Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

ការពិតជនសង្ស័យជាឃាតក ដែលសម្លាប់នារីម្នាក់ញាត់ចូលក្នុងធុងទឹកកកនោះ គឺម្នាក់នេះសោះ

$
0
0

សមត្ថកិច្ចបានធ្វើការចាប់ខ្លួនឃាត់កដៃដល់ ដែលសម្លាប់ស្ដ្រីម្នាក់ ដោយការកាប់ចិញ្ច្រាំជាច្រើនកាំបិតញាត់ចូលក្នុងធុងទឹកកក ហើយយក​ទៅទម្លាក់ចោលនៅជិតស្ពានព្រែកតាម៉ាក ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលនោះបានហើយ នៅរសៀលថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០១៨ នេះ ។

លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាលបានប្រាប់អ្នកសារព័ត៌មានថា ប្រតិបត្តិការនេះបានធ្វើឡើង ដោយមានកិច្ចសហការគ្នារវាងកម្លាំងនគរបាលខេត្តកណ្តាល និងកម្លាំងនាយកដ្ឋាននគរបាល ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។ បន្ទាប់ពីធ្វើការចាប់ឃាត់ខ្លួន សមត្ថកិច្ចបាននាំជនសង្ស័យជាឃាតកមកឆែកឆេរផ្ទះនៅភូមិបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ហើយនៅក្នុងពេលឃាត់ខ្លួននោះ កម្លាំងនគរបាលជំនាញបានដកហូតបាន ម៉ូតូមួយគ្រឿង របស់ជនរងគ្រោះ ម៉ាក Zoomer-X ពាក់ស្លាកលេខភ្នំពេញ1DF-5330 ។

បើតាមសមត្ថកិច្ចដែលចុះទៅធ្វើការបង្ក្រាបផ្ទាល់បានឱ្យដឹងថា ជនស្ស័យជាឃាតកនេះ មានមុខរបរជាអ្នកជួសជុលទូរស័ព្ទ បញ្ចូលបទភ្លេងទូរស័ព្ទ បញ្ចូលហ្គេម នៅផ្សារទឹកថ្លា សង្កាត់ទឹកថា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។

គួរបញ្ជាក់ផងដែរថា ស្ត្រីរងគ្រោះ ដែលត្រូវគេកាប់ជាច្រើនកាំបិត ហើយញាត់ចូលក្នុងធុងទឹកកក យកទៅទម្លាក់ចោលនៅក្បែរស្ពានព្រះគន្លង ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ដែលបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០១៨ នោះ មានឈ្មោះ ឃឿន ធានី អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅភូមិក្រូចសើច ឃុំហានជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម  ៕

ប្រភព ៖ ប្រជាប្រិយ

The post ការពិតជនសង្ស័យជាឃាតក ដែលសម្លាប់នារីម្នាក់ញាត់ចូលក្នុងធុងទឹកកកនោះ គឺម្នាក់នេះសោះ appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Latest Images

Trending Articles



Latest Images