Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

តើអ្នកចង់ដឹងវិធីសាស្រ្ត ដាំកូនដូងឲ្យបានតឿ ៣ឆ្នាំចេញផ្លែ ឬទេ? (វីដេអូបង្រៀន)

$
0
0

1- ត្រូវភ្ជួរដីសំលាប់ស្មៅអោយបានស្អាតល្អ។ លើករងជីកប្រឡាយ បើសិនជាដីលិចទឹកជ្រៅ។ កូនដូងអាយុក្រោម៣ឆ្នាំវាលិចទឹកលើសពី៣ខែគឺងាប់។ បើវាធំលើសពី៣ឆ្នាំឡើងទៅ លិចទឹកមិនងាប់ឡើយ។
2- ត្រូវរៀបចំបណ្ដុះកូនដូងអោយបានធំមានអាយុ៣ខែឡើងទៅនិងមានស្លឹក១២សន្លឹកឡើងទៅ។
3- មានជីកំប៉ុសឬហោចណាស់មានលាមកសត្វស្ងួតគ្រប់គ្រាន់សំរាប់ទ្រាប់បាតរណ្តៅ។
4- ជីករណ្តៅកន្លះម៉ែត្រ៤ជ្រុង ជំរៅស្មើនឹងផ្លែដូងឬស្មើនឹងកំពស់នៃថង់ផ្សាំ។ ជីករណ្តៅអោយបានមានមាត់រណ្តៅទេរ(ជំរេល)មុំ៤៥ដឺក្រេ បែរមុខទៅរកទិសខាងកើត។


»ពន្យល់ : ដើម្បីអោយវាមានគល់ធំល្អ បង្រួញពេលវេលាអោយវាឆាប់ចេញផ្លែ។ ការដាក់ដាំឲ្យផ្តេកគឺវានឹងងើបត្រង់មកវិញនៅ៤ទៅ៥សប្តាហ៍បន្ទាប់ពីដាំ។ ការដាក់ដាំអោយចុងស្លឹកបែរទៅទិសខាងកើតគឺដើម្បីអោយវាទទួលយកពន្លឺថ្ងៃគ្រប់គ្រាន់មកចិញ្ចឹមដើម។ ហាមដាច់ខាតមិនអោយកាត់ឬកាប់ស្លឹកដូងទោះបីស្លឹកងាប់ក៏ដោយ គឺត្រូវទុកអោយវាជ្រុះដោយខ្លួនឯង។
5-ថែទាំកំចាត់សត្វបំផ្លាញមានដូចជា ដង្កូវឌួង ខ្ញុង កញ្ចែ កណ្តុរ ដោយប្រើថ្នាំកំចាត់សត្វល្អិតបំផ្លាញដូងផ្សំពី EM។(ស្វែងរកវិធីផលិតនៅលើផេក IMan-KH)
6- ចាប់ពីកូនដូងមានអាយុ៣ឆ្នាំឡើងទៅត្រូវដាក់អំបិលនៅគល់របស់វា អោយបាន១ក្តាប់ដៃ ពីរដងក្នុង១ឆ្នាំ។ ដាក់កប់ឆ្ងាយពីគល់ចំងាយ១ម៉ែត្រ។


7-ត្រូវចេះវិធីផ្សំលំអងកេសរដូងដោយខ្លួនឯងដើម្បីអោយវាកាន់ផ្លែបានច្រើន។
8- មិនគួរប្រើជីគីមីសំរាប់ដាក់ជំនួយវាឡើយ គួរព្យាយាមប្រើជីធម្មជាតិអោយបានច្រើន។
ដូងជាដំណាំដែលគ្មានរដូវឡើយ បើមានទឹកនិងជីគ្រប់រដូវវាចេញផ្លែគ្រប់ពេលវេលា។
*** ឯកសារអំពីវិធីកំចាត់សត្វបំផ្លាញដំណាំដូង សូមចុចនៅទីនេះ
– យកថ្នាំដេញក្រឡាតដែលគេដាក់ក្នុងទូរខោអាវមកបុក២គ្រាប់លាយដីខ្សាច់១កំប៉ុង ដាក់ទ្រាប់បាតរណ្តៅដើម្បីបណ្តេញដង្កូវឌូងនិងកណ្តៀរ ។ ដំណាំដូងត្រូវការជី 16-16-16 សំរាប់ធ្វើអោយវាផ្លែច្រើន។ ត្រូវការអំបិលសំរាប់បំប៉នដើមនិងធ្វើអោយទឹករបស់វាផ្អែម។


– កំចាត់ខ្ញុងស៊ីដូង កញ្ចែ និង សត្វបំផ្លាញនានា
ត្រូវប្រើ EM5
++ រូបមន្តធាតុផ្សំ: EM=1L, ស្កររងូ=1L, ទឹកខ្មេះ=1L, ស្រាស=1L និង ទឹក=6L កូរអោយសព្វទុកចោល៧ថ្ងៃទើបអាចប្រើបាន។ រូបមន្តប្រើគឺ EM5=1L លាយទឹក500L បាញ់រៀងរាល់៣ថ្ងៃឬ៧ថ្ងៃបាញ់ម្តង។ បាញ់លើស្លឹកដូង ដើមដូង កៀនកោះនៅលើខ្ពរឬកដូង បាញ់អោយជោក។
**** រក្សាសិទ្ធិ របស់ នី ណាក់ ៙៚

ប្រភព៖ Facebook

The post តើអ្នកចង់ដឹងវិធីសាស្រ្ត ដាំកូនដូងឲ្យបានតឿ ៣ឆ្នាំចេញផ្លែ ឬទេ? (វីដេអូបង្រៀន) appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles