ព្រះសង្ឃគឺ សំដៅដល់អរិយសង្ឃដែលពោរពេញទៅដោយធម៌ និងមេរៀនត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធ និងប្រាប់ពន្យល់ទៅកាន់ពលរដ្ឋទាំងឡាយក្នុងលោកឲ្យបានយល់នូវមេរៀននេះ ដើម្បីរស់នៅឲ្យសមស្របទៅនឹងសង្គម ក៏ដូចជាបន្ដនូវមេរៀននេះបន្ដដល់ជំនាន់ក្រោយៗទៀត ។

ក៏ប៉ុន្តែសង្គមខ្មែរបច្ចុប្បន្ននេះ សង្ឃមួយចំនួនបានបង្កើតឱកាសនេះ ដើម្បីកេងចំណេញក្នុងវិស័យនេះ ដែលបូករួមទាំងយាយតាចូលចិត្តក្នុងការធ្វើបុណ្យតាម បែបសាសនាផងធ្វើឲ្យសង្ឃអស់នេះ មានឱកាសក្នុងការសោយផលក្នុងរឿងនេះ ដោយបានបួសជាសង្ឃ និងសឹកត្រឡប់ទៅវិញ យកលាភសក្ការៈមាសប្រាក់ ដើម្បីយកទៅការប្រពន្ធជាដើម ។

បើយោងតាមលោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោកបាននិយាយថា ប្រសិនបើលោកកាន់ការងារប្រទេសជាតិវិញ សង្ឃទាំងនេះបួសបាន តែសឹកត្រឡប់ទៅវិញក៏ត្រូវតែដូចកាលបួសដែរ គឺគ្មានយកលុយអ្វីទៅតាមខ្លួននោះឡើយ ។

ជាក់ស្ដែងសង្ឃកំហូចជាច្រើនបានធ្វើការយកលុយទាំងនោះទៅសេពគ្រឿងញៀន និងប្រព្រឹត្តិរឿងអាក្រក់ៗក្នុងសង្គមរហូតដល់មហាជនទ្រាំលែងបាន និងលែងទៅធ្វើបុណ្យជាមួយជាបន្ដបន្ទាប់ ដែលជាហេតុនាំឲ្យព្រះសង្ឃល្អៗដែលកាន់ធម៌វិន័យត្រឹមត្រូវ ក្លាយជាជនរងគ្រោះជាមួយនឹងសង្ឃខូចៗទាំងនោះផងដែរ ។
សូមមើលសារខាងក្រោមនេះទាំងអស់គ្នា ៖


The post ព្រះពុទ្ធសាសនា ធ្លាក់ចុះដោយសារចោរថង់យាម ទាំងនេះទេតើ! LDP ជេរមិនខុសមែន! appeared first on Khmer Readers.