Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

លោក សុខ ទូច ថាពលរដ្ឋផ្កាប់មុខទាំងឡាយ ជារឿងនយោបាយ ចឹងកុំយកទឹកដីមកឡូកឡំ

$
0
0

ភ្នំពេញ៖ ប្រធានរាជបណ្ឌិត្យសភា លោកបណ្ឌិតសភាចារ្យ សុខ ទូច បានធ្វើការអំពាវនាវ ឲ្យប្រជាពលរដ្ឋ និងអ្នកដែលលេងល្បែង នយោបាយ ដែលបានផ្កាប់មុខទៅរកបក្សម្ខាង កុំឲ្យយករឿងទឹកដីមកប្រើប្រាស់ ដើម្បីធ្វើជាចរន្តនយោបាយ ព្រោះរឿងទឹកដីផ្សេង រឿងនយោបាយផ្សឹង។

លោកបណ្ឌិត សុខ ទូច បានថ្លែងក្នុងពិធីសម្ពោធសៀវភៅ ទំនាស់ព្រំដែនកម្ពុជា-ឡាវ ចាប់ពីតំបន់ អូរអាឡៃ ដល់ចំណុចប្រសព្វខេត្តស្ទឹងត្រែង និងវចនានុក្រមអក្ខរា វិរុទ្ធនៃភាសាខ្មែរ នៅម៉ោង២រសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅសាលនាងនួន នៃរាជបណ្ឌិត្យសភាកម្ពុជាថា “អីចឹងទេ អ្នកខ្លះថា សម្ដេចនាយក ទៅដោះស្រាយរឿងព្រំប្រទល់ កម្ពុជា-ឡាវ ថាទៅយកក្រេឌីតពីប្រជាជន បង្ហាញថា ជិតបោះឆ្នោត ឃុំ-សង្កាត់ត្រូវធ្វើចឹង។ នែ៎! វាទៅអីចឹង សាកឲ្យឡាវយកមើល បើមិនជេរសម្ដេចនាយក អាក្បត់ជាតិឥឡូវ កាត់ដីឲ្យឡាវ ដល់ពេលគេទៅដោះស្រាយថា គេទៅយកពិន្ទុ ដើម្បីបោះឆ្នោតឃុំ-សង្កាត់ វាធ្វើៗចឹង ឲ្យឡាវមកធ្វើ ធ្វើឯងអីណា ទៅធ្វើការចចារដាក់កម្លាំងទ័ព ចង់ថា សម្ដេចនាយកហ្នឹង បង្ហាញកម្លាំងកងទ័ព ឲ្យគណបក្សមួយទៀតខ្លាច។  ចឹងមិនដឹងបង្ហាញតាមរយៈអី ធ្វើបង្កើតបញ្ហារឿងព្រំដែន ហ្នឹងទៅ”។

លោកបន្តថា “ចឹងសូមឲ្យអ្នកនយោបាយ សូមឲ្យជនរួមជាតិបើយើង ផ្កាប់មុខទៅខាងណា វាជារឿងនយោបាយ ប៉ុន្តែរឿងទឹកដី កុំយកមកប្រើប្រាស់ ជាចរន្តនយោបាយ ឲ្យសោះ ។ កុំៗយកធ្វើជាចរន្តនយោបាយ ឲ្យសោះ កន្លែងហ្នឹង ខ្ញុំសូមបញ្ជាក់ម្ដងទៀត គឺធ្វើអីក្បត់ចិត្តអី ធ្វើសប្បនិម្មិតចឹងធ្វើអត់បានទេ”។

ក្នុងឱកាសនោះដែរ លោកបានបញ្ជាក់ថា សៀវភៅទំនាស់ព្រំដែនកម្ពុជា-ឡាវ នេះមានសារសំខាន់ជាច្រើនដូចជា បើមានរឿងព្រំដែនថ្ងៃក្រោយទៀត សៀវភៅនេះមានមូលដ្ឋានច្បាប់គ្រប់គ្រាន់ ដែលអាចមានប្រៀបទៅលើភាគីឡាវបាន សម្រាប់ការពារទៅថ្ងៃមុខ។

លោកថា សៀវភៅនេះ ជាផ្នែកច្បាប់ដែលបានប្រកាន់ ផែនទីខ្នាតមួយលើមួយរយពាន់ ហើយផែនទីនេះ ភាគីឡាវ និងកម្ពុជា ក៏បានមានការព្រមព្រៀងគ្នា រួចមកហើយ។ ឡាវក៏បានទទួលស្គាល់ និងបានបញ្ជាក់កងទ័ពទាំងអស់របស់ឡាវ ឲ្យដកចេញពីតំបន់អូរអាឡៃ និងមន្រ្តីរាជការបស់ឡាវទាំងអស់ ដែលធ្លាប់បានធ្វើអាជីវកម្ម នៅអូរអាឡៃដកចេញ ពីទឹកដីកម្ពុជា ។

សូមបញ្ជាក់ថា ទំនាស់ព្រំដែនកម្ពុជា-ឡាវនេះ បានចាប់ផ្តើមពីខែកុម្ភៈ ឆ្នាំ២០១៧ដោយ យោធាឡាវបានបង្កភាពតានតឹង នៅតាមបណ្តាយព្រំដែន ខេត្តស្ទឹងត្រែង និងខេត្ត អាតាពើ ដោយយោធាឡាវ បានឆ្លងទន្លេសេកុង មកជីកលេណដ្ឋាន និងឃាត់គ្រឿងចក្រ របស់កងវិស្វកម្មកម្ពុជា នៅចំណុចអូរតាក់ឡាវ។ ក្នុងខែមេសា ឆ្នាំ២០១៧ ទាហានឡាវ បានចូលមកបាញ់ថ្នាំលើដើមឈើ ដី និងផ្ទាំងថ្មនៅក្បែរតំបន់អូរអាឡៃ ក្នុងនោះដែរ កងអនុសេនាធំទី២ ទី៣ របស់វរសេនាតូចលេខ២១ ប្រមាណ៦០ ទៅ៨០នាក់របស់ឡាវ បានឆ្លងទន្លេសេកុង មកបោះទីតាំងនៅក្បាលអូរអាឡៃ និងចំណុចកំពស់១៣១ ក្នុងទឹកដីកម្ពុជា។

បន្ទាប់ពីមានបញ្ហានេះមក នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីឡាវ លោក  ថង់ លួនស៊ីសូលីត បានជួបពិភាក្សាដោះស្រាយ ហើយក៏បានព្រមព្រៀង បញ្ចប់បញ្ហាទាំងអស់ផងដែរ៕

ប្រភព៖ Dap News

The post លោក សុខ ទូច ថាពលរដ្ឋផ្កាប់មុខទាំងឡាយ ជារឿងនយោបាយ ចឹងកុំយកទឹកដីមកឡូកឡំ appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles