បុរសម្នាក់ដែលជាអ្នកយល់សម្ព័ន្ធម្នាក់លក់ដូរ មានបិទឡូហ្គូ LDP តូចមួយនៅតូប ស្រាប់តែអ្នកម៉ៅការថ្នល់បានធ្វើការ និយាយដៀមដាមមកលើ LDP ស្រាប់តែគាត់ដែលជាអ្នកយល់លក់ដូរនោះ បានចេញមុខការពារបក្ស LDP ដោយមានរឿងរ៉ាវដូចខាងក្រោម ៖
ខ្ញុំបិទឡូគោបក្សតូចមួយនៅជាប់ទូលក់ទូរស័ព្ឌ ពួកអ្នកម៉ៅការផ្លូវវាមកឃើញ ក៏និយាយថាអីុយ៉ា!..បិទផ្លាកកណ្តឹងព្រួយទៀតណា..បក្សណឹងប្រដៅមិនអោយកូនដឹងគុណម៉ែឪ ហើយអ្នកស្តាប់បក្សណឹងលែញប្តីលែញប្រពន្ធ កុំខំប្រឹងពេកប្រយ័ត្នលែញប្រពន្ធដូចខឹមវាសនា គេនិយាយហើយគ្នាគេ៧,៨នាក់នាំគ្នាសើចទឹលៗ…ខ្ញុំដើរចេញមកក្រៅហើយទាញតុអោយពួកគាត់អង្គុយសិន ហើយខ្ញុំសួរគាត់ថាបងច្បាស់អត់ថាពូវាសនានិយាយប្រដៅមិនអោយកូនដឹងគុណម៉ែឪនឹងថាពូវាសនាលែញប្រពន្ធមានភស្តុតាងអត់?គាត់ឆ្លើយខ្ញុំលឺគេថា មិនមានសម្លេងទេ ។
ខ្ញុំប្រាប់គាត់ថាបង!.មនុស្សគេយកសម្តីៗជាឯកណាបង មនុស្សតែសម្តីមិនថ្លៃ អាស្អីៗក៏វាមិនថ្លៃដែរ បងមើលមកគ្រួសារខ្ញុំយល់សម្ព័ន្ធទាំងអស់គ្មាននណាម្នាក់លែញប្តីលែញប្រពន្ធទេ ចុះមនុស្សម៉ាគរនលើពិភាពលោកណឹងគេយល់សម្ព័ន្ធដែរចុះអ្នកលែញប្តីលែញប្រពន្ធណឹង? ទោះប្បីជាមានអ្នកយល់សម្ព័ន្ធលែញប្តីលែញប្រពន្ធក៏បងមិនត្រូវអូសមកនិយាយសរុបថាមកពីយល់សម្ព័ន្ធដែរ នៅក្នុងគ្រួសារមួយៗវាមានរឿងរ៉ាវច្រើនណាស់ដែលយើងមិនដឹង ចុះគ្រាន់តែឃើញអ្នកយល់សម្ព័ន្ធលែញគ្នាបងម៉ៅទៅអីុចឹង? បងមើលមកគ្រូសារខ្ញុំនៀករាល់ងៃ ដីខ្ញុំទិញផ្ទះខ្ញុំធ្វើប្រាំបន្ទប់អោយប្អូននឹងម៉ែឪរស់នៅជាមួយ បាយហូបជាមួយគ្នារាប់ឆ្នាំមិនដែលមានបញ្ហាឈ្លោះគ្នាអីទេ។
បងមើលអ្នកនៅជុំវិញខ្ញុំម៉ែនឹងកូននៅជាមួយគ្នាមិនដែលបានយូទេ(កូនដែលរៀបការរួច)យ៉ាង៣ថ្ងៃដឹងតែនៅជាមួយគ្នាលែញបានហើយ កូនឈ្លោះជាម៉ែតែរឿងសុីចេញមិនស្មើគ្នា បងប្អូនបង្កើតវិញធ្វើរបងតែដីមួយចំអាមក៏ជេរគ្នារកកាប់សម្លាប់គ្នាហើយពួកណឹងទៅវត្តមិនដែលបាត់មុខមួយសីលណាទេ អត់មានយល់សម្ព័ន្ធណា បងទៅសួរមើល!..
បងដឹងថាសង្គ្រោះជាតិវារលាយដោយសារអីទេ? វាមិនមែនរលាយដោយសារតែភាពត្រឹមត្រូវទេ គឺវារលាយដោយសារតែទង្វើថោកទាបរបស់វា បក្សណឹង អ្នកគាំទ្រវាតាំងពីលើរហូតដល់ក្រោមធ្វើតែអាការងារថោកទាប វាដើរនិយាយកាច់មួលលាភពណ៍បន្លប់គ្រប់យ៉ាង សួររកការពិតភស្តុតាងមិនដែលមានទេ ដល់គេដេញជើងទាន់ទៅធ្វើមុខម៉េះម៉ុញៗ និយាយប្រកែកទំលាក់ទៅនេះទំលាក់ទៅនោះ ថោកនោះមហាថោកពួកណឹង។ ពាក្យសម្តីបងឯងប៉ុណ្ណឹងអាចចូលគុគបានណាបងខ្ញុំថតបានទាំងអស់(តែការពិតមិនបានថតទេហាហា..) អាងអីជាអ្នកម៉ៅការថ្នល់ណឹងចង់និយាយអីក៏បានមែន? នាំគ្នាស្ងាត់ឈឹងហើយមើលមុខខ្ញុំឡិងឡង់ៗ ដើរទៅចូលឡានវិញអោយតាត្រុក ។
The post ឃើញឡូហ្គូ LDP មួយតូចបិទនៅតូប ដៀមដាមប៉ះពាល់ LDP ចេញមកឆ្អែតម្នាក់ៗ appeared first on Khmer Readers.