លោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ធ្លាប់បកស្រាយរួចមកហើយនៅក្នុងវេទិការរបស់លោក តាំងពីឆ្នាំ២០១៤ មកម្លេះ ដោយលោកបានបកស្រាយចំណុចមួយៗរបស់ស្លាកសញ្ញានេះដូចតទៅ ៖
អត្ថប្រយោជន៍នៃរូបសញ្ញា របស់គណបក្ស
១ រូបសញ្ញាជួង ហៅខ្លីស្រួលចាំ
លោក ខឹម វាសនា បានបកស្រាយត្រង់រូបនេះ ដោយលោកមិនដែលបានខ្វល់ទៅលើរូបសញ្ញាអ្វី ឬពណ៌ជាអ្វីទេ ប៉ុន្តែលោកបាននឹកឃើញថា បើដាក់រូបជួង គឺស្រួលចាំ ។
២ រូបសញ្ញាដែលឥតរញ៉េរញ៉ៃ
មានរូបសញ្ញាដទៃជាច្រើនមានរូបសញ្ញា មនុស្សប្រុសមនុស្សស្រី រូបស្រូវ កសិកម្ម… ជាច្រើនប៉ុន្តែលោកបានរកនឹកដាក់ពាក្យថាជួងព្រោះខ្លីងាយស្រួលចាំ ដោយលោកបានគិតថា ខ្មែរមិនសូវជាចាំច្រើននោះទេ ពិសេសរឿងនយោបាយទៅទៀត ដោយដាក់ Logo ថាជួងមួយម៉ាត់គឺងាយចាំតែម្ដង ។
អត្ថន័យរបស់ Logo គណបក្ស
លោក ខឹម វាសនា បានបកស្រាយថា ជួងគឺមានអត្ថន័យដាស់ស្មារតី កូនខ្មែរគ្រប់រូបឲ្យចេះជួយខ្លួនឯង ចេះស្ដាប់ចេះពិចារណា ដោយលោកបាននិយាយក្នុងសារវីដេអូថា ការលើកស្លាកមិនមែនជាចំណុចសំខាន់ខ្លាំងពេកនោះទេ ព្រោះថាប្រសិនបើប្រជាពលរដ្ឋយល់ច្បាស់ទោះដល់កន្លៀតណាក៏រក Logo គណបក្សទាល់តែឃើញ ដោយលោកបានសង្កត់ធ្ងន់ថា បើប្រជាពលរដ្ឋយល់ពីចេតនាក្នុងការបើកគណបក្សរបស់ពួកយើង គឺគ្មានអ្នកណាជាន់ក្បាលបាននោះទេ ។
សូមស្ដាប់ Clip Video ខ្លីរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យលើអត្ថន័យស្លាកសញ្ញាគណបក្ស ៖
The post ស្ដាប់លោក ខឹម វាសនា បកស្រាយអត្ថន័យ ស្លាកសញ្ញាគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ appeared first on Khmer Readers.