់គូស្នេហ៍យុវវ័យប៉ុន្មានឡើយ ។ ថ្មីៗនេះគេបានឃើញលោក អេង ឫទ្ធី ដែល មានឈ្មោះដើមថា ម៉ែន អេង មានងារជាឯកឧត្តមនិងបានតែងតាំងជាទីប្រឹក្សារបស់សម្តេចព្រះអគ្គមហាសង្ឃរាជា ធិបតីកិត្តិឧទ្ទេស បណ្ឌិត ទេព វង្ស កាលពីពេលថ្មីៗនេះថែមទៀត ។
នៅក្នុងឱកាសនោះគេបានឃើញអ្នកនាង ស៊ឹម សូលីកា បានទៅលើកទឹកចិត្តដល់លោក អេង ឫទ្ធី ដែលមើលទៅមិនខុសពីប្តីប្រពន្ធទេ ។ ក្នុងនោះក៏មានការលើកឡើងពីសំណាក់មហាជនថា អ្នកនាង ស៊ឹម សូលីកា ក្លាយជាជំទាវហើយ ។ ហាក់មិនមានអ្វីចម្លែកទេព្រោះអ្នកនៅ ក្នុងសិល្បៈជាច្រើនសុទ្ធតែដឹងថាពិធីករការិនីមួយគូនេះបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នា ។ គ្រាន់តែពួកគេមិនបានរៀបការតាមប្រពៃណី ប៉ុណ្ណោះ ៕ ចេនី
ប្រភព៖ ទស្សនាវដ្ដីប្រជាប្រិយ
The post ពិធីករដែលល្បីនិយាយថា «ស្រុកខ្មែរអត់យួន» បានក្លាយជាឯកឧត្តម និងលោកជំទាវហើយ appeared first on Khmer Readers.