Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

តោះទៅមើលកម្លាំង និង សមយុទ្ធកម្ពុជា-ចិន បន្ដិចមើល៍ ខ្លាំងប៉ុណ្ណាដែរ (វីដេអូ)

$
0
0

លំហាត់សមយុទ្ធនាគមាសសម្រាប់ឆ្នាំ២០១៨  រវាងកងទ័ពកម្ពុជា និង កងទ័ពរំដោះប្រជាជនចិនដែលមានចំនួនជិត ៥០០នាក់ បានចាប់ផ្តើមហើយ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ នេះ ។ លំហាត់សមយុទ្ធនេះគឺធ្វើឡើងក្នុងគោលបំណង ដើម្បីរឹតចំណងមិត្តភាព និង អបអរសាទរទំនាក់ទំនងខួប ៦០ឆ្នាំរវាងប្រទេសទាំងពីរ ។

លំហាត់សមយុទ្ធនេះ រៀបចំឡើងនៅភូមិសាស្ដ្រតំបន់ភ្នំធំម្រះព្រៅ ក្នុងភូមិថ្លុកដូនស  ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ពិធីបើកលំហាត់សមយុទ្ធនាព្រឹកនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរិន្ទ និង លោកឧត្តមសេនីយ៍ទោ Zhang Jian មេបញ្ជាការតំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន ។

ប្រធានបទលំហាត់សមយុទ្ធរវាងកងយោធពលខេមរភូមិន្ទ និង កងទ័ពរំដោះប្រជាជនចិននេះ គឺជាបេសកម្មប្រឆាំងភេរវកម្ម និង ការងារមនុស្សធម៌នៃកងទ័ពកម្ពុជា-ចិន។ លំហាត់នេះរៀបចំក្នុងរូបភាពកងពលតូច និង អនុវត្តជាក់ស្តែង កម្រិតថ្នាក់វរសេនាតូច ដោយបែងចែកជា២ផ្នែក គឺលំហាត់ទីបញ្ជាការ និង លំហាត់លើទីលាន។ ហើយកម្លាំងចូលរួមក្នុងលំហាត់នេះ ភាគីកម្ពុជាមានចំនួន ២៨០នាក់ ហើយភាគីចិនមានចំនួន ១៩០នាក់។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនៃកងយោធពលខេរៈភូមិន្ន ដែលបានប្រាប់អ្នកសារព័ត៌មាននាពេលកន្លងមក ៕ ចំណូល

The post តោះទៅមើលកម្លាំង និង សមយុទ្ធកម្ពុជា-ចិន បន្ដិចមើល៍ ខ្លាំងប៉ុណ្ណាដែរ (វីដេអូ) appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles